ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហា​ក្សត​ Salman​​ ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ផ្លាស់ប្តូរ​គណៈ​រដ្ឋមន្រ្តី


ព្រះ​មហា​ក្សត​ Salman​​ ប្រទេស​អារ៉ាប៊ីសាអូឌីត

ព្រះ​មហាក្សត​ Salman ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ផ្លាស់ប្តូរ​គណៈ​រដ្ឋមន្រ្តី ​បន្ទាប់ពី​មាន​កំហឹង​ជា​អន្តរជាតិ​អំពី​ឃាតកម្ម​លើ​អ្នក​សារ​ព័ត៌មាន​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Jamal Khashoggi ជិត​បីខែ​មក​ហើយ​នោះ។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​រាយ​ការណ៍​ថា ​ព្រះ​មហា​ក្សត្រ​បាន​តែងតាំង​លោក​ រដ្ឋលេខាធិការ​ Ibrahim al-Assaf ​ជារដ្ឋមន្ត្រី​ការ​បរទេសជំនួស​លោក ​Adel aj-Jubeir ​ដែល​បាន​កាន់កាប់ តំណែង​នេះ តាំងពី​ឆ្នាំ២០១៥​មក​ម៉្លេះ។ ​លោក​ Adel aj-Jubeir ​ត្រូវ​បាន​បញ្ចុះ​តំណែង​ឲ្យ​ធ្វើ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស។​

ព្រះ​មហា​ក្សត្រ​ក៏បាន​ប្តូរ​តំណែង​មេបញ្ជាការ​កងទ័ព​ជាតិ​គឺ​ព្រះ​អង្គម្ចាស់​ Miteb bin Abdullah ​ដោយ​ដាក់​ព្រះ​អង្គម្ចាស់​ Abdullah bin Bandar bin Abdulaziz ​ជំនួស។​លើសពីនេះទៀត​ព្រះ​មហាក្សត្រ​បាន​រៀបចំក្រុម​ប្រឹក្សា​នយោបាយ​និង​សន្តិសុខ​របស់​ប្រទេស​ឡើង​វិញ។

លោក​ឧត្តមសេនីយ៍​ Kalid bin Qirar al-Harbi​ ត្រូវ​បានតែង​តាំង​មេបញ្ជាការ​ សន្តិសុខ​ទូទៅ​ រីឯ​ លោក​ Musaed al-Aiban ​ត្រូវបាន​តែងតាំង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ។​

ព្រះ​មហាក្សត្រ​និង​បុត្រា​របស់​ព្រះអង្គ​គឺ​ព្រះ​អង្គម្ចាស់ ​Mohammed bin Salman ត្រូវបាន​គេរំពឹង​ថា ​នឹង​ប្រកាស​ការ​ផ្លាស់ប្តូរ​នេះ ​បន្ទាប់ពី​ភ្នាក់ងារ​អារ៉ាប់​បាន​សម្លាប់​លោក Khashoggi ​នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅទីក្រុង​អ៊ីស្តង់ប៊ុល​ ​ប្រទេស​តួកគី​ កាលពី​ខែតុលា៕​

XS
SM
MD
LG