ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ប្រើ​ Facebook បោកប្រាស់​ហើយ​ប្តឹង​តុលាការ​អាមេរិក​ឲ្យ​ក្រុមហ៊ុន​បញ្ចេញ​ទិន្នន័យ


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

លោក​ សម រង្ស៊ី ​ថា លោក ​ហ៊ុន សែន ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook ខុសឆ្គង ​បោកប្រាស់ ​ដោយ​ជួល​គណនីយ​ក្លែងក្លាយ​ដើម្បី​បង្កើន​ប្រជាប្រិយ​ភាព ហៅ​ថា​ Click farms និង​ដើម្បី​គំរាម​សម្លាប់ ​ក្រុមជំទាស់​ រួមទាំង ​លោក​ សម រង្ស៊ី ដោយ​ខុស​គោល​ការណ៍​បណ្តាញ​សង្គម ​ហើយ​ថា​កំណត់ត្រា​ទិន្ន័យ​របស់​ក្រុមហ៊ុន Facebook ​នឹង​ជួយ​ដល់​បណ្តឹង​របស់​លោក​ សម រង្ស៊ី នៅ​កន្លែង​ផ្សេង ទៀត។​

អតីត​មេដឹកនាំ​គណបក្ស​ជំទាស់ គឺ​លោក ​សម រង្ស៊ី ​បាន​ដាក់​ពាក្យប្តឹង​មួយ​ទៅ​កាន់​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ ហៅ​ថា​ ហ្វេសប៊ុក ​(Facebook) ​ឲ្យ​បង្ហាញ​ព័ត៌មាន ដែល​លោក​ សម រង្ស៊ី ចោទ​ប្រកាន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា​បាន​ប្រើ​ប្រព័ន្ធ​សង្គម​បោកប្រាស់​អ្នកបោះ​ឆ្នោត​ និង​រំលោភ​សិទ្ធិ​មនុស្ស។​ នេះ បើ​តាម​ការ​ជូន​ដំណឹង​មួយ​របស់​មេធាវី​របស់​លោក ​សម ​រង្ស៉ី ដែល​ VOA ​ទទួល​បាន​ប៉ុន្មាន​ម៉ោង​មុន​នេះ។

លោក​ សម រង្ស៊ី ​ថា លោក ​ហ៊ុន សែន ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook ខុសឆ្គង ​បោកប្រាស់ ​ដោយ​ជួល​គណនីយ​ក្លែងក្លាយ​ដើម្បី​បង្កើន​ប្រជាប្រិយ​ភាព ហៅ​ថា​ Click farms និង​ដើម្បី​គំរាម​សម្លាប់ ​ក្រុមជំទាស់​ រួមទាំង ​លោក​ សម រង្ស៊ី ដោយ​ខុស​គោល​ការណ៍​បណ្តាញ​សង្គម ​ហើយ​ថា​កំណត់ត្រា​ទិន្នន័យ​របស់​ក្រុមហ៊ុន Facebook ​នឹង​ជួយ​ដល់​បណ្តឹង​របស់​លោក​ សម រង្ស៊ី នៅ​កន្លែង​ផ្សេង ទៀត។​ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា​ ពាក្យ​បណ្តឹង​នេះ ស្វះស្វែង​រក​ការបញ្ចេញ​កំណត់ត្រា​ទិន្នន័យ​ក្នុង​បណ្តាញ​ហ្វេសប៊ុក ការប្រើប្រាស់​គេហទំព័រ​របស់ ​លោក​ហ៊ុន សែន និង​សម្ព័ន្ធមិត្ត​របស់​លោក​ដោយ​មិន​ត្រឹមត្រូវ​ រួមទាំង​ការចំណាយ​ថវិកា​ជាតិ​របស់​លោក ​ហ៊ុន សែន​ក្នុងការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​នេះ​ផង‍។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ ​លោក ​Noah Hagey ​មេធាវី​របស់​លោក ​សម រង្ស៊ី អតីត​មេដឹកនាំ​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​ដោយសារ​រឿង​ក្តីក្តាំ​ជាមួយ​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​អះអាង​ថា៖

«បណ្តាញ​សង្គម​ Facebook ​បាន​បង្ហាញ ​ពី​សក្តានុពល​របស់​ខ្លួន​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ចែកចាយ ព័ត៌មាន ​និង ​តម្លាភាព​ក្នុង​ប្រទេស​ដូចជា​ប្រទេស​កម្ពុជា។​ បញ្ហា​ដែល​លើកឡើង​ក្នុង​ពាក្យ​បណ្តឹង​នេះ ​គឺ​សួរ​អំពី​សំណួរ​ជា​មូលដ្ឋាន​អំពី​តួនាទី​របស់ ​Facebook ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​រួមទាំង​អំពី​វិធី​ថាតើ ​Facebook​ នឹង​ប្រតិកម្ម​យ៉ាងណា​នៅ​ពេល​មាន​ការប្រើប្រាស់​ខុសឆ្គង​ដោយ​របប​គ្រប់គ្រង​បិទ​សិទ្ធិ​សេរីភាព​ដូច្នេះ»។

លោក​ថា ប្រសិន​បើ​លោក ហ៊ុន សែន ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទេ​ លោក​នឹង​ជួយ​ដល់​ការស៊ើប​អង្កេត​ បញ្ហា​ទាំងឡាយ​ទាក់ទង​នឹង​រឿង​របស់​មេដឹកនាំ​ប្រទេស​កម្ពុជា ដែល​រំលោភ​លើ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ ដែល​បណ្តាញ​ព័ត៌មាន​ សេរីភាព​ទទួល​ព័ត៌មាន​ត្រូវ​រឹតត្បឹត។

មេដឹកនាំ​នយោបាយ​ទាំងពីរ​មាន​ចំនួន​តួលេខ​អ្នកគាំទ្រ​លើ​បណ្តាញFacebook រាប់​លាន​នាក់។ លោក ហ៊ុន សែន​ នាំ​មុខ​លោក សម រង្ស៉ី ដោយ​មាន​អ្នកគាំទ្រ ឬ មិត្ត​ដល់​ទៅ​៩លាន​កន្លះ​ហើយ លោក សម​រង្ស៉ី មាន​អ្នកគាំទ្រ ឬ មិត្ត តែ​ជាង ​៤ លាន​កន្លះ៕

XS
SM
MD
LG