ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គ្រួសារ​ជនជាតិ​កូរ៉េ​ខាងត្បូង​ជួបជុំ​គ្នា​នៅមុន​ពិធី​ជួបជុំ​សាច់ញាត្តិ​ដ៏​កម្រ


រូបភាពឯកសារ៖​ សាច់ញាតិ​កូរ៉េខាងជើង​និង​ខាងត្បូង​ចាប់ដៃ​គ្នា​ដើម្បី​លាគ្នា​នៅ​រមណីយដ្ឋាន​ Diamond Mountain ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាលពិ​ថ្ងៃទី​២២ តុលា ឆ្នាំ ២០១៥។
រូបភាពឯកសារ៖​ សាច់ញាតិ​កូរ៉េខាងជើង​និង​ខាងត្បូង​ចាប់ដៃ​គ្នា​ដើម្បី​លាគ្នា​នៅ​រមណីយដ្ឋាន​ Diamond Mountain ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាលពិ​ថ្ងៃទី​២២ តុលា ឆ្នាំ ២០១៥។

ជនជាតិ​កូរ៉េខាងត្បូង​ដែល​មាន​វ័យ​ចំណាស់​រាប់សិបនាក់​បាន​ជួបជុំ​គ្នា​នៅ​ថ្ងៃអាទិត្យនេះ​ នៅ​មុន​ការ​ជួបជុំ​សាច់ញាត្តិ​របស់​ពួកគេ​មក​ពី​ប្រទេស​កូរ៉េខាងជើង​មកដល់​ ដែល​ការជួប​គ្នា​នេះ​គឺ​ជា​ការជួបគ្នា​ជា​លើកដំបូង​បន្ទាប់​ពី​ពួកគេ​បែកគ្នា​ជិត៧ទសវត្សរ៍​កន្លង​មក​ហើយ។

ពិធី​ជួបជុំគ្នា​ដែល​មាន​រយៈពេល​៣ថ្ងៃ​នេះ​ គឺ​ជា​ការជួបជុំគ្នា​ជា​លើក​ទីមួយ​សម្រាប់​រយៈពេល​បីឆ្នាំ​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃចន្ទ​ស្អែក​នេះ​នៅ​ឯរមណីយដ្ឋាន Kumgangក្នុង​ប្រទេសកូរ៉េខាងជើង​ បន្ទាប់​ពី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសទាំងពីរ​មាន​ភាពប្រសើរ​ឡើង​ក្នុង​រយៈពេលដ៏​ឆាប់​នេះ។

ពលរដ្ឋ​កូរ៉េ​រាប់លាននាក់​បាន​បែកបាក់​ក្រុមគ្រួសារ​ដោយ​សារ​សង្គ្រាម​កូរ៉េ​ចាប់​ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ដែល​សង្គ្រាម​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រុសស្រី​ ឳពុកម្តាយ កូនៗ​ ប្តីប្រពន្ធ​ប្រាត់ប្រាស់​គ្នា​រហូត​ដល់​ឧបទ្វីបកូរ៉េ​ទាំងមូល​ត្រូវ​បែកបាក់​ផងដែរ។.

លោកយាយ Lee Keum-seom ដែល​មានវ័យ៩២ឆ្នាំ​ម្នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចាស់​ទាំង​នោះ​ដែរ​ ដែល​លោកយាយ​កំពុង​រង់ចាំ​ជួប​កូនប្រុស​របស់​លោកយាយ​ជា​លើក​ទីមួយ​ ចាប់តាំង​ពី​លោកយាយ​បាន​បែក​ពី​កូន​ដោយសារ​ភាពចលាចល​កាល​ពី​សម័យ​សង្គ្រាម​។

លោកយាយ​បាន​បាត់ដំណឹង​ប្តី​របស់​លោកយាយ​និង​កូនប្រុសម្នាក់​ដែល​ពេលនោះមាន​អាយុ៤ឆ្នាំ​ បន្ទាប់​ពី​ក្រុមគ្រួសារ​របស់​លោកយាយ​បាន​រត់ភៀស​ខ្លួន​ដោយ​បាន​ឡើង​ជិះទូក​ចេញ​ទៅកាន់​ភាគខាងត្បូង​ជាមួយ​នឹង​កូនស្រី​ម្នាក់។ ឥឡូវ​នេះ​កូនស្រី​របស់​លោកយាយ​គឺ​ជា​អ្នក​ជូន​លោកយាយ​មក​ចូលរួម​ពិធី​ជួបជុំគ្រួសារ​នេះ។

កូនប្រុស​លោកយាយ​ឥឡូវ​នេះ​មាន​អាយុ៧១ឆ្នាំ។ លោក​បាន​និយាយ​ថា​លោក​នឹង​យក​កូន​ប្រសារ​ស្រី​របស់​លោក​មក​ចូលរួម​ពិធី​ជួបជុំ​គ្រួសារ​នេះ។

លោក​បាន​ប្រាប់​សារព័ត៌មាន AFPថា​លោក​មិន​ដឹង​ថា​លោក​នឹង​មាន​អារម្មណ៍​យ៉ាង​ដូច​ម្តេច​ទេ។ មិន​ដឹងថា​នេះ​ជា​ការពិត​ឬ​ជា​ការ​យល់​សប្តិ​នោះ​ទេ។

លោកយាយ​បាន​រៀបការ​ម្តង​ទៀត​នៅ​កូរ៉េ​ខាងត្បូង​និង​មាន​កូន៧នាក់​ ប៉ុន្តែ​លោក​យាយ​តែងតែ​បារម្ភ​អំពី​កូនប្រុស​ដែល​លោកយាយ​បាន​ទុកចោល​នៅ​កូរ៉េខាងជើង។ ឥឡូវ​នេះ​មាន​សំណួរ​ជាច្រើន​ដែល​ត្រូវ​ចោទសួរ៕

XS
SM
MD
LG