ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េខាងជើង​និង​កូរ៉េ​ខាង​ត្បូង​នឹង​ជួប​គ្នា​នៅ​ខែ​ក្រោយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង


លោក​ គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាង​ជើង (រូប​កណ្តាល​ឆ្វេង) និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ដើរ​ជាមួយ​គ្នា​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ភូមិ Panmunjom កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
លោក​ គីម ជុងអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាង​ជើង (រូប​កណ្តាល​ឆ្វេង) និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ដើរ​ជាមួយ​គ្នា​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ភូមិ Panmunjom កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​និយាយ​ថា មេដឹកនាំ​របស់​ពួកគេ​នឹង​ជួបគ្នា​នៅ​ខែ​ក្រោយ​នេះ ក្នុង​រដ្ឋធានី​ព្យុងយ៉ាង របស់​កូរ៉េ​ខាងជើង។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ភាគី​ទាំងពីរ​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ភូមិ Panmunjom ដែល​ជា​ភូមិ​មួយ​គ្មាន​ការ​បាញ់​ប្រហារ​គ្នា​នៅ​ព្រំដែន ដែល​បែងចែក​របប​ផ្តាច់ការ​កូរ៉េខាងជើង​ពី​របប​ប្រជាធិបតេយ្យ​កូរ៉េ​ខាងត្បូង។

សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​ផ្តល់​កាលបរិច្ឆេទ​ជាក់លាក់​ថា​តើ​ពេល​ណា​ដែល​កិច្ចប្រជុំ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in នឹង​ប្រព្រឹត្ត​ទៅ​នោះ​ទេ។

លោក គីម និង​លោក មូន បាន​បើក​កិច្ចប្រជុំ​កំពូល​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដំបូងបង្អស់​កាល​ពី​ខែ មេសា ក្នុង​ភូមិ Panmunjom ហើយ​ក្រោយ​មក​មាន​កិច្ចប្រជុំ​លើក​ទី​ពីរ​កាល​ពី​ខែ ឧសភា នៅ​ក្នុង​ភូមិ​ដដែល​នោះ។ ប្រសិន​បើ​គម្រោង​បើក​កិច្ចប្រជុំ​កំពូល​នឹង​ដំណើរការ​ដូច​ការ​គ្រោង​ទុក​នៅ​ខែ កញ្ញា ខាង​មុខ​នេះ លោក មូន នឹង​ក្លាយ​ជា​មេដឹកនាំ​កូរ៉េខាងត្បូង​ដំបូង​បង្អស់​ដែល​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង។

គម្រោង​កិច្ចប្រជុំ​នៅ​ខែ​ក្រោយ​នេះ​រវាង​មេដឹកនាំ​គូប្រជែង​កូរ៉េ​ទាំង​ពីរ បន្ត​ក្លាយ​ជា​ដំណោះស្រាយ​ការ​ទូត​ ចាប់​តាំង​ពី​លោក មូន ទទួល​យក​សំណើ​របស់​លោក គីម ឲ្យ​កីឡាករ​របស់​កូរ៉េខាងជើង​ចូលរួម​ក្នុង​ប្រកួត​កីឡា​អូឡាំពិក នៅ​រដូវ​រងា​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​ព្យុងចាង៕

XS
SM
MD
LG