ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Ryan នឹង​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ទេ


លោក Paul Ryan ចាកចេញ​ពី​សន្និសីទ​កាសែត​មួយ​ បន្ទាប់​ពី​ប្រកាស​ថា​ លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ថ្មី​នោះ​ទេ កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
លោក Paul Ryan ចាកចេញ​ពី​សន្និសីទ​កាសែត​មួយ​ បន្ទាប់​ពី​ប្រកាស​ថា​ លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ថ្មី​នោះ​ទេ កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

ប្រធាន​រដ្ឋសភា​សហរដ្ឋអាមេរិក​លោក Paul Ryan នឹង​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ម្តង​ទៀត​ទេ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ ដែល​ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​សំណួរ​ជា​ច្រើន​អំពី​លទ្ធភាព​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​រក្សា​តំណែង​គ្រប់គ្រង​សភា​នៅ​អំឡុង​ពេល​បោះឆ្នោត​សភា​ពាក់កណ្តាល​អណាត្តិ​ប្រធានាធិបតី។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃពុធ​ លោក Ryan បាន​ប្រកាស​ថា​លោក​នឹង​ចូល​និវត្តន៍​បន្ទាប់​ពី​បញ្ចប់​អណាត្តិ​របស់​លោក​ក្នុង​សភា​នៅ​ចុង​ខែមករា​ឆ្នាំក្រោយ ដោយ​សារ​លោក​ចង់​ចំណាយពេល​ឲ្យ​ច្រើន​នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក។

លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌​មាន​ថា «ខ្ញុំ​បាន​បំពេញ​ការងារ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​គ្មាន​វិប្បដិសារី​ដែល​បាន​ទទួល​យក​ការងារ​នេះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត​នោះ​ គឺ​ថា​ខ្ញុំ​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ទាំងអស់​ក្នុង​ជីវិត​របស់​ខ្ញុំ​ជាមួយ​នឹង​ការងារ​នេះ»។ បន្ទាប់​ពី​បាន​បម្រើ​ការងារ​នៅក្នុង​សភា​រយៈពេល​២០ឆ្នាំ​មក​នេះ​ លោក Ryan បាន​ទទួល​ស្គាល់​ថា​ លោក​ចង់​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​នៅ​ជាមួយ​នឹង​ភរិយា​ និង​កូនៗ​ទាំងបីនាក់​របស់​លោក។ លោក Ryan បាន​និយាយ​បន្ថែម​ថា «ប្រសិន​បើ​ខ្ញុំ​បន្ត​ធ្វើ​ការ​មួយ​អាណត្តិ​ទៀត​នោះ​កូនៗ​របស់​ខ្ញុំ​នឹង​គិត​ថា​ខ្ញុំ​គឺ​ជា​ឳពុក​សម្រាប់​តែ​ចុង​សប្តាហ៍​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​មិន​អាច​ឲ្យ​វា​កើត​ឡើង​បាន​ទេ»។

ការ​ចាកចេញ​របស់​លោក​ទំនង​ជា​នឹង​បង្ក​ឲ្យ​មាន​ការ​ប្រជែង​ដណ្តើម​តំណែង​ជំនួស​លោក​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។ បុគ្គល​សំខាន់​មួយ​ចំនួន​ដែល​ត្រូវ​គេ​រាយការណ៍​ថា​អាច​ក្លាយ​ជា​អ្នក​ជំនួស​តំណែង​លោក​បាន​គឺ​មេ​ដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​សភា​ប្រចាំ​រដ្ឋ California លោក Kevin McCarthy និង​លោក Steve Scalise មេ​ដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​សភា​ប្រចាំ​រដ្ឋ Louisiana៕

XS
SM
MD
LG