ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រុស្ស៊ី​​ចាប់ផ្តើម​បោះឆ្នោត​ប្រធានាធិបតី​ ក្រោយ​លោក Putin បង្ក្រាប​លើ​ក្រុម​ប្រឆាំង


ស្ត្រី​ពីរ​នាក់​ឈរ​ថតរូប​នៅ​ខាង​មុខ​រូប​គំនូរ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្រោយ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​រួច កាល​ពី​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤។
ស្ត្រី​ពីរ​នាក់​ឈរ​ថតរូប​នៅ​ខាង​មុខ​រូប​គំនូរ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក្រោយ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​រួច កាល​ពី​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤។

ក្រុម​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​រុស្ស៊ី​បាន​ចេញទៅ​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​ដែល​មាន​រយៈពេល​៣​ថ្ងៃ​ ដែល​ប្រាកដ​ថានឹង​ផ្តល់​អាណត្តិដឹកនាំរយៈពេល​៦ឆ្នាំ​ទៀតដល់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ដើម្បីគ្រប់គ្រង​ប្រទេស​ បន្ទាប់​ពី​លោក​ធ្វើ​ការ​បង្ក្រាប​លើក្រុម​ប្រឆាំងរួចមក។

ការបោះឆ្នោត​នេះ​កើត​មាន​ឡើង​ ​ក្នុង​ពេល​ដែល​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​សំខាន់ៗ​ ​ ដែល​ការណ៍​នេះ​ផ្តល់​ឱ្យ​លោក Putin នូវ​ការ​គ្រប់គ្រង​ប្រព័ន្ធ​នយោបាយ​ទាំង​ស្រុង​នៅក្នុង​ប្រទេស​រុស្ស៊ី។​

ការបោះឆ្នោត​នេះ​ក៏​កើត​មាន​ឡើង​ផង​ដែរ ខណៈ​សង្គ្រាមរុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​បានចូល​ដល់​ឆ្នាំ​ទី​៣។ រុស្ស៊ីពេល​នេះមាន​ប្រៀប​លើ​សមរភូមិ​ប្រយុទ្ធ​ ដោយ​មាន​ការ​រុល​ទៅ​មុខបន្តិចបន្តួច​និង​យឺតៗ។ ចំណែក​អ៊ុយក្រែន​វិញ​បាន​ធ្វើ​ឱ្យ​រុស្ស៊ីជួប​គ្រោះភ័យ​នៅ​ខ្សែ​ត្រៀម​ខាង​ក្រោយ​ ដោយធ្វើ​ការ​វាយ​ប្រហារតាម​រយៈដ្រូន​ចម្ងាយ​ឆ្ងាយ​ចូល​ជ្រៅ​ទៅក្នុង​ទឹកដី​រុស្ស៊ី ខណៈ​ខ្លួន​បាន​បង្កើត​ដ្រូន​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់និង​កំពុងប្រើប្រាស់​កង​នាវា​ជើងទឹក​របស់​ខ្លួន​ក្នុង​សមុទ្រ​ខ្មៅ​ផង​ដែរ​។

អ្នក​បោះឆ្នោត​រុស្ស៊ី​បោះឆ្នោតចាប់​ពី​ថ្ងៃ​សុក្រ​នេះ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ នៅ​តាម​ការិយាល័យ​បោះឆ្នោត​នានា​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ក៏​ដូច​ជា​តំបន់​មួយ​ចំនួនរបស់​អ៊ុយក្រែន​ ដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ទាំង​ខុសច្បាប់ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន​។​ ​ ស្ថានីយ​បោះឆ្នោត​ដំបូង​ៗ​គេ​ បាន​បើក​ទ្វារ​នៅ​តំបន់​ភាគខាង​កើត​បង្អស់​របស់​រុស្ស៊ី​ ​គឺ​តំបន់​ Chukotka និង​តំបន់ Kamchatka នៅ​វេល​ម៉ោង​៨ព្រឹក​ ម៉ោងក្នុង​ស្រុក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG