ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក  Putin ព្រមាន​ថា​ការបញ្ជូន​កងទ័ព​បស្ចិម​ប្រទេស​ទៅ​​អ៊ុយក្រែន​មាន​​ហានិភ័យ​​ជម្លោះ​នុយក្លែអ៊ែរ​សាកល​លោក


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​ទៅកាន់​សភា​សហព័ន្ធ​ក្នុង​ទីក្រុង​មូស្គូ។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​ទៅកាន់​សភា​សហព័ន្ធ​ក្នុង​ទីក្រុង​មូស្គូ។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​សន្យា​បំពេញ​គោលដៅ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​បាន​ព្រមាន​ខ្លាំងៗ​ដល់ប្រទេស​លោក​ខាង​លិច​កុំ​ឲ្យ​ចូល​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការប្រយុទ្ធ​ ដោយ​និយាយ​ថា​វាអាច​បណ្តាល​ឱ្យ​មាន​ហានិភ័យជម្លោះ​នុយក្លែអ៊ែរ​សកល​លោក។

ការព្រមាន​របស់​លោក Putin បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មុន​ការបោះឆ្នោត​ជាតិ​នៅ​ខែ​ក្រោយ​ដែល​លោក​នឹង​ឈ្នះ។

ក្នុង​ការ​យោងដល់សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​ដើម​សប្តាហ៍​នេះ​ថា​ការដាក់​ពង្រាយ​កងទ័ព​ថ្មើ​ជើង​របស់​ប្រទេស​លោក​ខាង​លិច​នៅ​ប្រទេស​អ៊ុយក្រែន​មិន​ត្រូវ​បាន​ច្រានចោល​នៅ​ពេល​ខាង​អនាគត​នោះ លោក Putin បាន​និយាយ​ថា​ការណ៍​នេះ​នឹង​នាំ​ឱ្យ​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ។

ថ្លែង​នៅ​មុខ​ពួក​អ្នក​ស្តាប់​ដែល​ជា​សមាជិក​សភា​និង​មន្ត្រី លោក Putin បាន​និយាយ​ថា​ការណ៍​នេះ​អាច​ធ្វើ​ឱ្យ​រុស្ស៊ី​ឆ្លើយតប​ដោយ​បង្កើន​«ការគំរាម​កំហែង​នៃ​ជម្លោះ​នុយក្លែអ៊ែរ​ដែល​មាន​ន័យ​ថាអរិយធម៌​របស់​យើងនឹងត្រូវបំផ្លាញ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG