ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​រុស្ស៊ី​បើក​ផ្លូវ​ឲ្យ​លោក​ពូទីន​អាច​បន្ត​ធ្វើ​ជា​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ​២០៣៦


លោក​ប្រធានាធិបតី Vladimir Putin បង្ហាញ​លិខិត​ឆ្លង​ដែន​ទៅ​កាន់​សមាជិកគណកម្មាធិការ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោតមួយ​ក្នុង​ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០២០។

អ្នក​បោះឆ្នោត​នៅ​ប្រទេស​រុស្ស៊ី​បាន​យល់​ព្រម​ចំពោះ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ជា​កញ្ចប់​ដែល​រួម​មាន​ចំណុច​កែប្រែ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី Vladimir Putin អាច​នៅ​ជា​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ​២០៣៦។

​មន្ត្រី​បោះឆ្នោត​រុស្ស៊ីថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា សំឡេង​ឆ្នោត​គាំទ្រ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ជា​កញ្ចប់​នេះ​មាន​៧៧,៩%​ទល់​នឹង​២១,៣%។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លទ្ធផល​នេះ​ជា​ជោគជ័យ​មួយ។

ក្រុម​គណបក្ស​ប្រឆាំង​និង​អ្នក​សង្កេត​ការ​ណ៍​បោះឆ្នោត​ឯករាជ្យបាន​សម្តែង​នូវ​មន្ទិល​អំពី​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ពុធ​នេះ ដោយ​ពួក​គេ​កត់​សម្គាល់​ថា​នៅ​តំបន់​ខ្លះ​មាន​ចំនួន​អ្នក​បោះឆ្នោតកើន​ឡើង​ខុស​ប្រក្រតី។

លោក Putin ដែល​មាន​អាយុ​៦៧​ឆ្នាំ បាន​ដឹកនាំ​ប្រទេស​រុស្ស៊ី​អស់​ជាង​ពីរ​ទសវត្សរ៍​ហើយ​កំណែទម្រង់​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោកអាច​ឈរ​ឈ្មោះ​បាន​២​អាណត្តិ​ឬ​ស្មើ​នឹង​១២​ឆ្នាំ​ទៀត៕

XS
SM
MD
LG