ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ USAGM តែងតាំង​នាយក​ស្ដីទី​សម្រាប់​សំឡេង​សហរដ្ឋ​អាមេរិក VOA


លោក Elez Biberaj ដែល​ជា​អ្នក​កាសែត VOA ជើង​ចាស់​ម្នាក់ និងជា​ប្រធាន​ផ្នែក​តំបន់​អាស៊ី​អឺរ៉ុប​នៃ VOA ត្រូវបាន​ជា​នាយក​ស្ដីទី VOA។

លោក Biberaj បាន​ធ្វើ​ជា​ប្រធាន​ផ្នែក​តំបន់​អាស៊ី​អឺរ៉ុប​នៃ VOA តាំង​ពី​ឆ្នាំ ២០០៦ មក។ នៅ​ក្នុង​តំណែង​នេះ លោក​មាន​កាតព្វកិច្ច​មើល​ការ​ខុស​ត្រូវ​លើ​ការ​រៀបចំ​កម្មវិធី​ផ្សាយ​សម្រាប់​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី អ៊ុយក្រែន អាមេនី ហ្ស៊កហ្ស៊ី និង​តំបន់​បាល់កង់។

ទីភ្នាក់ងារសហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាកល USAGM បាន​តែងតាំង​លោក Elez Biberaj ដែល​ជា​អ្នក​កាសែត VOA ជើង​ចាស់​ម្នាក់ ឲ្យ​ធ្វើ​ជា​នាយក​ស្ដីទី VOA។

ការ​តែងតាំង​លោក Biberaj នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM លោក Michael Pack ប្រកាស​តាម​អ៊ីមែល​ដល់​បុគ្គលិក VOA ទាំង​អស់ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក Biberaj បាន​ធ្វើ​ជា​ប្រធាន​ផ្នែក​តំបន់​អាស៊ី​អឺរ៉ុប​នៃ VOA តាំង​ពី​ឆ្នាំ ២០០៦ មក។ នៅ​ក្នុង​តំណែង​នេះ លោក​មាន​កាតព្វកិច្ច​មើល​ការ​ខុស​ត្រូវ​លើ​ការ​រៀបចំ​កម្មវិធី​ផ្សាយ​សម្រាប់​ទស្សនិកជន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី អ៊ុយក្រែន អាមេនី ហ្ស៊កហ្ស៊ី និង​តំបន់​បាល់កង់។

លោក Biberaj បាន​បញ្ជាក់​នៅ​ក្នុង​អ៊ីមែល​របស់​លោក​ផ្ញើ​ទៅ​កាន់​បុគ្គលិក VOA ទាំង​អស់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «បេសកកម្ម​របស់​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយ VOA មាន​មុខងារ​ពិសេស​នៅ​ក្នុង​ការ​ប្រាប់​រឿងរ៉ាវ​ចាប់​អារម្មណ៍​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ផ្ដល់​នូវ​ទស្សនៈវិស័យ​របស់​សហរដ្ឋ​អាមេរិក និង​ដើរ​តួ​ជា​គំរូ​នៃ​សារព័ត៌មាន​សេរី»។

លោក​បាន​សរសេរ​បន្ថែម​ថា៖ «ធម្មនុញ្ញ​របស់ VOA ចែង​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ។ ខ្ញុំ​នឹង​ប្រឹងប្រែង​គ្រប់​កម្លាំង​កាយ​ចិត្ត​ដើម្បី​គោរព​តាម​ធម្មនុញ្ញ​របស់ VOA ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក ឬ​ក៏​ការ​អន្តរាគមន៍​ផ្នែក​នយោបាយ​ណា​មួយ​ឡើយ ស្រប​ទៅ​តាម​ការ​រំពឹងទុក​របស់​ទស្សនិកជន​របស់​យើង»៕

XS
SM
MD
LG