ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អវកាសយានិក​អាមេរិក​និង​រុស្ស៊ី​ធ្វើ​ដំណើរ​​ទៅ​​ស្ថានីយ​អវកាស​​អន្តរជាតិ​ដោយ​ប្រើ​ពេល​តែ​៣​ម៉ោង​


អវកាសយានិក​អង្គការ​ណាសារបស់​សហរដ្ឋអាមេរិក​អ្នកស្រី Kate Rubins (ឆ្វេង) អវកាសយានិក​របស់​រុស្ស៊ីលោក Sergey Ryzhikov (កណ្ដាល) និង​លោក Sergey Kud-Sverchkov (ស្ដាំ) ដើរ​ចេញ​ពី​អគារ ២៥៤ ទៅ​កាន់​យាន​អវកាស​ Soyuz MS-17 ក្នុង​ដំណើរ​ទៅ​កាន់​ស្ថានីយ៍​អវកាស​ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ក្រុម​អវកាសយានិក៣រូប​របស់​អាមេរិក​និង​រុស្ស៊ី បានធ្វើ​ដំណើរ​ដោយជោគជ័យទៅ​កាន់​ស្ថានីយអវកាស​អន្តរជាតិ ​ជា​លើក​ទី​មួយ ដោយប្រើប្រាស់​យាន​អវកាស​ដែល​មាន​ល្បឿនលឿនហើយ​ប្រើ​រយៈពេល​តែ​៣​ម៉ោង​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ស្ថានីយ​អវកាសដែល​វិល​រណប​ជុំវិញ​ភព​ផែនដី​នោះ។

អវកាសយានិក​អាមេរិករបស់​ទីភ្នាក់ងារ​ណាសា លោក​ស្រី Kate Rubins​ ដោយ​រួម​ជាមួយ​អវកាសយានិក​រុស្សី​លោក Sergey Ryzhikov និង​លោក​ Sergey Kud-Sverchkov​ នៃ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos បាន​ចាកចេញពី​ស្ថានីយ​បាញ់​បង្ហោះ​យាន​អវកាស Baikonur ក្នុងប្រទេស​កាហ្សាក់ស្ថាន​ តាម​កម្មវិធី​គ្រោង​ទុក​កាល​ពី​ថ្ងៃពុធ ដើម្បីបេសកកម្ម​ទៅ​ធ្វើ​ការ​រយៈ​ពេល​៦​ខែ​ នៅ​លើ​ស្ថានីយ​យាន​អវកាស​អន្តរជាតិនោះ។​

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​អវកាសយានិក ព្យាយាម​ទៅ​កាន់​ស្ថានីយ​អវកាស​ក្នុង​រយៈពេល​តែ៣​ម៉ោង​ ដោយ​ក្នុង​ពេល​កន្លងមក​ពួក​គេ​ត្រូវប្រើ​ពេល​រហូតដល់​៦​ម៉ោង។​

លោកស្រី Kate Rubins ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រុម​អវកាសយានិក​បានធ្វើ​ចត្តាឡីស័ក​ជា​ច្រើន​សប្តាហ៍​ក្នុង​ពេល​កន្លង​មក​ ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG