ការស្ថាបនាឥតឈប់ឈរកងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន កំពុងបង្កើនការព្រួយកង្វល់ថា រដ្ឋាភិបាលទីក្រុងមូស្គូដែលត្រួតត្រាតំបន់ Crimea នៅឆ្នាំ២០១៤ហើយបន្ទាប់មកបានចាប់ផ្តើមគាំទ្រខាងយោធាដល់ពួកទាមទារបំបែករដ្ឋនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន រួមមានកងទ័ពរុស្ស៊ីដែលអាចត្រូវបានគេពិចារណាថាជាការបញ្ចេញឲ្យឃើញនូវយុទ្ធនាការខាងយោធាប្រឆាំងនឹងប្រទេសជិតខាងនៅភាគនិរតីរបស់ខ្លួន។
លោក Sergei Shoiguរដ្ឋមន្រ្តីការពារប្រទេសរុស្ស៊ី បាននិយាយនៅក្នុងកំណត់សម្គាល់តាមទូរទស្សន៍កាលពីសប្តាហ៍មុនថា កងទ័ព បានបង្កើតកងពលថ្មី៤ កងពលតូច៩ និងកងវរសេនាធំចំនួន២២ចាប់តាំងពីឆ្នាំ២០១៣មកហើយបានដាក់ពង្រាយកងទ័ពនៅក្នុងស្រុកយោធាភាគខាងត្បូង នៅជាប់តំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែននិងតំបន់កូកាសភាគខាងជើងដែលមានភាពចលាចលក្នុងប្រទេសរុស្ស៊ី៕