ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​គាំ​ទ្រ​របស់​រុស្ស៊ី​ចំពោះ​លោក ​Assad ​ដុត​បញ្ឆេះ​ភ្លើង​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង


លោក Ash Carter រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អាមេរិក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ការិយាល័យ Pentagon កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។
លោក Ash Carter រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អាមេរិក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ការិយាល័យ Pentagon កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។

ការិយាល័យ Pentagn របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​ថា​ ការ​ផ្តល់​ការ​គាំទ្រ​របស់​រុស្ស៊ី​បន្ថែម​ដល់​រដ្ឋាភិបាល​លោក Bashar al-Assad អាច​នឹង​បញ្ឆេះ​​ភ្លើង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ការិយាល័យ Pentagn របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​ថា​ ការ​ផ្តល់​ការ​គាំទ្រ​របស់​រុស្ស៊ី​បន្ថែម​ដល់​រដ្ឋាភិបាល​លោក Bashar al-Assad អាច​នឹង​បញ្ឆេះភ្លើង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Peter Cook លេខាធិការ​សម្រាប់​ការ​ផ្តល់​ព័ត៌មាន​បាន​និយាយ​ដូច្នេះ​កាល​ពីថ្ងៃ​អង្គារ​ថា ការ​បង្កើន​សមត្ថភាព​យោធា​នៃ​រដ្ឋាភិបាលលោក ​Assadនឹង​ «ធ្វើ​ឲ្យ​ខូច» ​ការ​ចរចា​តាម​បែប​ការ​ទូត​នានា​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​គ្នា​នេះ។

លោក​បាន​ឲ្យ​ដឹង​ថា «សម្រាប់​ប្រទេស​រុស្ស៊ី​ដើម្បី​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម ខ្លួន​ត្រូវ​មាន​គោល​នយោបាយ​ដែល​ចាំបាច់​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង»។

ទំនាក់​ទំនង​ផ្នែក​យោធា​លើក​ដំបូង​

ការ​ព្រមាន​របស់​លោក Cook កើត​មាន​ឡើង​ត្រឹម​បួន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ លោក Ash Carter និយាយ​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ លោក ​Sergei Shoygu ដោយ​ផ្តោត​លើ​ការ​លូក​ដៃ​ចូល​យ៉ាង​ជ្រៅ​របស់​រុស្ស៊ី​ទៅ​ក្នុង​បញ្ហា​ស៊ីរី។ មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជាន់​ខ្ពស់​បាន​និយាយ​ថា​ ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​នេះ​ជា​ចំនុច​វិជ្ជមាន ​ប៉ុន្តែ​មិន​មាន​ការ​ពិភាក្សា​គ្នា​ណាមួយ​ពី​សកម្មភាព​ថ្មីៗ​របស់​រុស្ស៊ី​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​ឡើយ។

លោក​បាន​ប្រាប់​អ្នកសារព៌ត័មាន​ថា​ «នៅ​ត្រង់​ចំណុច​នេះ​ យើង​នៅ​តែ​មិន​ទាន់​មាន​ភាពប្រាកដប្រជា​ថារុស៊្សី​ចង់​ធ្វើ​អ្វី​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ឡើយ​ទេ»។

​មន្ត្រី​ទាំងនោះ​បាន​និយាយ​ថា ​ការ​ធ្វើ​ឲ្យ​ប្រាកដប្រជា​អាច​នឹង​លំបាក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ មិន​មាន​ការ​កំណត់​ពេលវេលា​សន្ទនា​ថ្មី​ណា​មួយ​ទេ​រវាង​យោធា​អាមេរិក និង​យោធា​រុស្ស៊ី​លើ​បញ្ហា​ស៊ីរី​នោះ​ទេ។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក ​Carter ជឿ​ជាក់​ថា​ទំនាក់ទំនងយោធា​នឹង​មិន​បន្ត​ទេ ប្រសិនបើ​រុស្ស៊ី​មិន​ប្តេជ្ញា​ចិត្ត​បន្ត​ដោយ​ប្រើ​ដំណោះ​ស្រាយ​នយោបាយ។​ លោក Cook ​ឆ្លើយ​តប​ទៅវិញ​ថា​នេះ​ជា​សារ​ដែល​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក ​Shoygu»។

ឱកាស​នយោបាយ​ត្រូវ​បាន​បាត់​បង់?

សហរដ្ឋអាមេរិក​បាន​និយាយ​ជា​ថ្មី​ថា​ ការ​យក​ឈ្នះ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​តម្រូវ​ឲ្យ​មាន​ដៃគូ​គួរ​ឲ្យ​ទុក​ចិត្ត​ រួម​ជាមួយ​នឹង​ដំណោះ​ស្រាយ​ដោយ​សន្តិភាព​សម្រាប់​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​អស់​រយៈពេល​បួន​ឆ្នាំ​ ដែល​រួម​ទាំង​ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​ប្រធានាធិបតី​ Assad ផង។

សារព័ត៌មាន ​The Guardianបាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ​រុស្ស៊ី​លើក​ឡើង​ថា លោក Assad អាច​ចុះ​ចេញ​ពី​តំណែង​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​តាំង​ពី​ឆ្នាំ​២០១២។

របាយការណ៍​បាន​ដកស្រង់​សម្តី​អ្នក​ចរចា​ជាន់​ខ្ពស់​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ពិភាក្សា​ជាច្រើន​កាល​ពី​ពេល​នោះ​ថា​ អតីត​ប្រធានាធិបតី​ហ្វាំងឡង់ លោក​ Martti Ahtisaari​ បាន​និយាយ​ថា​ មហា​អំណាច​លោក​ខាង​លិច​ខកខាន​ក្នុង​ការ​ទទួល​យក​សំណើ​នោះ។ ហេតុ​ដូច្នេះ​ហើយ​ ចាប់​តាំង​ពី​ពេល​នោះ​មក​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ​និង​មនុស្ស​រាប់​លាន​នាក់​ទៀត​បាន​រត់​ភៀស​ខ្លួន​ពី​លំនៅដ្ឋាន​របស់​ខ្លួន។

សារព័ត៌មាន​ The Gurdian បាន​រាយការណ៍​ថា​ កាល​នោះ​លោក​ Martti Ahtisaariបាន​ជួប​ជាមួយ​លោក Vitaly Churkin តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​។

សារព័ត៌មាន​ដកស្រង់​សម្តី​របស់​លោក Martti Ahtisaari ថា «តំណាង​រុស្ស៊ី​បាន​និយាយ​រឿង​បីយ៉ាង។ទី​មួយ​ យើង​មិន​គួរ​ផ្តល់​សព្វាវុធ​ទៅ​ក្រុម​ប្រឆាំង​ទេ។ ទី​ពីរ​យើង​គួរ​បង្កើត​កិច្ច​សន្ទនា​រវាង​ក្រុម​ប្រឆាំង​ជា​មួយ​លោក​ Assad ភ្លាមៗ​តែ​ម្តង ។ ទី​បី​ យើង​គួរ​ស្វែង​រក​វិធី​ដ៏​ល្អ​មួយ​សម្រាប់​លោក​ Assad ចុះ​ចេញ​ពី​តំណែង»។

លោក Ahtisaari បាន​បន្ត​ថា​ លោក​បាន​ផ្តល់​សារ​នេះ​ទៅ​កាន់​ប្រតិភូ​ អាមេរិក អង់គ្លេស​ បារាំង​នៅ​អង្គការ​សហប្រជាជាតិ​ ប៉ុន្តែ​លោក​បាន​ប្រាប់​សារព័ត៌មាន​ The Guardianថា «គ្មាន​អ្វី​កើត​ឡើង​សោះ​ ព្រោះ​ខ្ញុំ​គិត​ថា ​ពួកគេ​និងអ្នក​ផ្សេង​ទៀត​ត្រូវ​គេ​បញ្ចុះបញ្ចូល​ថា លោក​ Assad នឹង​ត្រូវ​គេ​ទម្លាក់​ពី​តំណែង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ដូច្នេះ​មិន​ចាំ​បាច់​ធ្វើ​អ្វី​នោះ​ឡើយ»។

លោក ​Ahtisaari បាន​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ក្នុង​ឆ្នាំ២០០៨​ ដោយ​សារ​កិច្ច​ខិត​ខំប្រឹង​ប្រឹង​របស់​លោក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​នៅ​ទ្វីប​ជា​ច្រើន​លើ​ពិភពលោក​ និង​អស់​ពេល​ច្រើន​ជាង​៣​ទសវត្សរ៍​មក​ហើយ៕

ប្រែសម្រួល​ដោយ​ សៅ ផលនិស្ស័យ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG