ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​រុស្ស៊ី​ចាប់​ខ្លួន​លោក ​Navalny ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្នុង​បាតុកម្ម​នៅ​ទីក្រុង​មូស្គូ


លោក ​Alexei Navalny មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​មូស្គូ​ កាល​ពី​ថ្ងៃទី​២៦ ខែមីនា ២០១៦។
លោក ​Alexei Navalny មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​មូស្គូ​ កាល​ពី​ថ្ងៃទី​២៦ ខែមីនា ២០១៦។

បាតុករ​រុស្ស៊ី​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ដើម្បី​គាំទ្រ​ដល់​ការ​អំពាវនាវ​របស់​លោក​ Alexei Navalny ​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​ទៅ​លើ​ការ​ទទួល​ខុសត្រូវ​របស់​វរជន​រុស្ស៊ី។ មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ ​Pushkin square ​ក្នុង​ទីក្រុង​មូសស្គូ ដោយ​រួម​ទាំង​លោក ​Navalny ផង​ដែរ ចំពោះ​ការ​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត។​

បាតុករ​ម្នាក់​ដែល​មាន​ឈ្មោះ Alina បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ! យើង​មក​ទីនេះ​ដើម្បី​បញ្ចេញ​ជំហរ​របស់​យើង​ក្នុង​នាម​ជា​ពលរដ្ឋ»។

លោក Navalny ដែល​ជា​អ្នករិះគន់​វិមាន​ក្រឹមឡាំង​ត្រូវ​បាន​ឃុំ​ខ្លួន ខណៈ​ដែល​លោក​បាន​មក​ចូលរួម​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាធារណៈ​នៅ​ក្នុង​ទីក្រុង​មូសស្គូ​ នេះ។ សេចក្តី​រាយការណ៍​ពី​កន្លែង​រៀប​ចំ​បាតុកម្ម​នោះ​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ដាក់​លោក​ចូល​ទៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​ចោម​រោម​ដោយ​បាតុករ​រាប់​រយ​នាក់ ដែល​បាន​ព្យាយាម​បើក​ទ្វារ​រថយន្ត​និង​បញ្ឈប់​ការ​ចាប់​ខ្លួន​នេះ។​

ការ​តវ៉ា​នេះ​ស្តែង​ចេញ​នូវ​ការ​មិន​ពេញ​ចិត្ត​ធំ​បំផុត​ចាប់​តាំង​បាតុកម្ម​ដ៏​ធំ​កាល​ពី​ឆ្នាំ​២០១១-២០១២​មក ក្រោយ​ពី​ការ​បោះឆ្នោត​សភា​ដែល​ប្រឡាក់​ប្រឡូក​នឹង​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

លោក​ Navalny​ បាន​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម បន្ទាប់​ពី​របាយការណ៍​ដ៏​លម្អិត​មួយ​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ ដោយ​ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី Dmitry Medvedev ថា​បាន​ប្រមូល​ភូមិគ្រឹះ កប៉ាល់ ​និង​ចម្ការ​ទំពាំង​បាយជូរ តាមរយៈ​បណ្តាញ​ចេញ​ដ៏​ស្រពិចស្រពិល​ទៅ​លើអង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ។​

របាយការណ៍​នេះ​ត្រូវ​បាន​គេ​ចូល​មើល​ជាង​១១​លាន​ដង​លើ​បណ្តាញ ​YouTube។ ប៉ុន្តែ​លោក Medvedev នៅ​មិន​ទាន់​ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ពេល​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG