ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ជាក់​ពី​ទស្សនកិច្ច​ទៅ​កាន់​រុស្ស៊ី​របស់​ឧត្តម​សេនីយ៍​អ៊ីរ៉ង់​ដែល​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​


រូបភាព​ឯកសារ៖ ឧត្តមសេនីយ៍​បដិវត្តន៍​អ៊ីរ៉ង់លោក Qassem Soleimani ចូលរួម​ក្នុង​ពិធីជួបជុំ​រំលឹក​ខួបបដិវត្តន៍ឥស្លាម​១៩៧៩នៅទីក្រុង​ Tehran ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី​១១ កុម្ភៈ ២០១៦។
រូបភាព​ឯកសារ៖ ឧត្តមសេនីយ៍​បដិវត្តន៍​អ៊ីរ៉ង់លោក Qassem Soleimani ចូលរួម​ក្នុង​ពិធីជួបជុំ​រំលឹក​ខួបបដិវត្តន៍ឥស្លាម​១៩៧៩នៅទីក្រុង​ Tehran ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី​១១ កុម្ភៈ ២០១៦។

រដ្ឋបាល​លោក​ Trump បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​ឧត្តមសេនីយ៍​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រុស្ស៊ី​នៅ​សប្តាហ៍​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ បើ​ទោះ​បី​ជា​សមាជិក​រដ្ឋ​សភា​របស់​អាមេរិក​ដ៏​ល្បីល្បាញ​មួយ​រូប​និង​បណ្តាញ​សារព័ត៌មាន​បាន​ថ្លែង​ថា​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រុស្ស៊ី​ក៏​ដោយ​ក្តី។

នៅ​ក្នុង​អ៊ីម៉ែល​មួយ​ឆ្លើយ​តប​ទៅ​កាន់​ VOA សេវា​ភាសា Persian កាលពី​ថ្ងៃ​សុក្រ មន្ត្រី​មួយ​រូប​របស់​ក្រសួង​ការបរទេស​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ខាង​រដ្ឋបាល​កំពុង​ប្រយ័ត្ន​ប្រយែង​ទាក់​ទិន​នឹង​សេចក្តី​រាយការណ៍​ព័ត៌មាន​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រុស្ស៊ីនា​ពេល​ថ្មីៗ​នេះ​របស់​លោក​ឧត្តម​សេនីយ៍ Qassem Soleimani ដែល​ជា​មេបញ្ជា​ការ​នៃ​កង​ប្រតិបត្តិការ​ពិសេស​នៃ​កង​កម្លាំង​ការពារ​បដិវត្តន៍​ឥស្លាម IRGC ដែល​កង​កម្លាំង​ពិសេស​របស់​អ៊ីរ៉ង់។

មន្ត្រី​រូប​នោះ​បាន​ថ្លែង​ថា៖«យើង​មិន​អាច​បញ្ជាក់​ពី​ការ​ធ្វើ​ដំណើរ​នោះ​បាន​នៅ​ឡើយ​ទេ​ក្នុង​ខណៈ​ពេល​នេះ។ បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ទាក់​ទិន​នឹង​ការ​ធ្វើ​ដំណើរ​ស្រដៀង​គ្នា​នេះ ការ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ទៅ​លើ​លោក Soleimani នៅ​មាន​សុពលភាព​នៅ​ឡើយ ដូច្នេះ ប្រសិន​បើ​លោក​ពិត​ជា​ត្រូវ​បាន​គេ​បញ្ជាក់​ថា​លោក​ពិត​ជា​បាន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ពិត​មែន​នោះ​ វា​នឹង​ជា​ការ​បំពាន​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ ហើយ​វា​នឹង​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធ្ងន់​ធ្ងរ​មួយ​សម្រាប់​អាមេរិក​និង​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ៕

XS
SM
MD
LG