ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​និង​ស៊ីរី​បាន​សម្លាប់​ជន​ស៊ីវិល​៤នាក់​នៅ​ក្នុង​ខេត្ត Idlib ​ដែល​កាន់​កាប់​ដោយ​ឧទ្ទាម


សមាជិក​ការពារ​ជន​ស៊ីវិល​ស៊ីរីពិនិត្យ​មើល​ឡាន​​និង​សម្ភារៈ​ដែល​បាន​ឆេះ​នៅ​ក្រុង Hass​ ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ខេត្ត Idlib កាល​​ពី​ថ្ងៃ​ទី​៨ កញ្ញា ២០១៨។
សមាជិក​ការពារ​ជន​ស៊ីវិល​ស៊ីរីពិនិត្យ​មើល​ឡាន​​និង​សម្ភារៈ​ដែល​បាន​ឆេះ​នៅ​ក្រុង Hass​ ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ខេត្ត Idlib កាល​​ពី​ថ្ងៃ​ទី​៨ កញ្ញា ២០១៨។

រុស្ស៊ី​និង​ស៊ីរី​បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សៅរ៍​ ទៅ​លើ​ទី​តាំង​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​នៅ​ក្នុង​ខេត្ត​ Idlib​ នៃ​ប្រទេស​ស៊ីរី​ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់៤​នាក់នៅ​ក្នុង​អ្វី​ដែល​ក្រុម​ឃ្លាំ​មើល​សង្គ្រាមបាន​និយាយ​ថា ​ជា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​នេះ។

​អង្គការ​សិទ្ធិ​មនុស្ស ​Syrian Observatory ​បាន​និយាយ​ថា ​យន្ត​ហោះ​បាន​ធ្វើ​ការ​វាយ​ប្រហារប្រហែល​៦០​ដង​ក្នុង​រយៈ​ពេល​មិន​ដល់​៣​ម៉ោង​ផង​ ទៅ​លើ​ទីតាំង​ដ៏​រឹង​មាំដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន​ក្នុង​តំបន់​ផ្នែក​ខាង​ត្បូង។

លោក​ Rami Abdel Rahman​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​នោះ​និយាយ​ថា ទី​កន្លែង​ខ្លះ​របស់​ពួក​ជីហាដ​ និង​ពួកឧទ្ទាម ​បាន​ប្រើ​ប្រាស់​នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​នោះ​បាន​កើត​មាន​ឡើង។ ​លោក​ Rahman ​បាន​និយាយ​ទៀត​ថា ​ការ​វាយ​ប្រហារ​នោះ​មាន​ លក្ខណៈ​ខ្លាំង​បំផុត ​ចាប់​តាំង​ពី​ការ​ទម្លាក់​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​សីហា ​ដែល​បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់​ក៏​៥៣​នាក់​ដែរ ​រួម​មាន​កូនក្មេងនៅ​ក្នុង​ខេត្ត Idlib ​ហើយ​នឹង​ខេត្ត Aleppo នៅ​ក្បែរ​នោះ។

ខេត្ត ​Idlib ​ហើយ​នឹង​តំបន់​ជិត​ខាង​ភាគ​ច្រើន​ត្រូវ​បាន​ត្រួត​ត្រា​ដោយ​ក្រុម​ឧទ្ទាម​ប្រកួត​ប្រជើង​គ្នា​ជា​ច្រើន​រួម​មាន​ក្រុម​ Hayat Tahrir al-Sham ​ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​ដែល​ដឹកនាំ​ដោយ​អតីត​ក្រុម​តស៊ូស៊ីរី​នៃ​ក្រុម​ភេរវកម្ម ​al-Qaida។

កាល​ពី​ថ្ងៃ​សៅរ៍​ដែរ ​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​បាន​ទទួល​ព័ត៌មាន​ថា​ ពួក​ឧទ្ទាម​ស៊ីរី​មាន​គម្រោង​បង្ក​ហេតុ​នៅ​ក្នុង​ខេត្ត ​Idlib ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ដល់​ការ​ឆ្លើយ​តប​មកពី​ប្រទេស​លោក​ខាងលិច៕

XS
SM
MD
LG