ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នាក់​ងារ​រុស្ស៊ី​​ម្នាក់ដែល​​​ស្វះ​ស្វែង​ជ្រៀត​ចូល​ក្រុម​បញ្ចុះ​បញ្ចូល​ការ​ប្រើ​កាំ​ភ្លើង​សហរដ្ឋ​អាមេ​រិក​ត្រូវ​តុលាការ​កាត់​ទោស


រូប​គំនូរ​នៃ​សវនាការ​លើ​អ្នក​ស្រី Butina ដែល​ពាក់​អាវ​ក្រហម​។
រូប​គំនូរ​នៃ​សវនាការ​លើ​អ្នក​ស្រី Butina ដែល​ពាក់​អាវ​ក្រហម​។

​ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​កាត់​ទោស​អ្នកគាំទ្រ​សិទ្ធិ​ប្រើ​កាំ​ភ្លើង​ជាតិ​រុស្ស៊ី​ម្នាក់​ឲ្យ​ជាប់​គុក​១៨​ខែ​ពី​ការ​ឃុប​ឃិត​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​រុស្ស៊ី​ម្នាក់​ដើម្បី​ជ្រៀត​ជ្រែក​ចូល​ក្នុង​សមាគម​កាំភ្លើង​ជាតិ។

ជន​នេះ​ក៏​ព្យាយាម​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ពួក​សក​ម្ម​ជន​អភិរក្ស​និយម និង​អ្នក​នយោបាយខាង​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិកដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​រដ្ឋាភិបាល​រុស្ស៊ី។

អ្នក​ស្រី​ Maria Butina​ ជា​អតីត​និស្សិត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​នៅ​ឯ​សាកល​វិទ្យា​ល័យ​ American University ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​សារភាព​ទទួល​ទោស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ។​ ចៅក្រម​តុលាការ​ស្រុក​មួយ​របស់រដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​ថា ​អ្នកស្រី​ Butina នឹង​ទទួល​បាន​ការ​រួចទោស​៩​ខែ​ដែល​អ្នកស្រី​បាន​ជាប់​រួច​ហើយ​ ក៏ប៉ុន្តែ ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​វិញ​ជា​បន្ទាន់​បន្ទាប់​ពី​អនុវត្ត​ទោស​ពេញ​លេញ។

​អ្នកស្រី ​Butina បាន​សារភាព​ទទួល​ទោស​ពីការ​ឃុប​ឃិត​ធ្វើ​ជា​ភ្នាក់​ងារ​បរទេស។​មេធាវី​របស់អ្នកស្រី ​បាន​ស្នើ​ឲ្យ​អ្នក​ស្រី​ជាប់​ទោស​តែ​៩​ខែ​ ដែល​អ្នកស្រី​ជាប់​ទោស​រួច​ហើយ​ និង​បញ្ជូន​អ្នកស្រី​ទៅ​កាន់​ប្រទេស​រុស្ស៊ី​វិញ​បន្ទាប់អ្នក​ស្រី​បានសហការ​ជា​មួយ​ពួករដ្ឋ​អាជ្ញា។​

លោក​ William Barr​ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​និយាយ​ថា ​អ្នកស្រី​ Butina ​ត្រូវ​តែ​បញ្ជូន​ទៅ​កាន់​ទៅ​ប្រទេស​រុស្ស៊ី​វិញ​ដោយ​មិន​មាន​ការ​ជាប់​ពន្ធនាគារ​ដែល​តុលាការ​កាត់​ឲ្យ​ចាប់​ទោស​នោះ។

​អ្នកស្រី Butina ​ជា​ពលរដ្ឋ​រុស្ស៊ី​លើកដំបូង​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​ការ​ព្យាយាម​មាន​ឥទ្ធិពល​លើ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​ចំពោះ​រុស្ស៊ី​មុន​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ២០១៦៕

XS
SM
MD
LG