ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kim Jong Un និង​លោក Vladimir Putin រៀបចំ​សន្និសីទ​កំពូល​នៅ​តំបន់​ចុង​បូព៌ា​ប្រទេសរុស្ស៊ី  


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្តាំ) ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un អំឡុងពេល​កិច្ចពិភាក្សា​នៅ​មហាវិទ្យាល័យ Far East Federal នៅកោះ Russky ក្នុង​ក្រុង​ Vladivostok ប្រទេស​រុស្ស៊ី កាល​​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៩។ 

លោក Kim ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជំរុញ​លោក Putin ពាក់ព័ន្ធ​នឹង​ជំនួយ​សេដ្ឋកិច្ច ជាពិសេស​គឺ​ការដក​ទណ្ឌកម្ម​អន្តរជាតិ​ចេញ​ពី​កូរ៉េខាងជើង​ដែល​នៅ​ចូល​ជា​ធរមាន​នៅ​ឡើយ​ បន្ទាប់​ពី​បរាជ័យ​នៅក្នុង​ការចរចា​លុបបំបាត់​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កំពុង​ជួបប្រជុំគ្នា​នៅក្នុង​ទីក្រុង Vladivostok ស្ថិត​នៅ​ចុង​បូព៌ា​ប្រទេសរុស្ស៊ី។

នៅមុន​កិច្ចចរចា​ចាប់ផ្តើម​នៅថ្ងៃព្រហស្បតិ៍​នេះ​ លោក Putin បាន​ប្រាប់​លោក Kim ថា​ លោក​រំពឹង​ថា​ គម្រោង​ទស្សនកិច្ច​របស់​លោក Kim នៅ​ប្រទេសរុស្ស៊ី​នឹង​ជួយ​បង្កើត​ចំណង​ទេ្វភាគី​ក៏ដូចជា​នឹង​ជួយ​ប្រទេសទាំងពីរ​ឲ្យ​ស្វែង​រកវិធីសាស្រ្ត​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​នៅ​លើ​ទ្វីបកូរ៉េ​ទាំងមូល។

លោក Kim បាន​ឆ្លើយតប​ទៅ​វិញ​ថា​ លោក​ជឿជាក់​ថា​មេដឹកនាំ​ទាំងពីរ​នឹង​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​ពី​ជំនួបកំពូល​ដ៏​មាន​អត្ថន័យ​នេះ។

លោក Kim ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជំរុញ​លោក Putin ពាក់ព័ន្ធ​នឹង​ជំនួយ​សេដ្ឋកិច្ច ជាពិសេស​គឺ​ការដក​ទណ្ឌកម្ម​អន្តរជាតិ​ចេញ​ពី​កូរ៉េខាងជើង​ដែល​នៅ​ចូល​ជា​ធរមាន​នៅ​ឡើយ​ បន្ទាប់​ពី​បរាជ័យ​នៅក្នុង​ការចរចា​លុបបំបាត់​នុយក្លេអ៊ែរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

សហភាពសូវៀត​ធ្លាប់​ជា​អ្នកគាំទ្រ​ផ្នែកហរិញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ដល់កូរ៉េ​ខាងជើង​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត។ ប៉ុន្តែ​ក្រោយ​ពី​សហភាព​សូវៀត​បែកបាក់ ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​បាន​កំណត់​អាទិភាព​បង្កើត​ចំណងទាក់ទង​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងត្បូង​បន្ទាប់​មក​បាន​បង្កើត​គោលនយោបាយ​សមភាព​រវាង​កូរ៉េទាំងពីរ។

សន្និសីទ​នេះ​គឺ​ជា​ សន្និសីទ​កំពូល​ថ្មី​ចុងក្រោយ​បង្អស់​របស់​លោក Kim ចាប់តាំង​ពី​លោក​គ្រប់គ្រង​ប្រទេសកូរ៉េខាងជើង​ពី​ឆ្នាំ២០១១មក៕

XS
SM
MD
LG