ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​នឹង​ធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​ក្នុង​រយៈពេល​ជិត​៤ទសវត្សរ៍​កន្លង​មក​នេះ


Putinលោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Sergei Shoigu ចូលរួម​ការ​ដើរ​ក្បួន Navy Day នៅ​ក្នុង​ក្រុង St. Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
Putinលោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Sergei Shoigu ចូលរួម​ការ​ដើរ​ក្បួន Navy Day នៅ​ក្នុង​ក្រុង St. Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

រុស្ស៊ី​កំពុង​តែ​ត្រៀម​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​កន្លង​មក​នេះ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ​នេះ​ត​ទៅ នៅ​ខេត្ត Siberia ប៉ែក​ខាង​កើត។ ​លោក Sergei Shoigu រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​៥​ថ្ងៃ​នេះ​នឹង​រួម​មាន​ទាហាន​៣សែន​នាក់ យានយន្ត​យោធា​៣ម៉ឺន​៦ពាន់​គ្រឿង យន្តហោះ​១០០០​គ្រឿង និង​នាវា​ធ្វើ​សង្គ្រាម​៨០​គ្រឿង​ផង​ដែរ។

លោក​បាន​ថ្លែង​ថា សមយុទ្ធ​យោធា​នេះ​គឺ​ជា​សមយុទ្ធ​យោធា​ធំ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨១​មក នៅ​ពេល​ដែល​សូវៀត​កំពុង​ធ្វើ​សង្គ្រាម​ត្រជាក់​ជាមួយ​នឹង​សហរដ្ឋអាមេរិក​នៅ​ឡើយ។

យោធា​រុស្ស៊ី​និយាយ​ថា ល្បែង​សង្គ្រាម​ដ៏​ធំ​នេះ ដែល​គេ​ស្គាល់​ថា Vostok-2018 គឺ​ដើម្បី​ការពារ​ខ្លួន។

ចិន​កំពុង​តែ​មាន​ផែនការ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រុស្ស៊ី​នេះ​ជា​លើក​ដំបូង ដោយ​បញ្ជូន​កងកម្លាំង​ចំនួន​៣២០០​នាក់​ទៅ​ចូលរួម។ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នឹង​ទៅ​ប្រទេស​រុស្ស៊ី​ក្នុង​សប្តាហ៍​នេះ ដើម្បី​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី ​លោក Vladimir Putin នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​មួយ​ក្នុង​ទីក្រុង Vladivostok ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​រុស្ស៊ី។

សមយុទ្ធ​យោធា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​បស្ចិមប្រទេស​និង​រុស្ស៊ី ដោយ​រួម​ទាំង​ការ​ចោទប្រកាន់​ទៅ​លើ​ឥទ្ធិពល​រុស្ស៊ី​នៅ​ក្នុង​កិច្ចការ​បស្ចិមប្រទេស និង​ជម្លោះ​ដែល​បន្ត​កើតឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ស៊ីរី​ផង​ដែរ៕

XS
SM
MD
LG