ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីថាខ្លួនបានរុញច្រានការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែននៅតំបន់ Belgorod


រូបឯកសារ៖ រូបភាព​ចេញ​ផ្សាយ​ដោយ​ក្រុម​សង្គ្រោះ​គ្រាអាសន្ន​រុស្ស៊ី បង្ហាញ​រថយន្តត្រូវបាន​បំផ្លាញក្រោយ​ការ​បាញ់​ផ្លោង​ នៅតំបន់ Belorod ជាប់​ព្រំដែន​អ៊ុយក្រែន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ (Handout / Russian Emergencies Ministry / AFP)
រូបឯកសារ៖ រូបភាព​ចេញ​ផ្សាយ​ដោយ​ក្រុម​សង្គ្រោះ​គ្រាអាសន្ន​រុស្ស៊ី បង្ហាញ​រថយន្តត្រូវបាន​បំផ្លាញក្រោយ​ការ​បាញ់​ផ្លោង​ នៅតំបន់ Belorod ជាប់​ព្រំដែន​អ៊ុយក្រែន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។ (Handout / Russian Emergencies Ministry / AFP)

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​កម្ទេច​កាំជ្រួច​អ៊ុយក្រែន​ចំនួន ១២ ​គ្រាប់​ នៅ​ពីលើ​តំបន់ Belgorod ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ដដែល​នោះ​ ដែល​បាន​សម្លាប់​មនុស្ស​ ២៤ ​នាក់ ​ហើយ​បាន​បណ្តាល​ឱ្យ​មាន​ការប្តេជ្ញា​ពង្រីក​ការវាយប្រហារ​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

​ថ្ងៃ​អង្គារជា​ថ្ងៃ​ដែល​រុស្ស៊ី​បាន​ពង្រីក​ការវាយ​ប្រហារ​កាំជ្រួច​មីស៊ីល​របស់​ខ្លួន ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់ក៏ ៥ នាក់ ​និង​របួស​យ៉ាងច្រើន​រហូតដល់​ ១៣០ ​នាក់ ​នៅ​ក្នុង​រដ្ឋធានីកៀវ ​និង​ទីក្រុង Kharkiv។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អ៊ុយក្រែន។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ​រុស្ស៊ី​បាន​ប្រើប្រាស់​ដ្រូន​ចំនួន ៣៥ ​គ្រឿង​និង​កាំជ្រួច​ ៩៩ ​ដើម ​ដែល​បាន​បាញ់​ប្រហារ​ពី​អាកាស​និង​សមុទ្រ ​ហើយ​ថា​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំងអស់​នោះ ​និង​កាំជ្រួច​មីស៊ីល​ ៧២​ គ្រាប់។

រដ្ឋមន្ត្រី​ការបរទេស​ប្រទេសប៉ូឡូញ​ លោក Radoslaw Sikorski បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការវាយ​ប្រហារ​នៅ​ពេល​ថ្មីៗនេះ​លើ​ប្រទេស​អ៊ុយក្រែន ​សម្ព័ន្ធមិត្ត​ត្រូវតែ​ឆ្លើយតប​ដោយ​ការរឹតបន្តឹង​ការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ហើយ​ផ្តល់​ឱ្យ​កងកម្លាំង​អ៊ុយក្រែន​នូវ​កាំជ្រួច​វង់ប្រតិបត្តិការ​ឆ្ងាយ។

លោក Sikorski បាន​និយាយ​នៅលើ​សង្គម​អនឡាញ X ថា ​កាំជ្រួច​មីស៊ីល​នឹង​អាច​ធ្វើ​ឱ្យ​អ៊ុយក្រែន​កម្ទេច​ទីកន្លែង​បាញ់​បង្ហោះ​និង​មជ្ឈមណ្ឌល​ទីបញ្ជាការ។

ប្រទេស​ប៉ូឡូញ​មាន​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន ហើយ​យោធា​របស់​ប៉ូឡូញ​បាន​ដាក់​ពង្រាយ​យន្តហោះ​ធន់ F-16 ដើម្បី​ការពារ​ដែន​អាកាស​របស់​ខ្លួន ​នៅពេល​ដែល​រុស្ស៊ី​វាយ​ប្រហារ​កាលពី​ថ្ងៃ​អង្គារ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP ​និង​ Reutres។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG