ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និយាយ​ថា ភ្នាក់ងារ CIA បាន​ផ្តល់​ព័ត៌មាន​ដល់​ខ្លួន​ទាក់ទង​នឹង​ការ​វាយប្រហារ​នៅ​ក្រុង St. Petersburg


មនុស្ស​ម្នា​ដើរ​នៅ​ក្នុង​ព្រិល​នៅ​ក្បែរ​ព្រះវិហារ Kazan Cathedral នៅ​ក្នុង​ក្រុង St. Petersburg កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២។

រដ្ឋាភិបាល​រុស្ស៊ី​និយាយ​កាលពី​ថ្ងៃ​អាទិត្យថា​ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស.រ.អា.​ CIA ​បាន​ផ្តល់​ឲ្យ​អាជ្ញាធរ​រុស្ស៊ី​នូវ​ព័ត៌មាន​ដែល​រារាំង​សកម្មភាព​ជាច្រើន​របស់​ក្រុម​រដ្ឋ​ឥស្លាម​ធ្វើ​ផែនការ​ដាក់​គ្រាប់បែក​នៅ​ទីក្រុង St. Petersburg។

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​និយាយ​ថា លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​បាន​ទូរស័ព្ទ​មក​លោក Donald Trump ប្រធានាធិបតី​ស.រ.អា.ដើម្បី​ថ្លែង​អំណរគុណ​លោក​ទាក់ទង​នឹង​ព័ត៌មានរបស់​ CIA នេះ។​ ប្រទេស​រុស្ស៊ី​និយាយ​ថា​ ព័ត៌មាន​នេះ​សំខាន់ ​ហើយ​គ្រប់គ្រាន់​សម្រាប់​ក្រុម​សេវា​រក្សា​សន្តិសុខ​ FSB ​ធ្វើ​ការ​បង្ក្រាប​ជន​សង្ស័យ​ដែល​ធ្វើ​ផែន​ការវាយ​ប្រហារ​ដោយ​ដាក់​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃសៅរ៍នៅ​វិហារ Kazan Cathedral ​ចំណាស់​២​សតវត្សរ៍​ និង​កន្លែង​ផ្សេង​ទៀត។​ រដ្ឋាភិបាល​ក្រុង​មូស្គូ​និយាយ​ថា ​លោក Putin ​បាន​សុំឲ្យ​មេដឹក​នាំ​ស.រ.អា.​ប្រាប់​ CIA ​ថា ​រុស្ស៊ី​សូម​ថ្លែង​អំណរ​គុណ​ CIA ហើយ​ថា ​រុស្ស៊ី​នឹង​ប្រគល់​ព័ត៌មាន​ដែល​រុស្ស៊ី​ដឹង​ដើម្បី​ប្រាប់​អាមេរិក​ផង​ដែរ ​ទាក់ទង​នឹង​ការវាយ​ប្រហារ​របស់​ភេរវករ​ដែល​អាច​កើត​មាន​នៅ​ស.រ.អា.​ ដូច​ដែល​រុស្ស៊ី​បាន​លើក​ឡើង​កាលពី​អតីតកាល។ ​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក Trump ​និង​លោក Putin ​គឺជា​ការ​សន្ទនា​លើក​ទី២​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​នេះ៕

XS
SM
MD
LG