ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៉ី​មិន​សុខ​ចិត្ត​រឿង​ទណ្ឌកម្ម​នានា​ពី​អាមេរិក ​កាណាដា ​និង​សហភាព​អឺរ៉ុប


រូបឯកសារ៖ នាវា​កង​ទ័ព​ជើង​ទឹក​អ៊ុយ​ក្រែន​ដេល​ត្រូវ​បាន​រុស្ស៊ី​ចាប់កាល​ពី​ពេល​ថ្មីៗ​ ត្រូវ​បាន​គេ​ឃើញ​នៅ​កំពង់​ផែ Kerch តំបន់​គ្រេមមៀ កាល​ពី​ខែ​វិច្ឆិកា ២០១៨។
រូបឯកសារ៖ នាវា​កង​ទ័ព​ជើង​ទឹក​អ៊ុយ​ក្រែន​ដេល​ត្រូវ​បាន​រុស្ស៊ី​ចាប់កាល​ពី​ពេល​ថ្មីៗ​ ត្រូវ​បាន​គេ​ឃើញ​នៅ​កំពង់​ផែ Kerch តំបន់​គ្រេមមៀ កាល​ពី​ខែ​វិច្ឆិកា ២០១៨។

ប្រទេស​រុស្ស៉ី​និយាយ​ថា ខ្លួន​នឹង​មិន​អនុញាត​ឲ្យ​គ្មាន​ការ​ពន្យល់​នោះ​ទេ​ចំពោះ​ទណ្ឌកម្ម​ដែល​សហរដ្ឋអាមេរិក​ កាណាដា ​និង​សហភាព​អឺរ៉ុប​ ដែលបាន​ដាក់​ទណ្ឌកម្ម ចំពោះ​ការ​វាយ​ប្រហារ​របស់​រុស្ស៉ី​កាល​ពី​ឆ្នាំ​២០១៨ ​លើ​កប៉ាល់​អ៊ុយក្រែន​បី​គ្រឿង​ ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដែនដី​គ្រីមៀ​ (Crimea)​ ហើយ​និង​ការ​បង្ក​សកម្មភាព​រុស្ស៉ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នោះ។

ក្រសួង​រតនាគារ​អាមេរិក​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃសុក្រ​ថា ​ទណ្ឌកម្ម​របស់​អាមេរិក ​គឺ​ផ្តោត​លើ​បុគ្គល​រុស្ស៉ី​៦​នាក់ ​និង​សហគ្រាស​ចំនួន​៨ ​ជា​ការ​ឆ្លើយ​តបទៅ​នឹង​ការ​បន្ត ​និងសកម្មភាព​របស់​រុស្ស៉ី​កំពុង​បន្ត​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ ​ស្ទីវិន ម៊ូជីន​ (Steven Mnuchin) ​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ថា គំនិត​ផ្តួចផ្តើម​រួម​ជាមួយ​ដៃគូ​របស់​យើង​ក្នុង​សហភាព​អឺរ៉ុប​និង ​កាណាដានេះ ​គឺ​ត្រូវ​អនុវត្ត​ឡើង​វិញ ​ចំពោះ​ការ​តាំង​ចិត្ត​រួម​របស់​យើង​ ដើម្បី​ដាក់​ទណ្ឌកម្ម​ឲ្យ​ចំ​គោល​ដៅ​និង​មាន​សារៈ​សំខាន់​ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​រុស្ស៉ី​ ដែល​ធ្វើ​ព្រងើយ​ចំពោះ​បទដ្ឋាន​អន្តរជាតិ​ និង​ធ្វើឲ្យ​ខូចខាត​ដល់​បូរណភាព​ដែនដី និង​អធិបតេយ្យភាព​អ៊ុយក្រែន‍។

សេចក្តី​ថ្លែងការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ទ្រព្យ​សម្បត្តិ​និង​ផល​ប្រយោជន៍​ក្នុង​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដែល​ជាប់​ឈ្មោះ​ទាំង​អស់​ ហើយ​និង​ក្រុមហ៊ុន​របស់​ពួកគេ​ត្រូវ បង្កក ​ហើយ​ពលរដ្ឋ​អាមេរិក​ជាទូទៅ ​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ជន​ទាំង​អស់​នោះ​ទេ។ ​បន្ថែម​ពី​លើ​នេះ​ទៀត​ ក្រុមហ៊ុន​ដែល​បុគ្គល​ទាំង​នោះ​មាន​កម្មសិទ្ធិ ចំនួន​៥០​ភាគរយ​ឬ​ច្រើន​ជាង​នេះ ​ក៏​ត្រូវ​បង្កក​តាម​ប្រត្តិបត្តិការ​ច្បាប់​ដែរ‍៕

XS
SM
MD
LG