ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ត្រាំរិះគន់​ក្រុម​មេបញ្ជាការយោធា ​សម្ព័ន្ធមិត្ត​ និង​សង្គ្រាម​មិន​ចេះ​ចប់


លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ច្រាន​ចោល​ប្រទេស​ស៊ីរី​ថា ​គ្មាន​អ្វី​ទាំងអស់​។ 

អត្ថា​ធិប្បាយ​របស់​លោក​ប្រធានា​ធិបតី​ ​បាន​កើត​មាន​ឡើង​ក្នុង​អំ​ឡុង​ពេល​នៃសម័យប្រជុំដ៏យូរ​ និងដ៏​ធំមួយ​ជាមួយ​បណ្តាញ​ព័ត៌មាន ​នៅពេល​ដែល​លោក Pat Shanahan រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ថ្មី​ស្តីទី​អង្គុយ​នៅ​ខាង​ឆ្វេង​ដៃ​លោក។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ច្រាន​ចោល​ប្រទេស​ស៊ីរី​ថា ​គ្មាន​អ្វី​ទាំងអស់​ហើយ​បាន​ការ​ពារ​ការ​សម្រេច​របស់​លោក​ដើម្បី​ដក​កងទ័ព​សហ​រដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​នោះ​ហើយ​បាន​ចម្អក​មើលងាយ​អ្វីដែល​លោក​ប្រធានា​ធិបតី​បាន​ហៅថា «សង្គ្រាម​មិន​ចេះចប់​របស់​សហរដ្ឋ​អាមេរិក»។

អត្ថា​ធិប្បាយ​របស់​លោក​ប្រធានា​ធិបតី​កាល​ពី​ថ្ងៃ​ពុធ ​នៅ​ខាង​មុខកិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​លើក​ដំបូង​របស់​លោកក្នុង​អំឡុងនៃ​ឆ្នាំ​ថ្មី​នេះ ​បាន​កើត​មាន​ឡើង​ក្នុង​អំ​ឡុង​ពេល​នៃសម័យប្រជុំដ៏យូរ​ និងដ៏​ធំមួយ​ជាមួយ​បណ្តាញ​ព័ត៌មាន ​នៅពេល​ដែល​លោក Pat Shanahan រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ថ្មី​ស្តីទី​អង្គុយ​នៅ​ខាង​ឆ្វេង​ដៃ​លោក។

អត្ថាធិប្បាយ​នោះ​ក៏បាន​បង្ហាញ​ពីអ្វីដែល​ទំនង​ជាការ​ប្រេះឆា​ដែល​រីកកាន់តែធំ​ឡើង​រវាង​ប្រធានា​ធិបតី​ត្រាំ​និង​មេបញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក​សំខាន់​ៗ​ស្តីពី​យុទ្ធ​សាស្ត្រ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​និង​តំបន់​អាស៊ី​ខាង​ត្បូង។ ប្រធានាធិបតី​ត្រាំ ​បាន​សរសើរ​លោក Shanahan ​ដោយ​បាន​ហៅ​ថា «ជាការ​សប្បាយ​រីករាយ»​ ដើម្បី​ធ្វើ​ការ​ជាមួយ​លោក ​មុនពេល​ចាប់​ផ្តើម​រិះគន់​ក្រុមមន្រ្តីការ​ពារ​ប្រទេស​និង​យោធា​ចំពោះ​ការ​បរាជ័យ​លើបញ្ហា​ជា​ច្រើន។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា «ខ្ញុំ​ជាប្រធានា​ធិបតី​តែ​មួយគត់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​យើង​ដែល​អាច​កំទិច​ក្រុមរដ្ឋ​អ៊ី​ស្លាម (ISIS)។ ដូច្នេះ ​យើង ​បាន​កម្ទេច​ពួកគេ​ហើយ ​ហើយ​យើង ​និយាយ​ថា ​យើង​នឹងកងទ័ព​មកកាន់​ប្រទេស​វិញ»។

លោក Shanahan បាន​កាន់​ដំណែង​ជារដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេសកាលពី​ថ្ងៃ​អង្គារ ​បន្ទាប់​ពីការ​លាលែង​ចេញ​ពី​ដំណែង​របស់​លោក Jim Mattis ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេស។

កាល​ពី​ពេលមុន​ត្រូវបាន​សរសើរ​ដោយ​ប្រធានា​ធិបតី​ត្រាំ​ថា​ជា​ឧត្តមសេនីយ​ម្នាក់​របស់​លោក លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេសMattisបាន​សុំ​លាលែង​ចេញ​ពី​ដំណែងកាល​ពី​ខែ​មុន ​បន្ទាប់​ពី​ប្រធានា​ធិបតី ​បាន​ប្រកាសភ្លាម​ៗ​ថា ​ក្រុមរដ្ឋ​អ៊ីស្លាម ត្រូវ​បាន​កំទិច ​ហើយ​ថា ​កងទ័ព​សហរដ្ឋ​អាមេរិក​២ពាន់​នាក់​ដែល​កំពុង​ប្រយុទ្ធ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេសស៊ីរី ​នឹងវិល​ត្រឡប់​មក​កាន់​មាតុភូមិវិញ៕

XS
SM
MD
LG