ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ថ្មី​របស់​រុស្ស៊ី​ក្នុង​ដំណោះ​ស្រាយ​វិបត្តិ​នៅ​ស៊ីរី​មិន​បាន​ដក​លោក​អាសាដ​ចេញ​ទេ


​រូបឯកសារ៖ ប្រធានា​ធិបតី បាសា អាល់អាសាដ នៃ​ប្រទេស​ស៊ីរី។
​រូបឯកសារ៖ ប្រធានា​ធិបតី បាសា អាល់អាសាដ នៃ​ប្រទេស​ស៊ីរី។

ប្រទេស​រុស្ស៊ី ​បាន​ផ្សព្វផ្សាយ​ផែនការ​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​ដោយ​អំពាវនាវ​ឲ្យ​មានសេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយក្នុង​រយៈ​ពេល​រហូត​ដល់​១៨​ខែ បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រធានា​ធិបតី​នៅ​ឆ្នាំ​២០១៧។ ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​ស៊ីរី ​និយាយ​ថា ​សំណើ​របស់​រុស្ស៊ី ​មាន​គោល​បំណងធ្វើ​ឲ្យ​ប្រធានា​ធិបតី ​បាសា អាល់អាសាដ បន្ត​កាន់​អំណាច​ហើយ​សំណើ​នេះ ​មិន​អាច​ទទួលយក​បាន​ទេ។

ពួក​អ្នកការទូត​ប្រទេស​លោក​ខាង​លិចបាន​និយាយ​ថា ​ការ​ណ៍​នេះ​បង្ហាញ​ថា
រដ្ឋាភិ​បាល​ទីក្រុង​មូស្គូ ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ជឿន​លឿន​ដល់​សំណើ​របស់ខ្លួនក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា​អន្តរជាតិ​ស្តីពី​វិបត្តិ​ស៊ីរី​នៅ​ថ្ងៃសៅរ៍។ ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ពួក​គេ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សំណើ​នេះ​មិនទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​គណប្រតិភូ​ជា​ច្រើន​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹងជួប​គ្នា​នៅ​ក្នុង​ទីក្រុង​វីយែន។

ឯកសារ​រុស្ស៊ី ​ដែល​បណ្តាញ​ព័ត៌មាន​របស់​លោក​ខាង​លិចទទួល​បាន ​និយាយ​ថា រដ្ឋាភិបាល​ទីក្រុង​មូស្គូ ​កំពុង​ស្នើ​ផ្តល់​ដំណោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី​ ក៏ប៉ុន្តែ ​មិន​មែន​ផែនការ​សន្តិភាព​ផ្លូវការ​ទេ។ អ្នក​ដែល​បាន​ឃើញ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​៨​ចំណុច ​និយាយ​ថា សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​នោះ ​មិន​បាន​រំឭក​ពី​ការ​ចុះ​ចេញ​ពី​អំណាច​របស់​លោក​ អាសាដ ក្នុង​អំឡុង​ពេលអន្តរកាល​ខាង​នយោបាយ​នៅ​ពេល​អនាគត​ក្នុង​រដ្ឋធានី​ដាម៉ាស​ទេ ដែល​ការ​ទាម​ទារ​នេះ​កើត​ចេញ​ពី​ក្រុម​ប្រឆាំង​ទាំងអស់​នៅ​ក្នុង​សង្គ្រាម​ស៊ី​វិលស៊ីរី រួម​មាន​ សហរដ្ឋ​អាមេរិកនិង​សម្ព័ន្ធ​មិត្តរបស់​ខ្លួន ​ហើយ​និង​ប្រទេស​អារ៉ាប់​ជា​ច្រើន​ទៀត។

សមាជិក​របស់​ក្រុម​ចម្រុះ​ជាតិ​ស៊ីរី​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច ​បាន​ប្រកាស​ប្រឆាំង​សំណើ​នោះ។ យោ​ងតាម​ទី​ភ្នាក់​ងាត​ព័ត៌មាន ​Reuters​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក ​Minzer Akbik​ បាន​និយាយ​ថា ​ប្រជា​ពលរដ្ឋ​ស៊ីរី​មិន​ដែល​ចង់​ទទួល​ជន​ផ្តាច់​ការ​ អាសាដ​ ទេ ​ហើយ​ពួកគេ​នឹង​មិន​ទទួល​យក​ការ​ស្នើ​នោះ​ទេ៕

XS
SM
MD
LG