ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញារុស្ស៊ី ចាត់ទុកអង្គការក្រៅរដ្ឋាភិបាលអាមេរិកមួយ ជាក្រុមបរទេសដែលមិនត្រូវការ


រូបភាពឯកសារ៖ រូបភាពមេដាយលើកកម្ពស់ប្រជាធិបតេយ្យនៃមូលនិធិជាតិដើម្បីប្រជាធិបតេយ្យដែលស្ថិតនៅបណ្ណាល័យនៃសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
រូបភាពឯកសារ៖ រូបភាពមេដាយលើកកម្ពស់ប្រជាធិបតេយ្យនៃមូលនិធិជាតិដើម្បីប្រជាធិបតេយ្យដែលស្ថិតនៅបណ្ណាល័យនៃសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

រដ្ឋអាជ្ញា​រុស្ស៊ី កាល​ពី​ថ្ងៃ​អង្គារនេះ​ចាត់​ទុកអង្គការ​ NED​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ក្រុមបរទេស​ដែល​រុស្ស៊ី​មិន​ត្រូវ​ការ។ អង្គការទទួល​ថវិកា​ពីសភា​សរអា។ ចំណាត់​ការ​នេះ​នាំ​ឲ្យ​ NED ​ជា​អង្គការក្រៅ​រដ្ឋាភិបាល​បរទេស​ទី​១ ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នៅ​ក្រោម​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្មី​ ដែលពោរពេញ​ទៅ​ដោយ​រឿង​ចម្រូង​ចម្រាស់​នោះ។

នៅ​ក្នុងសេចក្តី​ប្រកាស​មួយ លើ​គេហទំព័រ​របស់​ខ្លួន ការិយាល័យ​រដ្ឋអាជ្ញារុស្ស៊ី​បាន​ចោទ​ថា អង្គការ​ NED ​បាន​ប្រើ​ប្រាស់​ក្រុមហ៊ុន​រុស្ស៊ី និង អង្គការមិន​រក​ប្រាក់​ចំណេញ​ផ្សេងៗ ដែល​ស្ថិតនៅក្រោម​ការ​ត្រួត​ត្រា​របស់​ខ្លួន ដើម្បីចូល​រួម​នៅក្នុងសកម្មភាពផ្សេងៗ​ដើម្បីធ្វើ​ឲ្យលទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត មិន​មាន​ភាព​ស្រប​ច្បាប់ ដាក់​ឥទ្ធិពល​លើ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ហើយមិន​ឲ្យ​តម្លៃ​លើ​សេវា​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រុស្ស៊ី។

«ក្នុង​ការ​ពិចារណា​អំពី​គោល​ដៅ​ទូទៅ​របស់​កិច្ច​ការ NED ​ រដ្ឋអាជ្ញាសម្រេច​ថា អង្គការ​នេះ​ជា​ការ​គំរាម​កំហែងមួយ​ដល់សណ្តាប់​ធ្នាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​រុស្ស៊ី សមត្ថ​ភាព​ការ​ពារ​ប្រទេស​ និង សន្តិសុខ​ជាតិ​របស់​រុស្ស៊ី»​នេះ​បើ​តាម​សម្តី​ក្នុង​សេចក្តី​ប្រកាស​នោះ៕

XS
SM
MD
LG