ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី៖ យន្តហោះ​ចម្បាំង​ដឹក​យក​ជំនួយ​ឲ្យ​ជន​ភៀស​ខ្លួន​នៅ​ស៊ីរី


នៅ​ផែ​ក្នុង​ក្រុង Lesvos ប្រទេស​ក្រិក ជន​ភៀស​ខ្លួន​ជាច្រើន​មក​ពី​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និង​ស៊ីរី ដែល​មិន​មាន​ប្រាក់​៤៨អឺរ៉ូ សម្រាប់​ការ​ជិះ​ទូក​ទៅ​កាន់​គោលដៅ​មួយ​ទៀត​របស់​ពួកគេ​បាន​រង់ចាំ​នៅ​ក្នុង​តង់ ដោយ​មនុស្ស​ជាច្រើន​សង្ឃឹម​ថា​នឹង​មាន​ផ្លូវ​ផ្សេង​អាច​ទៅ​ដល់​គោលដៅ​របស់​គេ។
នៅ​ផែ​ក្នុង​ក្រុង Lesvos ប្រទេស​ក្រិក ជន​ភៀស​ខ្លួន​ជាច្រើន​មក​ពី​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និង​ស៊ីរី ដែល​មិន​មាន​ប្រាក់​៤៨អឺរ៉ូ សម្រាប់​ការ​ជិះ​ទូក​ទៅ​កាន់​គោលដៅ​មួយ​ទៀត​របស់​ពួកគេ​បាន​រង់ចាំ​នៅ​ក្នុង​តង់ ដោយ​មនុស្ស​ជាច្រើន​សង្ឃឹម​ថា​នឹង​មាន​ផ្លូវ​ផ្សេង​អាច​ទៅ​ដល់​គោលដៅ​របស់​គេ។

យន្តហោះ​យោធា​សម្រាប់​ដឹក​ទំនិញ​ពីរ​គ្រឿង​របស់​ប្រទេស​រុស្សី​ដែល​មាន​ដឹក​ជំនួយ​មនុស្សធម៌​៨០តោន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ស៊ីរី​ដើម្បី​បង្កើត​ជំរុំ​តង់​មួយ​សម្រាប់​ជន​ភៀស​ខ្លួន​ជាង​មួយ​ពាន់​នាក់​នៅ​ពេល​ដែល​ក្រុមប្រឆាំង​ស៊ីរី​មួយ​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​អំពី​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ជា​ប្រទេស​អារ៉ាប់​សំខាន់មួយ។​

លោក​ឧត្តមសេនីយ៍​ទោ​ Igor Konashenkov ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​រុស្សី​បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា​ ជំនួយ​មនុស្សធម៌​នេះ​មាន​រួម​បញ្ចូល​សម្ភារៈ​សម្រាប់​បង្កើត​ជំរុំ​ដោយ​រួម​មាន​គ្រែ ​ពូក ​ចង្ក្រាន ​លូ​ទឹក​ក្រោម​ដី​ និង​ម្ហូប​អាហារ។​

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​សម្តែង​កង្វល់​អំពី​កំណើន​សកម្មភាព​យោធា​របស់​រុស្សី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយ​ថា​ ខ្លួន​បញ្ជូន​គ្រឿង​ឧបករណ៍​យោធា​ទៅ​ជួយ​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម ហើយ​ក៏​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ការ​ឱ្យ​ទៅ​ហ្វឹក​ហ្វឺន​កងទ័ព​ស៊ីរី​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ទាំង​នេះ​ផង​ដែរ។

ក៏​ប៉ុន្តែ​ ក្រុម​ចម្រុះ​ជាតិ​ស៊ីរី​បាន​ថ្កោលទោស​អ្វី​ដែល​ក្រុម​នេះ​ហៅ​ថា​ «អន្តរាគមន៍​យោធា​រុស្សី​ដោយ​ផ្ទាល់» ​ដោយ​បាន​ពិពណ៌នា​វិធានការ​បែប​នេះ​ថា​ ជា​អាកប្បកិរិយា​ប្រកប​ដោយ​អរិភាព។

ប្រទេស​រុស្សី​ជា​អ្នក​គាំទ្រ​ជាយូរ​មក​ហើយ​ដល់​រដ្ឋាភិបាល​ស៊ីរី​ ហើយ​ប្រទេស​នេះ​បាន​ទ្រទ្រង់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ក្នុង​សង្គ្រាម​ស៊ីវិល​ដោយ​ការពារ​លោក​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អ.ស.ប.​និង​បាន​ផ្តល់​អាវុធ​ឱ្យ​រដ្ឋាភិបាល​ស៊ីរី​ផង​ដែរ៕

XS
SM
MD
LG