ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិកាំង​​ថា ​រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​ទំនុកចិត្ត​ការ​បោះ​ឆ្នោត​តាម​ប្រៃសណីយ៍


មនុស្ស​ម្នាក់​កំពុង​ទម្លាក់​សន្លឹក​ឆ្នោត​ទៅ​ក្នុង​ប្រអប់​ប្រៃសណីយ៍ នៅ​ទីក្រុង Omaha រដ្ឋ Nebraska កាល​ពី​ថ្ងៃ​ទី​១៨ សីហា ២០២០។
មនុស្ស​ម្នាក់​កំពុង​ទម្លាក់​សន្លឹក​ឆ្នោត​ទៅ​ក្នុង​ប្រអប់​ប្រៃសណីយ៍ នៅ​ទីក្រុង Omaha រដ្ឋ Nebraska កាល​ពី​ថ្ងៃ​ទី​១៨ សីហា ២០២០។

ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ព្រមាន​ថា ​ប្រទេស​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អន្តរាយ​ទំនុក​ចិត្ត​របស់​ពល​រដ្ឋ​អាមេរិកាំង​លើ​សុវត្ថិភាពនិង​សុពលភាព​ក្នុង​ការបោះ ឆ្នោត​តាម​ប្រៃសណីយ៍។

ក្នុង​ព្រឹត្តិប័ត្រ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​សម្រាប់​ពួក​មន្ត្រី​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​និង​ការវិភាគ​នៃ​ក្រសួងសន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ឲ្យ​ដឹងថា​ រុស្ស៊ី​ «ទំនង​ជា»​បន្ត​បង្កើន​ការរិះ​គន់​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​និង​ការផ្លាស់ប្តូរ​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​មាន​ការ​រាត​ត្បាត​នៃជំងឺ​កូវីដ១៩​ដើម្បី​បំផ្លាញ​ទំនុក​ចិត្ត​សាធារណជន​ក្នុង​ដំណើរ​ការបោះឆ្នោត​នេះ»។

ព្រឹត្តិប័ត្រ​នោះ ​បាន​បន្ត​ទៀត​ថា ​កាលពី​ពាក់​កណ្តាល​ខែ​សីហា ​បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី​និង​គេហទំព័រ​ ដែល​គាំទ្រ​រុស្ស៊ី ​បាន​ចេញ​ផ្សាយ​ការ​រិះគន់ការ​បោះ​ឆ្នោត​តាម​ប្រៃសណីយ៍​នេះ​យ៉ាង​ខ្លាំង​ ដោយ​បាន​អះអាង​ថា​ ពួក​អ្នក​បោះឆ្នោត​ដែល​មិន​អាច​បោះ​ឆ្នោត​បាន​ អាច​ទទួល​បាន​សន្លឹក​ឆ្នោត​ចាស់ៗ​ សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​ត្រូវ​បាន​គេ​មិន​រាប់​និង​មានគ្រោះ​ថ្នាក់​បំផុត។

ព្រឹត្តិប័ត្រ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​ខែ​មិនា​មក បណ្តាញ​ព័ត៌មាន​រុស្ស៊ី ក៏​បាន​ស្វះស្វែង​ធ្វើ​ឲ្យ​អន្តរាយ​ទំនុក​ចិត្ត​ក្នុង​ដំណើការ​បោះឆ្នោតតាម​ប្រៃសណីយ៍​ ដោយ​បាន​ចោទ​ប្រកាន់​ថា​ ពួក​គេ​ផ្តល់​ឱកាស​យ៉ាង​ច្រើន​បំផុត​ដល់​ពួក​អ្នកលួច​បន្លំ សន្លឹក​ឆ្នោត៕

XS
SM
MD
LG