ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីនិយាយ​ថា​ គ្រាប់​មីស៊ីល​ដែល​បាញ់​យន្តហោះម៉ាឡេស៊ី​ MH17 ​ចេញមកពី​តំបន់​រដ្ឋាភិបាល​អ៊ុយក្រែន


បំណែកផ្គុំឡើងវិញ​នៃ​យន្តហោះ MH17 ត្រូវ​បាន​ឃើញ​បាន​ធ្វើការ​បង្ហាញ​របាយការណ៍​ចុងក្រោយ​នៃ​ការ​ធា្លក់​យន្តហោះ​នេះ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ប្រទេស​អ៊ុយក្រែន​។
បំណែកផ្គុំឡើងវិញ​នៃ​យន្តហោះ MH17 ត្រូវ​បាន​ឃើញ​បាន​ធ្វើការ​បង្ហាញ​របាយការណ៍​ចុងក្រោយ​នៃ​ការ​ធា្លក់​យន្តហោះ​នេះ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ប្រទេស​អ៊ុយក្រែន​។

ក្រុមហ៊ុន​ផលិតគ្រាប់​មីស៊ីល​ដែល​គ្រប់​គ្រងដោយ​រដ្ឋាភិបាល​រុស្ស៊ី​និយាយ​ថា ​ការធ្លាក់​យន្តហោះ​ម៉ាឡេស៊ី ជើង​ហោះហើរ​លេខ​ MH17​នៅ​ពីលើ​តំបន់​ខាងកើត​ប្រទេស​អ៊ុយក្រែន ប្រហែល​ជា​អាច​បណ្តាល​មក​ពី​គ្រាប់​មីស៊ីល​ដែល​ផលិតនៅ​ប្រទេស​រុស្ស៊ី​ដែល​បាញ់​ចេញ​មក​ពី​ទីក្រុង​មួយ​ដែល​ខ្លួន​និយាយ​ថា​ ស្ថិតក្រោម​ការគ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន​នៅ​ពេល​ដែលគ្រោះថ្នាក់​នោះ​កើត​ឡើង។​

ប្រធាន​ក្រុមហ៊ុន​ Almaz-Antey បាន​និយាយ​នៅ ថ្ងៃ​អង្គារ​នេះ​ថា​ គ្រាប់​មីស៊ីល​ Buk ដែល​គេ​គិត​ថា​ បាន​បាញ់​ទម្លាក់​យន្តហោះនោះហើយ​សម្លាប់​មនុស្ស​អស់​២៩៨នាក់ ​គឺ​ប្រហែល​ជា​បាញ់​ចេញពីភូមិ​ Zaroshenske ដែល​ក្រុមហ៊ុននោះ​និយាយ​ថា​ កងកម្លាំង​ទីក្រុង​គៀវ​បាន​គ្រប់​គ្រង​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៤ នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​យន្តហោះ​នោះ។

​លោកYan Novikov ប្រធាន​ក្រុមហ៊ុន Almaz-Antey ក៏​បាន​បញ្ជាក់​ផងដែ​រ​ថា​ អ្នក​ជំនាញ​រុស្ស៊ី​បាន​សន្និដ្ឋាន​ថា​ គ្រាប់​មីស៊ីល​ដែល​គេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ គឺ​ជា​គ្រាប់​ប្រភេទ​ចាស់​ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី​ ដែល​ទាហាន​រុស្ស៊ី​ឈប់​ប្រើ​ប្រាស់​ទៀត​ហើយ។​

ការ​ប្រកាស​នេះកើត​មាន​ឡើង​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ការប្រកាស​មួយ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​ក្រុម​ស៊ើបអង្កេត​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់​លើ​បញ្ហា​ផ្សេងៗ​ជុំ​វិញ​ការធ្លាក់​យន្តហោះ​នោះ។​

របាយការណ៍​នោះ​គ្រោង​នឹង​ឆ្លើយ​សំណួរ​ថា​តើ​ គ្រោះថ្នាក់​នោះ​កើត​ឡើង​ដោយ​របៀប​ណា ប៉ុន្តែ​មិន​ដាក់​ការ​ទទួល​ខុសត្រូវ​លើ​អ្នក​ណា​ម្នាក់​ឡើយ។ ក្រុម​ស៊ើបអង្កេត​ក៏​នឹង​ពិនិត្យ​មើល​ថា ​ហេតុអ្វី​បាន​ជា​យន្តហោះនោះ​ហោះ​ពី​លើ​ដែន​ដី​គ្រប់​គ្រងដោយ​ពួក​ឧទ្ទាម​ក្នុង​ប្រទេស​អ៊ុយក្រែន ហេតុអ្វី​បាន​ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ត្រូវ​រង់ចាំ​ជាច្រើន​ថ្ងៃ​មុន​នឹង​ទទួលបាន​ការ​បញ្ជាក់​ថា ​បងប្អូនគេ​ជិះនៅលើ​យន្តហោះនោះ ហើយ​ថា​តើ​អ្នក​ដំណើរ ​និង​ក្រុម​អ្នក​បើក​បរ​បាន​ដឹង​ពីការធ្លាក់​យន្តហោះនោះ​ឬទេ​នៅ​នាទី​ចុង​ក្រោយ​នោះ៕

XS
SM
MD
LG