ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បាញ់ និង​រឹបអូស​នាវា​ទាហាន​ជើង​ទឹក​អ៊ុយក្រែន ៣ គ្រឿង


កប៉ាល់​អ៊ុយក្រែន​ដែល​គេ​រឹបអូស​ ត្រូវ​បាន​គេ​ចង​ទុក​នៅ​ផែ Kerch តំបន់ Crimea កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រទេស​រុស្ស៊ី​បាន​បាញ់​លើ​នាវា​ទាហាន​ជើង​ទឹក​អ៊ុយក្រែន​ពីរ​គ្រឿង និង​បាន​បុក​នាវា​មួយ​គ្រឿង​ទៀត​នៅ​ក្នុង​សមុទ្រ​ខ្មៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​រឹបអូស និង​ចោទ​ប្រកាន់​នាវា​ទាំង​នោះ​ថា​បាន​ចូល​ដែន​ទឹក​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រទេស​រុស្ស៊ី​បាន​បាញ់​លើ​នាវា​ទាហាន​ជើង​ទឹក​អ៊ុយក្រែន​ពីរ​គ្រឿង និង​បាន​បុក​នាវា​មួយ​គ្រឿង​ទៀត​នៅ​ក្នុង​សមុទ្រ​ខ្មៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​រឹបអូស និង​ចោទ​ប្រកាន់​នាវា​ទាំង​នោះ​ថា​បាន​ចូល​ដែន​ទឹក​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ជិះ​លើ​នាវា​ទាំង​នោះ ៦ នាក់ បាន​រង​របួស ហើយ​បាន​បដិសេធ​ថា ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ដោយ​ពួកគេ​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​ឈ្លានពាន​បែប​យោធា។

ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សកម្មភាព​ដូច​នេះ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​សមុទ្រ​ខ្មៅ ដូច្នេះ​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយតប​ឲ្យ​បាន​ច្បាស់លាស់​ពី​សហគមន៍​អន្តរជាតិ‍»។

ទីភ្នាក់ងារ​សេវា​សន្តិសុខ​សហព័ន្ធ​របស់​រុស្ស៊ី​បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ុយក្រែន​ថា​បាន​បង្កហេតុ​ដោយ​ចេតនា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​នាវា​សណ្ដោង​អ៊ុយក្រែន​មួយ​គ្រឿង​ចាប់ផ្ដើម​អម​នាវា​ទាហាន​ជើង​ទឹក​ពីរ​គ្រឿង​ពី​ទីក្រុង Odessa ប្រទេស​អ៊ុយក្រែន នៅ​លើ​សមុទ្រ​ខ្មៅ កាត់​តាម​ច្រក​សមុទ្រ Kerch ទៅ​កាន់​កំពង់ផែ​ទីក្រុង Mariupol ប្រទេស​អ៊ុយក្រែន នៅ​សមុទ្រ Azov។

ច្រក​សមុទ្រ Kerch ជា​ច្រក​ឆ្លងកាត់​តែ​មួយ​គត់​រវាង​សមុទ្រ​ខ្មៅ និង​សមុទ្រ Azov។

រុស្ស៊ី​ថា នាវា​អ៊ុយក្រែន​បាន​រំលោភ​លើ​ដែន​ទឹក​របស់​ខ្លួន និង​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​ថា​មិន​បាន​ជូន​ដំណឹង​ដល់​ខ្លួន​ជា​មុន​ថា នាវា​ទាំង ៣ គ្រឿង​គ្រោង​ឆ្លង​កាត់​ច្រក​សមុទ្រ Kerch។ ប្រទេស​អ៊ុយក្រែន​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ៕

XS
SM
MD
LG