ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ុយក្រែន​បាន​ប្តូរ​ពួក​អ្នកទោស


រូបឯកសារ៖ អ្នក​ទោស​ដែល​ត្រូវ​បានប្ដូរ​ពី​រុស្ស៊ី ត្រូវ​បាន​ស្វាគមន៍​ដោយ​សាច់​ញាតិ​នៅ​ពេលពួក​គេ​មក​ដល់​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិ Borispil កាល​ពី​ថ្ងៃទី​៧ កញ្ញា ២០១៩។
រូបឯកសារ៖ អ្នក​ទោស​ដែល​ត្រូវ​បានប្ដូរ​ពី​រុស្ស៊ី ត្រូវ​បាន​ស្វាគមន៍​ដោយ​សាច់​ញាតិ​នៅ​ពេលពួក​គេ​មក​ដល់​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិ Borispil កាល​ពី​ថ្ងៃទី​៧ កញ្ញា ២០១៩។

ការ​ប្តូរ​ពួក​អ្នកទោស​ដែល​គេ​រង់ចាំ​យូរ​មក​ហើយ​រវាង​ប្រទេស​រុស្ស៊ីនិង​ប្រទេស​អ៊ុយក្រែនបាន​កើត​មានឡើង​ហើយ ហើយ​ការណ៍​នេះបាន​បង្កើន​សេចក្តី​សង្ឃឹម​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​ថ្មី​ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ រវាង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​និង​ពួក​ទាមទារ​បំបែក​រដ្ឋ​គាំទ្រ​ដោយ​រុស្ស៊ី។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​គេ​បាន​ឃើញ​ឡាន​ក្រុង​ពីរ​គ្រឿង​ចាក​ចេញ​ពី​គុក Lefortovon​ នៃក្រុង​មូស្គូ ហើយ​យន្ត​ហោះ​មួយ​គ្រឿង​របស់​ប្រទេស​អ៊ុយក្រែន​បានចុះ​ចត​នៅ​ឯអាកាស​យានដ្ឋាន​ Vnukovo ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​រុស្ស៊ី​នៅ​ព្រឹក​នោះ​ដែរ។

គេ​បាន​រាយការណ៍​អំពី​ចលនា​ស្រដៀង​គ្នា​នៅ​ក្នុង​ក្រុង​កៀវ ​ដែរ​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​នេះ​បាន​សម្រប​សម្រួល​ការ​ផ្ទេរ​ពួក​អ្នកទោស​ និង​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​មក​កាន់​ប្រទេស​វិញ​នៃ​ជន​រួម​ជាតិ​របស់​ពួក​គេ​៣៥​នាក់។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelensky ​បាន​ចូល​រួមជា​មួយ​គ្រួសារ​នៃ​ជនជាតិ​អ៊ុយក្រែន​បាន​ត្រូវ​ដោះ​លែង​នៅ​កន្លែង​យន្តហោះ​ចត​ក្នុង​ក្រុង​ កៀវ នៅ​ក្នុង​ពិធីមួយ​ប្រកប​ដោយការ​បង្ហូរ​ទឹក​ភ្នែក។

លោក ​Zelensky ​បាន​និយាយ​ទទូច​ថា​ ការ​ប្តូរ​អ្នក​ទោស​នេះ​ជា​វិធានការ​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​បញ្ឈប់​សង្គ្រាម​ដ៏​អាក្រក់​ក្រៃលែង​នេះ​ ដែល​ជា​ការ​និយាយ​យោង​ដល់​សង្គ្រាម​៥​ឆ្នាំ​មក​ហើយ​របស់​ប្រទេស​អ៊ុយក្រែន​ជាមួយ​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្ស៊ី​នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​១ម៉ឺន​៣​ពាន់​នាក់​ស្លាប់។​

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ក៏​បាន​និយាយ​អំពី​គំនិត​ទាំង​នោះ​ដែរ​នៅ​ពេល​លោក​ថ្លែង​អំពី​កិច្ចព្រម​ព្រៀង​ប្តូរ​អ្នកទោស​កាល​ពី​ដើម​សប្តាហ៍​នេះ៕

XS
SM
MD
LG