ភ្នំពេញ —
ថ្វីត្បិតតែគណបក្សនយោបាយមានរហូតដល់ចំនួនប្រាំបីប៉ុន្តែគណបក្សដែលមានសកម្មភាពពិតប្រាកដក្នុងការឃោសនាបោះឆ្នោតក្នុងរាជធានីភ្នំពេញហាក់ដូចជាមានចំនួនតិចតួចបំផុត។
លោក ស៊ឹម វុទ្ធី អ្នកបើកបររ៉ឺម៉កកង់បី ឬទុកទុក កំពុងសំចតនៅលើផ្លូវសុធារសសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកបាននិយាយថា៖ «ឃើញតែគណបក្សប្រជាជនច្រើនជាងគេនិងគណបក្សសង្គ្រោះជាតិ។ លោកវុទ្ធី ធ្លាប់ឆ្លងកាត់ការឃោសនាបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ទោះបីស្ងប់ស្ងាត់នៅក្នុងក្រុង ប៉ុន្តែលោកមើលឃើញថាសកម្មភាពឃោសនាបើកឆាកកាលពីថ្ងៃព្រហស្បតិ៍មានទ្រង់ទ្រាយធំជាងការឃោសនានាពេលកន្លងមក»។
នៅលើសន្លឹកឆ្នោត គណបក្សសញ្ជាតិកម្ពុជាឈរនៅលេខរៀងទី១ បន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិចនៅលំដាប់ទី២ រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យនៅលេខរៀងទី៣ តាមពីក្រោយដោយគណបក្សប្រជាជនកម្ពុជាដែលនៅលំដាប់លេខ៤ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនៅលេខរៀងទី៥។
រីឯលេខរៀងទី៦គឺគណបក្សខ្មែរឈប់ក្រនិងគណបក្សសង្គ្រោះជាតិ ឈរនៅលេខរៀងទី៧ក្នុងសន្លឹកឆ្នោត។ គណបក្សដែលមានលេខរៀងចុងក្រោយគេគឺគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យនៅលេខរៀងទី៨។
ថ្វីត្បិតតែនេះជាឱកាសនៃការឃោសនាបោះឆ្នោត ប៉ុន្តែគណបក្សទាំងប្រាំបីនេះមិនបានធ្វើសកម្មភាពព្រមគ្នាក្នុងរាជធានីភ្នំពេញនោះទេ។
នៅជ្រុងមួយកែងជាមួយនឹងវិថីសុធារស ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាបានបោះទីតាំងនៅទីនេះ។
ពួកគេស្រែកហ៊ោកញ្ជៀវទៅកាន់អ្នកដំណើរនិងថ្លែងសារអំពីគុណសម្បតិ្តនៃគណបក្សកាន់អំណាចនិងសារដែលថាគាំទ្រឲ្យលោកហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីអស់មួយជីវិតជាដើម។
អ៊ីន ដារ៉ូ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ យុវជនរូបនេះបានចូលរួមសកម្មភាពឃោសនាឲ្យគណបក្សប្រជាជនកម្ពុជាពីរអាណត្តិមកហើយ។
ដារ៉ូបានបញ្ជាក់ថា៖ «មកអបអររាំកម្សាន្តហ្នឹង។ មានសង្គ្រោះជាតិ មានហ៊្វុនស៊ិនប៉ិច ប្រជាជន»។
នៅតាមដងផ្លូវនិងតាមទីសាធារណៈភាគច្រើនគណបក្សប្រជាជនកម្ពុជាបានបិតនិមិត្តសញ្ញារបស់ខ្លួនឬបោះទីតាំងសម្រាប់បន្លឺឧឃ្ឃោសនស័ព្ទឃោសនា ជាពិសេសនៅតាមសួនច្បារមាត់ទន្លេក្នុងខណ្ឌឫស្សីកែវ នៅវត្តភ្នំ សួនច្បារជិតផ្សារដើមគរ នៅមុខវត្តព្រះពុទ្ធសាសនា និងនៅតាមទីតាំងសំខាន់ៗមួយចំនួនទៀត។
លោក ហូ វ៉ាន់ មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ដ្រដែលត្រូវដកហូតតួនាទីជាមួយនឹងអ្នកតំណាងរាស្ដ្រគណបក្សជំទាស់ជាង២០រូបទៀតបានថ្លែងថា តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងអាជ្ញាធរដែនដីបានលម្អៀងទៅរកគណបក្សកាន់អំណាចដោយសារតែគណបក្សរបស់លោកបានស្នើសុំទីតាំងទាំងនោះដែរ ប៉ុន្តែបែរជាមិនបានដោយទទួលបានហេតុផលថាទីតាំងទាំងនោះមិនត្រូវអនុញ្ញាត។
ប៉ុន្តែលោកលន់ ឆេងកៃ ប្រធានគណៈកម្មាធិការបោះឆ្នោតរាជធានីភ្នំពេញមានប្រសាសន៍ថាគណបក្សជំទាស់បានដាក់សំណើក្រោយគណបក្សប្រជាជនកម្ពុជាហើយគណបក្សជំទាស់មិនបានចេញមុខមកជជែកទល់មុខដើម្បីប្តូរយោបល់និងតវ៉ាដើម្បីបោះទីតាំងនៅតាមទីសាធារណៈទាំងនោះទេ។
រថយន្តធុនធ្ងន់និងរថយន្តសណ្តោងកុងទីន័របានឆ្លងកាត់ទៅមកមិនដាច់ដែលធ្វើឲ្យផ្លូវវ៉េងស្រេងក្នុងខណ្ឌមានជ័យមមាញឹកយ៉ាងខ្លាំង។ ផ្លូវដ៏តូចចង្អៀតជាយក្រុងភ្នំពេញនេះត្រូវរួមតូចដោយសកម្មភាពអាជីវកម្មតាមចិញ្ចើមផ្លូវ។
អ្នកស្រីតាំង ស្រីអូន ជាអ្នកលក់បន្លែលើចិញ្ចើមផ្លូវនេះ។ បើទោះជាដីហុយក្តីអ្នកស្រីនិយាយដោយមិនបានយកដៃបិទច្រមុះនោះទេ។
អ្នកស្រីពោលថាពីរថ្ងៃមកនេះអ្នកស្រីមិនបានឃើញគណបក្សនយោបាយណាមួយចុះឃោសនានៅទីនេះទេ។ អ្នកស្រីបានបន្ថែមទៀតថា៖ «ឥតមានផង។ ខ្ញុំនៅតែកន្លែងហ្នឹង ឥតមានឃើញ»។
លោកយ៉ន វឿន ជាអ្នករត់ម៉ូតូឌុប នៅលើផ្លូវវ៉េងស្រេងដែលសំបូរដោយរោងចក្រកាត់ដេរនេះ។ គាត់និយាយបណ្តើរ ឈរក្បែរម៉ូតូនិងយកឧបករណ៍ស្តាប់សំឡេងញាត់ចូលត្រចៀកបណ្តើរ។ យ៉ន វឿន ពោលថាគាត់បានត្រៀមខ្លួនសម្រាប់ទៅបោះឆ្នោតរួចរាល់។ គាត់បានតាមដានព័ត៌មានពីគណបក្សនយោបាយតាមវិទ្យុ។ ប៉ុន្តែគាត់មិនបានដឹងព័ត៌មានច្រើនទេនៅពេលដែលមិនមានគណបក្សនយោបាយចេញឃោសនាមកកាន់តំបន់របស់លោក។
លោកទើបនឹងឃើញក្បួនដង្ហែរគណបក្សសង្គ្រោះជាតិចំនួនបីឡានដោយចៃដន្យកាលពីព្រឹកមិញនេះ។ លោកថា៖ «ដូចជាមិនឃើញនៅថ្ងៃហ្នឹង អាចមិនបានជិះចំផ្លូវមិនដឹង នៅស្ពានដែក ឃើញបីបួនឡាន»។
មិនយូរប៉ុន្មានក្រោយពីពលរដ្ឋខាងលើនិយាយចប់ ក្បួនដង្ហែររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានមកដល់។ នោះគឺជាក្បួនដង្ហែរទីមួយចាប់តាំងពីថ្ងៃបើកយុទ្ធនាការបោះឆ្នោតមក។
គណបក្សនេះប្រើប្រាស់រ៉ឺម៉កកង់បី ឬទុកទុកចំនួនពីរគ្រឿងចាក់សាររបស់លោកខឹម វាសនា ប្រធានគណបក្សនេះតាមឧឃ្ឃោសនស័ព្ទ។
លោក ផន សុជាតិ អ្នកស្ម័គ្រចិត្តរបស់គណបក្សនេះបានប្រាប់វីអូអេថា៖ «ថ្ងៃនេះ ពួកក្រុមខ្ញុំដើរផ្សព្វផ្សាយ ចេញពីទីស្នាក់ការមកគឺតាមផ្លូវសហព័ន្ធរុស្ស៊ី មកផ្សារដីហុយ ឥឡូវមកដល់រោងចក្រកាណាឌីយ៉ា ហើយបកត្រឡប់ទៅស្ពានស្ទឹងមានជ័យ។ ក្រុមខ្ញុំគឺគោលបំណងផ្សព្វផ្សាយគំនិត ហើយចែកខិត្តប័ណ្ណនៃគោលការណ៍របស់ពួកយើងហ្នឹង ហើយផ្សព្វផ្សាយជាសារសំឡេង ដើម្បីឲ្យប្រជាជនមានចំណាប់អារម្មណ៍ក្នុងការតាមដាន»។
ដោយឡែកគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ធំជាងគេក្នុងការប្រជែងសំឡេងឆ្នោតបានយកគោលដៅឃោសនាតែក្នុងខណ្ឌចំនួនពីរតែប៉ុណ្ណោះក្នុងចំណោមខណ្ឌទាំងប្រាំបួនក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមលោកហូ វ៉ាន់ មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។
«ជាគោលការណ៍ត្រូវបិតខិត្តប័ណ្ណ ហើយចែកខិត្តប័ណ្ណហ្នឹងគ្រប់សង្កាត់ទាំងអស់ ហើយមានហែរតែពីរខណ្ឌទេ ខណ្ឌ៧មករា និងខណ្ឌពោធិ៍សែនជ័យ។ គេហែរល្មមរបស់គេ ក្រៅពីហ្នឹងគេឲ្យបិទ និងចែកខិត្តប័ណ្ណហ្នឹង»។
ជាមួយគ្នានេះដោយសារតែបញ្ហាថវិកាគណបក្សប្រជែងតូចៗមួយចំនួនបានសម្រេចចិត្តមិនធ្វើក្បួនដង្ហែរច្រើននោះទេ ហើយនឹងជ្រើសរើសយកការចែកចាយខិត្តប័ណ្ណអំពីគោលនយោបាយរបស់គណបក្សនៅតាមបណ្តាខេត្តនិងរាជធានីវិញ៕