ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ប្រទេសប្រេសុីលត្រូវ​ថ្លែង​ទៅកាន់​ព្រឹទ្ធសភា​ទាក់ទងនឹង​ការចោទ​ប្រកាន់​​


ប្រធានាធិបតី​ប្រទេស​ប្រេសុីលដែល​ត្រូវ​ផ្អាក​មុន​តំណែងលោកស្រី ​Dilma Rousseff មកដល់ទីប្រជុំនៅក្នុងប្រទេសប្រេសុីល។
ប្រធានាធិបតី​ប្រទេស​ប្រេសុីលដែល​ត្រូវ​ផ្អាក​មុន​តំណែងលោកស្រី ​Dilma Rousseff មកដល់ទីប្រជុំនៅក្នុងប្រទេសប្រេសុីល។

សវនាការ​កាត់ទោស​លោកស្រី ​Dilma Rousseff ​ប្រធានាធិបតី​ប្រទេសប្រេសុីល​ ដែល​ត្រូវ​ផ្អាក​មុន​តំណែង​ បាន​ចូល​ដល់ថ្ងៃទី៣​កាលពីថ្ងៃសៅរ៍​ ដោយ​សមាជិក​ព្រឹទ្ធ​សភា​បាន​សាកសួរ​សាក្សីពីរ​នាក់​របស់​ភាគីចុងចោទ។​ លោកស្រី Dilma Rousseff អាយុ៦៨​ឆ្នាំ ​ត្រូវ​កាន់ទោស​ពីបទ​រំលោភ​ច្បាប់សារ​ពើពន្ធ​ក្នុងការ​គ្រប់គ្រង​ថវិកា​សហព័ន្ធ​ប្រទេសប្រេសុីល។ ​

លោក Nelson Henrique Barbosa​ អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​លោក​ Ricardo Lodi ​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាលវិទ្យាល័យ​ Rio de Janeiro State University​ ត្រូវបានកោះ​ហៅឲ្យ​មក​ធ្វើសក្ខីកម្ម ​ហើយពួកគេ​បាននិយាយ​ថា​ លោកស្រី​ប្រធានាធិបតី Dilma Rousseff ​មិនបាន​រំលោភ​ច្បាប់​ទេ។​

លោក​ Nelson Henrique Barbosa​ និយាយថា​ លោកស្រី​មិន​បាន​ធ្វើអ្វីខុស​ច្បាប់​ទេ។ ​គេមិន​អាច​ធ្វើ​ប្រតិសកម្ម​អំពី​ការ​បកស្រាយច្បាប់​ថ្មី​នោះ​ទេ។​ នៅថ្ងៃច័ន្ទ​ ស្អែកនេះ​ លោកស្រី​ Dilma Rousseff នឹងត្រូវ​ថ្លៃង​ប្រាប់​សមាជិកព្រឹទ្ធ​សភា។ ​គេរំពឹងថា ​លោកស្រី​នឹង​ថ្លែងយ៉ាងតិច​កន្លះម៉ោង​ទៅកាន់​សមាជិក​ព្រឹទ្ធសភា។ ​បន្ទាប់​មកមន្ត្រី​មាន​សមត្ថ​កិច្ចនឹង​ចាប់​ផ្តើម​សាក​សួរលោកស្រី​។ ​

ក្រោយ​មក​ ព្រឹទ្ធ​សភា​នឹង​បោះឆ្នោត​សម្រេច​ថា តើលោកស្រី​នឹងត្រូវព្យួរ​តំណែង​ជា​អចិន្ត្រៃយ៍​ឬ​យ៉ាងណា។ ព្រឹទ្ធសភាត្រូវ​មាន​សំឡេង​សមាជិកព្រឹទ្ធ​សភា​យ៉ាងតិច​៥៤នាក់​ក្នុង​ចំណោម៨១​នាក់​ដើម្បី​សម្រេចអនុញ្ញាត​ឲ្យ​មានការចោទ​ប្រកាន់លោកស្រី​ជាអចិន្ត្រៃយ៍។ ប្រធានាធិបតី​បណ្តោះអាសន្ន​អាច​បន្តតំណែង​រហូតដល់​ចប់អាណត្តិ​របស់​លោក​ Dilma Rousseff​នៅឆ្នាំ២០១៨។ ​

XS
SM
MD
LG