ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រាវជ្រាវបានបង្កើតការវិភាគ​សាកល្បងមេរោគ ហ្ស៊ីកា តម្លៃថោក

រូបភាពឯកសារ៖ អ្នក​ជំនាញ​មីក្រូ​សាស្រ្តនៅ​មន្ទីរពិសោធន៏ក្នុង​ប្រទេស Dallas County Mosquitoលោក Spencer Lockwood កំពុង​ញែក​សត្វ​មូស​ដែល​ត្រូវ​បាន​ប្រមូល​ពី អន្ទាក់​នៅ ក្រុង​ Hutchins រដ្ឋតិចសាស ដែល​ត្រូវ​បាក​ដាក់​ក្បែរ​ទី​តាំង​ដែល​មាន​ការ​ឆ្លង​មេរោគ​ ហ្ស៊ីកា។

ក្រុមអ្នក​ស្រាវជ្រាវ​ប្រចាំ​នៅសកល​វិទ្យាល័យ Harvard​បានបង្កើតការ​សាកល្បង​រូបមន្ត​មួយដែល​អាចផ្តល់​ការវិភាគ​មេរោគ ​ហ្ស៊ីកា​ (Zika) ​ភ្លាមៗ​ហើយ​គេអាច​វិភាគ​មេរោគនេះ​នៅទីណា​ក៏បាន​ក្នុង​ពិភពលោក។

មេរោគ ​Zika ​បានផ្ទុះ​ដំបូង​គេនៅ​តំបន់​អត្តគោល​ភាគខាង​លិចកាល​ពីមួយ​ឆ្នាំមុន​ដែល មាន​របាយការណ៍​ពីការ​ឆ្លង​មេរោគ​ក្នុងប្រទេស​ប្រេស៊ីល​(Brazil) ។​ មាន​ពលរដ្ឋ​ក្នុង​ប្រទេស​ចំនួន​៥៧ ​និងដែនដី​ជាច្រើន​កំពុង​តែឆ្លង​មេរោគ ​Zika ដែលភាគ​ច្រើន​ចម្លង ដោយមូស​ ដែលជា​អ្នកផ្ទុក​មេរោគ​ Zika។ មាន​ប្រទេស​មួយចំនួន​ហាក់​ដូចជា​កំពុង​តែឆ្លង​រីករាល​ដាល​តាម​រយៈការរួម​ភេទ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថាមានមតិរួមគ្នា​តាមបែប​វិទ្យាសាស្ត្រ​ថា​មេរោគ Zika ​គឺជា​បញ្ហា​បង្ករ​ឲ្យមាន​ជំងឺខួរក្បាល​ និងសរសៃ​ប្រសាទ។ ​ហើយអង្គការ​នេះបាន​អះអាង​ថាប្រសិន​បើមេរោគ​នេះចេះ​តែរាល​ដាលទៅ​តាមទំរង់​នានា​នៅក្នុង​ប្រទេស​ផ្សេង​ទៀតនោះ ​ពិភពលោក​នឹងមាន​វិបត្តិ​សុខភាព​សាធារណៈ​ដ៏ធ្ងន់ធ្ងរ៕

XS
SM
MD
LG