អ្នកនាំពាក្យយោធាស.រ.អា.ម្នាក់បាននិយាយថា មានការបាញ់ផ្តក់រ៉ុក្កែតទៅក្នុងមូលដ្ឋានអ៊ីរ៉ាក់មួយកាលពីថ្ងៃសៅរ៍ ជាទីដែលកងកម្លាំងក្រុមចម្រុះឋិតនៅបណ្តាលឱ្យត្រូវរបួសសមាជិកបីនាក់នៃក្រុមចម្រុះ និងទាហានអ៊ីរ៉ាក់ពីរនាក់។
គេមិនបានប្រាប់ឱ្យដឹងភ្លាមៗអំពីសញ្ជាតិនៃពួកសមាជិកក្រុមចម្រុះដែលត្រូវរបួសនោះទេ។
គ្មាននរណាម្នាក់អះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះនៅឡើយទេ។
អ្នកនាំពាក្យម្នាក់នៃក្រុមចម្រុះស.រ.អា.បាននិយាយថា មានរ៉ុក្កែតយ៉ាងតិចណាស់២៥គ្រាប់បានបាញ់ទៅក្នុងមូលដ្ឋាននោះ។បណ្តាញផ្សាយព័ត៌មានអ៊ីរ៉ាក់បានរាយការណ៍ថា មានការបាញ់ផ្តក់រ៉ុក្កែត៣៣គ្រាប់ ក៏ប៉ុន្តែបាននិយាយថា២៣គ្រាប់មិនបានផ្ទុះទេ។
ការវាយប្រហារនៅពេលថ្ងៃ កាលពីថ្ងៃសៅរ៍ទៅក្នុងមូលដ្ឋាន Camp Taji មានឡើងតែប៉ុន្មានថ្ងៃក្រោយការវាយប្រហារស្រដៀងគ្នាលើមូលដ្ឋាននេះ ដែលបានបណ្តាលឱ្យទាហានអាមេរិកាំងពីរនិងពេទ្យអង់គ្លេសម្នាក់ស្លាប់ហើយបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់១៤នាក់ទៀតត្រូវរបួស។
នៅក្រោយមានការវាយប្រហារលើមូលដ្ឋាន Taji កាលពីថ្ងៃពុធ ការវាយប្រហារសងសឹកដោយស.រ.អា.បានត្រូវចំឃ្លាំងអាវុធ៥កន្លែងរបស់ពួក kataib Hezbollah គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់។
ក្រសួងការពារប្រទេសស.រ.អា.បាននិយាយថា រ៉ុក្កែតដែលបានត្រូវប្រើប្រាស់ក្នុងការវាយប្រហារលើមូលដ្ឋាន Taji បានត្រូវដាក់នៅក្នុងឃ្លាំងអាវុធខ្លះក្នុងបណ្តា ឃ្លាំងអាវុធទាំងនេះ៕