ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ាគីស្ថានរក​ឃើញ​ករណី​ដំបូងៗ​នៃ​មេរោគ​វីរុស​កូរ៉ូណា​ដោយមាន​ទាក់ទិន​ជាមួយ​ការរាតត្បាត​នៅ​​អ៊ីរ៉ង់


រូបឯកសារ៖ បុគ្គលិកផ្នែកសុខាភិបាលម្នាក់ពិនិត្យសីតុណ្ហភាពបុរសម្នាក់ ដែលបានត្រឡប់ពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប៉ាគីស្ថានបិទព្រំដែនជាមួយនឹងអ៊ីរ៉ង់ក្នុងចំណាត់ការការពារការរីករាលដាលមេរោគកូរ៉ូណាវីរុស។​
រូបឯកសារ៖ បុគ្គលិកផ្នែកសុខាភិបាលម្នាក់ពិនិត្យសីតុណ្ហភាពបុរសម្នាក់ ដែលបានត្រឡប់ពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប៉ាគីស្ថានបិទព្រំដែនជាមួយនឹងអ៊ីរ៉ង់ក្នុងចំណាត់ការការពារការរីករាលដាលមេរោគកូរ៉ូណាវីរុស។​

កាលពី​ថ្ងៃ​ពុធ ក្រុមមន្រ្តី​សុខាភិបាល​ក្នុង​ប្រទេសប៉ាគីស្ថានបាន​រក​ឃើញករណី​ពីរ​ដំបូង​នៃ​មនុស្ស​មានផ្ទុក​មេរោគវីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស ដោយ​ភ្ជាប់ពួក​គេ​ជាមួយ​ការ​រាតត្បាត​នៅក្នុង​ប្រទេសអ៊ីរ៉ង់​នៅ​ជិតខាង។

អ្នកជំងឺ​ម្នាក់​ក្នុង​បណ្តា​អ្នក​ជំងឺទាំង​ពីរ​នាក់នេះ​ ដែល​មានឈ្មោះ​ថា​ Yahya Jaffri អាយុ២២ឆ្នាំ​ បានធ្វើដំណើរតាម​យន្តហោះកាលពីពេល​ថ្មីៗនេះ​ជាមួយ​គ្រួសារ​លោកមកពី​ប្រទេសអ៊ីរ៉ង់​ទៅកាន់ក្រុង Karachi ដែល​ជា​ទី​រួមខេត្ត Sindh នៅ​ប៉ែក​ខាងត្បូង​ប្រទេស។

លោក Murtaza Wahab អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ខេត្តនេះ​បាននិយាយ​ថា​ គ្រួសារ​នៃអ្នកជំងឺ​នេះ​ក៏​បានត្រូវ​ដាក់ឱ្យ​នៅដាច់ពីគេ​ក្នុង​មន្ទីរ​ពេទ្យ​មួយដើម្បី​ពិនិត្យ​មើល​ថា​តើ​ពួក​គេ​មានឆ្លង​មេរោគ COVID-19 ឬទេ។

លោក Wahab បាននិយាយ​ថា​ ក្រុមមន្ត្រីបានប្រមូលទិន្នន័យ​ពី​អ្នកដំណើរ​ដែលបានធ្វើដំណើរ​ជាមួយ​លោក​ Jaffri និង​គ្រួសារ​លោក​មានគ្នីគ្នា​ច្រើន​នាក់ដើម្បី​បញ្ចៀស​កុំឱ្យមានការ​រាលដាល​មេរោគវីរុស​នេះ។​

លោក Zafar Mirza រដ្ឋមន្ត្រី​សុខាភិបាល​សហព័ន្ធ​នៃប្រទេស​បានប៉ាគីស្ថានបានសរសេរ tweet ថា «ខ្ញុំ​អាច​បញ្ជាក់​ថា ​មានករណី​ពីរ​ដំបូង​នៃ​អ្នកមានផ្ទុក​មេរោគ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។​ អ្នកជំងឺ​ទាំង​ពីរ​នាក់នេះ​បានទទួលការព្យាបាល​តាមស្តង់ដារ​ខាង​គ្លីនិក​ ហើយ​អ្នកទាំង​ពីរមានស្ថានភាព​នឹងនរ។ មិន​ត្រូវភ្ញាក់ផ្អើលទេ អ្វីៗ​ទាំងអស់​ឋិតនៅ​ក្រុមការ​ត្រួតត្រា»។

គ្មានសេចក្តី​លម្អិត​ជា​បន្ទាន់​អំពីអ្នកជំងឺ​ទី​ពីរទេ។

កាល​ពីថ្ងៃ​ចន្ទ​ ប្រទេសបា៉គីស្ថានបានប្រកាស​ថា​ ខ្លួន​បិទព្រំដែនខ្លួន​ជាមួយ​ប្រទេស​អ៊ីរ៉ង៉ជាបណ្តោះ​អាសន្ន​ដែលនៅ​ទីនោះ​គេបានរក​ឃើញ​មនុស្ស​មានជំងឺ​នេះ​ជា​ដំបូងកាលពី​មួយ​សប្តាហ៍​មុន​នេះ​ ហើយមាន​មនុស្ ស១៩​នាក់បានស្លាប់​ក្នុង​ចំណោមអ្នក​ជំងឺ ១៣៩​នាក់។

ពលរដ្ឋប៉ាគីស្ថានរាប់ពាន់នាក់បានជាប់គាំងនៅ​ក្នុង​ប្រទេសអ៊ីរ៉ង់​ចាប់តាំងពីប្រទេសប៉ាគីស្ថាន​បានបិទ​ព្រំដែន​ជាមួយប្រទេសជិត​ខាងខ្លួននៅ​ទិស​ខាងលិច៕

XS
SM
MD
LG