ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mueller នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុខ​សភា​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​ការ​ស៊ើប​អង្កេត​រឿង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី


លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុន​សភា​សហរដ្ឋ​អាមេរិកអំពី​ការ​ស៊ើប​អង្កេត​រឿង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុន​សភា​សហរដ្ឋ​អាមេរិកអំពី​ការ​ស៊ើប​អង្កេត​រឿង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

របាយការណ៍​របស់​លោក Mueller បាន​សន្និដ្ឋាន​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​អះអាង​ថា​លោក Trump ឬ​ក៏​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​នោះ​ទេ ទោះបីជា​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​បាន​ទាក់ទង​ជា​ច្រើន​ដង​ជាមួយ​នឹង​ភ្នាក់ងារ​រុស្ស៊ី​ក៏​ដោយ។

លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller នឹង​ផ្ដល់​សក្ខីកម្ម​នៅ​ពី​មុន​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ​អំពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១៦ និង​ថា​តើ​លោក Trump ក្នុង​នាម​ជា​ប្រធានាធិបតី​ មាន​បាន​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​លោក​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

សវនាការ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង ២៣៥ រូប ដែល​អ្នក​ទាំង​នោះ​ជាង​មួយ​ភាគ​បី បាន​ស្នើ​ឲ្យ​មាន​ការ​ចាប់ផ្ដើម​ដំណើរការ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

អ្នក​ទាំង​នោះ​ចោទ​ប្រកាន់​ថា លោក Trump បាន​ប្រព្រឹត្ត «អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​បទ​ល្មើស​មជ្ឈិម» ដោយ​ការ​ព្យាយាម​រារាំង​ការ​ស៊ើប​អង្កេត​របស់​លោក Mueller ដែល​ករណី​នេះ​អាច​ជា​មូលដ្ឋាន​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​បាន។

កន្លង​មក របាយការណ៍​របស់​លោក Mueller បាន​សន្និដ្ឋាន​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​អះអាង​ថា​លោក Trump ឬ​ក៏​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​បាន​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី​នោះ​ទេ ទោះបីជា​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​បាន​ទាក់ទង​ជា​ច្រើន​ដង​ជាមួយ​នឹង​ភ្នាក់ងារ​រុស្ស៊ី​ក៏​ដោយ។

ប៉ុន្តែ លោក Mueller បាន​សរសេរ​ថា លោក​មិន​អាច​កំណត់​អំពី​ការ​ចោទ​ប្រកាន់​លើ​លោក Trump ថា​បាន​រារាំង​ដំណើរការ​យុត្តិធម៌​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ដោយ​ប្រគល់​បញ្ហា​នេះ​ជូន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ជា​អ្នក​សម្រេច។

បន្ទាប់ពី​បាន​ពិនិត្យ​មើល​របាយការណ៍​នេះ​អស់​រយៈពេល ២ ថ្ងៃ​មក លោក Barr និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstein បាន​សម្រេច​ថា គ្មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ចោទ​ប្រកាន់​លោក Trump ថា ​រារាំង​ដំណើរការ​យុត្តិធម៌​នោះ​ទេ៕

XS
SM
MD
LG