ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា​ពិសេស​អាមេរិក​ថា ការ​ចោទ​ប្រកាន់​ប្រធានា​ធិបតី​ត្រាំ​ពី​ការ​រារាំង​យុត្តិ​ធម៌​មិនមែន​ជា​ជម្រើស​ទេ


រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ថ្លែងសេចក្តីថ្លែងការណ៍​ស្តី​ពី​ការស៊ើបអង្កេតរបស់លោកលើការឃុបឃិតជាមួយរុស្ស៊ីអំឡុងពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ 
រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ថ្លែងសេចក្តីថ្លែងការណ៍​ស្តី​ពី​ការស៊ើបអង្កេតរបស់លោកលើការឃុបឃិតជាមួយរុស្ស៊ីអំឡុងពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ 

ការណ៍​នេះ​ទុក​ឲ្យ​លោករដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ដើម្បី​ធ្វើ​ការ​សម្រេច​ដោយ​ការ​ចម្រូង​ចម្រាស​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​យុត្តិ​ធម៌​ដើម្បី​សម្រេច​ថា ប្រធា​នា​ធិបតី​ត្រាំ​មិន​អាច​ចោទ​ប្រកាន់​ពីការរារាំង​យុត្តិ​ធម៌​ផ្អែក​លើភស្តុតាង​រកឃើញ​​ដោយ​រដ្ឋអាជ្ញា​ពិសេស Mueller។

រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller និយាយ​ថា ការចោទ​ប្រកាន់​ប្រធា​នាធិប​តី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ​ពីការ​រារាំង​យុត្តិធម៌​មិនមែន​ជា​ជម្រើស​ ដែលការិយាល័យ​របស់​លោក អាច​ពិចារណា​នៅ​ក្នុង​គោលការណ៍​ណែ​នាំ​របស់​ក្រសួង​យុត្តិធម៌​នោះ​ទេ។ នេះបើតាម​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​លើក​ដំ​បូង​របស់​លោក​អំពីការ​ស៊ើបអង្កេត​រយៈ​ពេល ​២២ខែនៅ​ក្នុងការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ីក្នុងការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៦។

ដោយ​ពន្យល់​ការ​សម្រេច​របស់​លោក​មិន​ផ្តល់​អនុសាសន៍​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ប្រឆាំង​នឹងប្រធានា​ធិបតី​ត្រាំ ​ថ្វីបើ​បាន​រក​ឃើញ​ពីការ​រារាំង​យុត្តិធម៌រាប់​សិប​ក៏​ដោយ លោក Mueller បានលើក​ហេតុផល​កាល​ពី​ថ្ងៃ​ពុធ​ពី​ជំហ​តាម​ផ្លូវ​ច្បាប់​យូរយារ​ណាស់​មកហើយ​របស់​ក្រសួង​យុត្តិ​ធម៌​ថា ​ប្រធានា​ធិបតី​កំពុង​កាន់​ដំណែង​មិនអាច​ត្រូវ​គេប្តឹងចោទ​ប្រកាន់​បាន​ទេ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​លោក Muellerបាន​និយាយថា ​ខណៈ​ដែល​ពួក​អ្នក​ស៊ើប​អង្កេត​របស់​លោក​បាន​រកឃើញ​ភស្តុតាង​មិន​គ្រប់គ្រាន់​ដើម្បី​ចោ​ទ​ប្រកាន់​ប្រធានា​ធិបតី​ពីការ​ឃុបឃិត​ក្នុង​អំឡុង​នៃ​ការ​បោះ​ឆ្នោត​ក៏ដោយ លោក​បាន​និយាយ​ឡើង​វិញ​ពី​អ្វី​ដែល​លោក​បាន​សរសេរក្នុង​របាយការណ៍​ចុងក្រោយអំពី​ការ​ស៊ើបអង្កេត​ថា «បើ​យើង​មាន​ភស្តុតាង​ថា ​ប្រធានា​ធិបតីប្រាកដ​មិន​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្មទេ ​យើង​នឹងអនុញ្ញាតិ​ឲ្យ​គេ​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម»។

លោក Muellerបាន​សន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​សម្ងាត់​ ដែល​មាន​៤៤៨ទំព័រ ​ជូន​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ William Barr កាលពី​ចុង​ខែ​មិនា​ថា ​លោក​មិន​បាន​រក​ឃើញ​ភស្តុតាងពីការ​ឃុបឃិត​ខាង​ព្រហ្មទណ្ឌ​រវាង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានា​ធិបតី​ត្រាំ​ និង​រដ្ឋាភិបាល​រុស្ស៊ី​ទេ។ ថាតើ​ប្រធានា​ធិបតី​ត្រាំ​បាន​បង្អាក់​ការ​ស៊ើប​អង្កេត​ដែរឬទេ ​រដ្ឋ​អាជ្ញា​ពិសេស​បាន​សរសេរ​ថា ​ខណៈ​ដែល​លោក​មិន​អាច​ធ្វើ​ការ​វិនិច្ឆ័យ ​លោក​ក៏​មិនអាចឲ្យ​ប្រធានា​ធិបតី​រួច​ទោស​ដែរ។

ការណ៍​នេះ​ទុក​ឲ្យ​លោករដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ដើម្បី​ធ្វើ​ការ​សម្រេច​ដោយ​ការ​ចម្រូង​ចម្រាស​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​យុត្តិ​ធម៌​ដើម្បី​សម្រេច​ថា ប្រធា​នា​ធិបតី​ត្រាំ​មិន​អាច​ចោទ​ប្រកាន់​ពីការរារាំង​យុត្តិ​ធម៌​ដែល​ផ្អែក​លើភស្តុតាង ដែល​បាន​រកឃើញ​ដោយ​រដ្ឋអាជ្ញា​ពិសេស Mueller។

ការសម្រេច​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោកBarrបាន​ធ្វើឲ្យ​គណបក្ស​ប្រ​ជា​ធិប​តេយ្យ​ខឹង​សម្បារ​ ដែល​បាន​ចោទ​ប្រកាន់​លោក​រដ្ឋមន្រ្តី​រាយការណ៍​ខុស​ពីការ​សន្និដ្ឋាន​របស់​លោក Muellerហើយ​បាន​គាប​សង្កត់​រដ្ឋអាជ្ញា​ពិសេស​ឲ្យ​ផ្តល់​កសិណសាក្សី​នៅ​ខាង​មុខ​សភា។ លោក Muellerបាន​និយាយ​ថា លោក​នឹងមិន​និយាយ​ហួស​ពី​របាយការណ៍​នោះ​ទេ ប្រសិនបើ​លោក​ត្រូវ​ផ្តល់​កសិណ​សាក្សី​នៅ​មុខ​សភា៕

XS
SM
MD
LG