ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​និង​បង់ក្លាដែស​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ជូន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅវិញ


ជន​ភៀស​ខ្លួន​រ់ូហ៊ីងយ៉ា កំពុង​ភៀស​ខ្លួន​តាម​ទូក​​ទៅ​កាន់​បង់ក្លាដែស។
ជន​ភៀស​ខ្លួន​រ់ូហ៊ីងយ៉ា កំពុង​ភៀស​ខ្លួន​តាម​ទូក​​ទៅ​កាន់​បង់ក្លាដែស។

ប្រទេស​មីយ៉ាន់ម៉ា​និង​បង់ក្លាដែស​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​បញ្ជូន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​ដែល​បាន​រត់ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ពី​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា ឲ្យ​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ។ នេះ​បើ​យោង​តាម​ក្រុមមន្ត្រី​នៃ​ប្រទេស​ទាំងពីរ។ ​

​លោក Myint Kyaing រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការងារ អន្តោប្រវេសន៍ និង​ប្រជាជន នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​មាន​ប្រសាសន៍​ថា អនុសារណៈ​យោគយល់​គ្នា​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​លម្អិត​នោះ​ទេ។

មនុស្ស​ជាង​៦សែន​នាក់​បាន​រត់ភៀសខ្លួន​តាម​ព្រំដែន​ទៅ​កាន់​ជំរំ​នានា​ក្នុង​ប្រទេស​បង់ក្លាដែស ហើយ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នឹង​ចាប់​ផ្តើម​ឡើង​ក្នុង​រយៈពេល​២ខែ​នេះ។
សេចក្តីរាយការណ៍​នានា​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្រោយ​ពី​មាន​កិច្ចប្រជុំ​នៅ​ក្នុង​រដ្ឋធានី ណៃពិដោ នៃ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹង​លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា និង​លោក Abul Hassan Mahmood Ali រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​បង់ក្លាដែស។ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​ស្រង់​សម្តី​របស់​លោក Ali ដោយ​និយាយ​ថា «នេះ​គឺ​ជា​ជំហាន​បឋម។ ពួកគេ​នឹង​ទទួល​យក​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​វិញ។ ឥឡូវ​នេះ​យើង​ចាប់​ផ្តើម​ធ្វើ​ការងារ‍»។​

ដំណើរ​វិវត្តន៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និយាយ​ថា អំពើ​ហិង្សា​នៅក្នុង​រដ្ឋ Rakhine ដែល​សំដៅ​វាយប្រហារ​ទៅ​លើ​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម ថា​ជា​ការ​បោសសម្អាត​ជាតិសាសន៍៕

XS
SM
MD
LG