ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គូប្រជែង​រិះគន់​លោក​ Joe Biden​ ក្នុង​ការ​ជជែក​ដេញ​ដោល​​របស់​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ


ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​លើ​វេទិកា​ដើម្បី​បាន​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ពីគណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៩។
ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​លើ​វេទិកា​ដើម្បី​បាន​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ពីគណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៩។

លោក​ Joe Biden​ អតីត​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​ជ្រើស​រើស​បេក្ខជន​ប្រ​ធា​នាធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ពុធ។

​លោក​ Biden​ ជា​រឿយៗ​បាន​ដឹងថា ​លោក​បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ជា​ច្រើន​ដោយ​គូ​ប្រកួត​ប្រជែង​របស់​លោក​៩​នាក់​ទៀត​នៅ​លើ​វេទិកា។ ក៏ប៉ុន្តែ ​លោក ​Biden បាន​ធ្វើ​ការរិះគន់​តប​ត​វិញ​យ៉ាង​រហ័ស​នៅ​ក្នុង​អ្វី​ដែល​ជា​ការ​ជជែក​ដេញ​ដោល​ដោយ​សេរី​ ហើយ​ក៏​មាន​ការ​លើក​ហេតុផល​ដ៏​ខ្លាំង​បំផុតថា ​លោក​ជា​បេក្ខ​ជនខាង​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដ៏​ល្អ​បំផុត​ដើម្បី​ផ្តួល​ប្រធានា​ធិបតី​ត្រាំ​នៅ​ឆ្នាំ​ក្រោយ។​

វាជា​រាត្រី​ជជែក​ដេញ​ដោល​ដ៏​ក្លៀវ​ក្លា​បំផុត​នៅ​ក្នុង​ទីក្រុង ​Detroit​ ដោយ​មាន​លោក​ Joe Biden ​បេក្ខជន​នាំមុខនៅ​ពេល​បច្ចុប្បន្ន​នេះ ​បាន​ប្រឈម​ការ​វាយ​ប្រហារ​ពី​គ្រប់​ទិសទី​មក​ពីគូ​ប្រកួត​ប្រជែង​របស់​លោក​ស្តីពី​ការ​ថែទាំ​សុខភាព ​អន្តោ​ប្រវេសន៍ ​ការ​ប្រែប្រួល​អាកាសធាតុ ​និង​យុត្តិធម៌។

លោក​ស្រី ​Kamala Harris​ កំពុង​ស្ដាប់​អតីត​អនុប្រធានាធិបតី Joe Biden ថ្លែង​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​បឋមដែល​រៀប​ចំ​ដោយ​ទូរទស្សន៍​ CNN កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា​ ២០១៩។
លោក​ស្រី ​Kamala Harris​ កំពុង​ស្ដាប់​អតីត​អនុប្រធានាធិបតី Joe Biden ថ្លែង​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​បឋមដែល​រៀប​ចំ​ដោយ​ទូរទស្សន៍​ CNN កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា​ ២០១៩។

ក៏ប៉ុន្តែ ​លោក​ Biden ​ក៏​បាន​វាយ​បកប្រឆាំង​នឹង​ពួក​អ្នក​រិះគន់​លោក ​រួម​មានលោក​ស្រី Kamala Harris ​សមាជិក​ព្រឹទ្ធសភាមក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​អំពី​ការ​ប្រណាំង​ប្រជែង​នៃ​ផែនការ​ថែ​ទាំ​សុខភាព​របស់​អស់​លោក។​ លោក ​Joe Biden ​បេក្ខជន​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ថ្លែងថា៖ «និយាយ​ឲ្យ​ត្រង់ទៅ ​លោកស្រី ​មិន​អាច​ផ្តួល​ប្រធានាធិបតី​ ត្រាំ ​ដោយ​ផែនការ​ថែទាំសុខភាព​ជាន់​គ្នាបាន​ទេ»។

​សមាជិក​ព្រឹទ្ធសភា ​Kamala Harris ​ជា​បេក្ខជន​ប្រធានា​ធិបតី​ដែរ​នោះ ​បាន​និយាយថា៖ «ខ្ញុំ​គិតថា ​លោក​ ត្រូវ​តែ​គិត​ឲ្យ​បាន​ប្រាកដ​អំពី​អ្វី​ដែល​លោក ​កំពុង​និយាយ។ ក៏​ប៉ុន្តែ លោក ​ត្រូវ​យល់​ថា ​ពលរដ្ឋ​អាមេរិកាំង​ចង់បាន​ការថែទាំ​សុខ​ភាព ​ហើយ​គេ​មិន​ចង់​បាន​ការថែទាំ​សុខភាព​ដែល​បង់​ប្រាក់​ច្រើន​ហួស​នោះ​ទេ»។

លោក ​Biden​ ក៏​បាន​ប៉ះ​ទង្គិច​ពាក្យ​សម្តី​អំពី​បញ្ហា​អន្តោ​ប្រវេសន៍​ជាមួយ​លោក​ Julian Castro ​អតីតរដ្ឋ​មន្រ្តី​របស់​លោក​អូបាម៉ា​ផងដែរ។ លោក ​Joe Biden​ បាននិយាយ​ថា៖ «បើ​លោក ​អ្នក ​ឆ្លង​កាត់​ព្រំ​ដែន​ខុស​ច្បាប់ លោក ​អ្នក ​អាច​ត្រូវបញ្ជូន​ទៅ​កាន់​ប្រទេសលោក ​អ្នក​ វិញ។ វា​ជា​ឧក្រិដ្ឋកម្ម»។

បេក្ខជន​ដែល​ចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោល​ដើម្បី​បាន​បេក្ខភាព​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក ពី​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា​ ២០១៩។
បេក្ខជន​ដែល​ចូល​រួម​ក្នុង​ការ​ជជែក​ដេញ​ដោល​ដើម្បី​បាន​បេក្ខភាព​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក ពី​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា​ ២០១៩។

លោក ​Julian Castro ​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ ​បាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​អនុ​ប្រធានា​ធិបតី ​មុនដំបូង ក្នុង​ចំណោម​គ្នា​យើ​ង​ខ្លះ​បាន​ដឹង​អំពីមេរៀន​ពី​អតីតកាល ​ហើយ​គ្នា​យើង​ខ្លះ ​មិន​បាន​ដឹង»។

លោក​ស្រី ​Kirsten Gillibrand​ សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ញូយ៉ក ​បាន​បញ្ចេញ​យោ​បល់​ប្រឆាំង​នឹងលោក ​Biden​ អំពី​អត្ថាធិប្បាយរបស់​លោក​កាល​ពី​ពេល​មុន​អំពី​ស្រ្តី​នៅ​ក្នុង​ទីកន្លែង​ធ្វើ​ការ។ សមាជិក​ព្រឹទ្ធសភា ​Kirsten Gillibrand​ បាន​ថ្លែង​ថា៖ «ស្រ្តី​ភាគ​ច្រើន ​ត្រូវ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​កូន​របស់​ខ្លួន។ ស្រ្តី​ជាច្រើន​ចង់​ធ្វើ​ការ​ដើម្បី​ជួយ​សហ​គមន៍​របស់​ខ្លួនដែរ។ តើ​លោក​មិន​ជឿថា ​មាន​បែប​នេះ​នៅពេល​ថ្ងៃ​នេះ​ទេ​ឬ? ឬ ​អ្វី​ដែល​លោក​ចង់​និយាយ​នោះគឺ​ថា ​លោក​និយាយ​សម្រាប់​តែ​នៅ​ពេល​នោះ​ឬ?»។

លោក​អនុ​ប្រធានា​ធិបតី Joe Bidenឆ្លើយ​តប​ថា៖ «ខ្ញុំ​បាន​ទាក់​ទិន​យ៉ាង​ខ្លាំងក្នុង​ការ​ធ្វើ​វិសោធនកម្ម​ប្រាក់​ឈ្នួល​ស្មើ​គ្នា​រវាង​ស្រ្តី​និង​បុរស។ ខ្ញុំបានទាក់​ទិន​យ៉ាងខ្លាំង​អំពី​បញ្ហា​ទាំង​នេះ។​ ខ្ញុំ​បានធ្វើ​សំណើ​មួយដើម្បី​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្រ្តី​ឲ្យ​បាន​សមរម្យ​កាន់​តែ​ខ្លាំង​ឡើង​នៅមហា​វិទ្យា​ល័យ។ លោក​ស្រី​បាន​មកសាកល​វិទ្យា​ល័យ​ Syracuse​ ជាមួយ​ខ្ញុំ ​ហើយ​បាន​និយាយ​ថា ​វា​ជា​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ស្រ្តី​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ស្មើ​នឹង​បុរស​នោះ។ ខ្ញុំ​មិន​ដឹង​ថា ​មាន​អ្វី​កើត​មាន​ឡើង​នៅ​ពេលដែល​លោក​ស្រី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានា​ធិបតី​នៅ​ពេល​ឥឡូវ​នេះ​ទេ»។

ក៏ប៉ុន្តែ ​នៅពេល​ដែល​បេក្ខជន​ទាំង​នោះ ​មិន​បាន​រិះគន់​គ្នា​ទៅ​វិញ​ទៅមក ​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ រួម​ទាំង​លោក Michael Bennet សមាជិក​ព្រឹទ្ធសភា​មក​ពីរដ្ឋ Colorado​ផងដែរ បាន​ស្វះស្វែង​វាយ​ប្រហារប្រធានា​ធិបតី​ត្រាំ ។

សមាជិក​ព្រឹទ្ធសភា លោក Bernie Sanders និង​លោក​ស្រី ​Elizabeth Warren ​ថ្លែង​ក្នុង​ការ​ជជែក​ដេញ​ដោល​យប់​ទី​១ នៃ​វគ្គ​ទី​២ ក្នុង​ការ​ដេញ​ដោល​ដើម្បី​បាន​បេក្ខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ នៅ​ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋ​អាមេរិក។
សមាជិក​ព្រឹទ្ធសភា លោក Bernie Sanders និង​លោក​ស្រី ​Elizabeth Warren ​ថ្លែង​ក្នុង​ការ​ជជែក​ដេញ​ដោល​យប់​ទី​១ នៃ​វគ្គ​ទី​២ ក្នុង​ការ​ដេញ​ដោល​ដើម្បី​បាន​បេក្ខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ នៅ​ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋ​អាមេរិក។

សមាជិក​ព្រឹទ្ធសភា​ Michael Bennet​ បាន​ថ្លែង​ថា៖ ​យើង​បាន​ត្រូវ​ប្រើ​ប្រាស់​ដោយ​ប្រធានាធិបតី​ ត្រាំ​ ដែល​មិន​បាន​គិតគូ​អំពី​កូនរបស់​លោក​អ្នក​ឬ​កូន​របស់ខ្ញុំ​ទាល់​តែ​សោះ។ លោក​ប្រ​ធានា​ធិបតី ​កូនក្មេង​ត្រូវ​ស្ថិត​នៅ​ក្នុង​ថ្នាក់​រៀន ​មិន​មែន​នៅ​ក្នុង​ទ្រុង​ទេ»។

លោក Biden​ ក៏​បាន​រិះគន់​ប្រធានា​ធិបតី​ត្រាំ​អំពី​អត្ថាធិប្បាយ​ដ៏​ចម្រូង​ចម្រាស​របស់​លោក​នៅ​ពេល​ថ្មីៗ​ស្តីពី​ពូជសាសន៍ ​និង​ភាព​ចម្រុះ​ជាតិសាសន៍។ លោក​អនុ​ប្រធា​នា​ធិបតី ​Biden​ និយាយ​ថា៖ «លោក​ប្រធានា​ធិបតី​ត្រាំ ​ចូរ​យើង​និយាយ​ឲ្យ​ត្រង់​អំពី​បញ្ហា​នេះ។ ​យើង​ស្រឡាញ់​ភាព​ចម្រុះ​ខាង​ជាតិ​សាសន៍​នេះ។​យើង ​មិន​ទុក​បញ្ហានេះទេ។​យើងស្ថិតនៅ​ទី​នេះ​ ​ហើយ យើង ប្រាកដ​ជាមិនទុក​បញ្ហា​នេះ​ឲ្យ​លោក​សម្រេច​តែ​លោក​ទេ»។

ការជជែក​ដេញ​ដោល​របស់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​លើក​ក្រោយ​នៅ​ក្នុង​ខែ​កញ្ញា ​ហើយ​នឹង​អាច​មាន​គូ​ប្រកួត​ប្រជែង​តិច​ជាង​នេះ​នៅ​លើ​វេទិកា ​ពី​ព្រោះ​តែ​ច្បាប់​រឹត បណ្តឹង​បេក្ខជន៕

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG