ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យប់​ទី​ពីរ​នៃ​​ចលាចល​នៅ​ក្រុង​ Ferguson

ម្ចាស់​អាជីវកម្ម​លោក​ Jim Bolin និង លោក​ស្រី​ Mary Sue Patterson​ធ្វើ​ការ​សម្អាត​មជ្ឈមណ្ឌល​ថែរក្សា​រថយន្ត​របស់​ពួក​គេ​ដែល​ត្រូវ​បាន​បំផ្លាញ​បន្ទាប់​ពី​រាត្រី​ទី​ពីរ​នៃ​ការ​ប្រឆាំង​តវ៉ា​នៅ​ក្នុង​ទីក្រុង​ Ferguson, រដ្ឋ Missouri កាល​ពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤។

ការ​តវ៉ា​នៅ​ទីក្រុង​ Ferguson ​បាន​ឈាន​ចូល​ដល់​យប់​ទីពីរ ​ដោយ​មាន​ភាព​ចលាចល​ និង​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ការ​សម្រេច​របស់​មហា​គណៈ​វិនិច្ឆ័យ ដែល​មិន​ធ្វើ​ការចោទ​ប្រកាន់​ប៉ូលិស​ស្បែក​ស​ក្នុង​ការបាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ។​

ឆ្មាំ​ការ​ពារ​ជាតិជាង​២ពាន់នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីក្រុង ​ Ferguson​ រដ្ឋ​ Missouri​ ដើម្បី​ការពារ​ទប់ទល់​នឹង​កុប្បកម្ម​ ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍។ ការ​បះបោរ​នេះ​បាន​កើត​មាន​ឡើង​នៅ​យប់​ថ្ងៃ​ច័ន្ទ​ ក្រោយ​ពី​មាន​ការ​ប្រកាស​ថា​ មិន​មាន​ការ​ចោទ​ប្រកាន់​លោក ​Darren Wilson ​មន្ត្រី​ប៉ូលិស​ស្បែក​ស​នោះ។​

អ្នក​យក​ព័ត៌មាន​របស់​វីអូអេ Ayesha Tanzeem ​ ​ដែល​នៅ​ក្នុង​ទីក្រុង ​Ferguson និយាយ​ថា ​មិន​មាន​ការ​ចូល​លួច​របស់​របរ​សារ​ជា​ថ្មី​ទៀត​ ​ដូច​កាល​ពី​យប់​ថ្ងៃ​ទី​មួយ​ដែល​អគារ​ជា​ច្រើន​ត្រូវ​បាន​ដុត​នោះ​ទេ។​

Ayesha Tanzeem ​និយាយ​ថា៖ «មូល​ហេតុ​មួយគឺ​ថា​មាន​ឆ្មាំ​ការ​ពារ​ជាតិត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​កន្លែង​ជា​ច្រើន។​ យើង​ឃើញ​ពួក​គេ​នៅ​ខាង​ក្រៅ​បញ្ជាការដ្ឋាន​ប៉ូលិស។​ ពួក​គេ​នៅ​ពី​ក្រោយ​ជួរ​ប៉ូលិស។ ​ពួកគេ​បំពាក់​ដោយ​ប្រដាប់​ការពារ។ ​ពួក​គេ​នៅ​គ្រប់​កន្លែង​ និង​ការពារ​នៅ​តំបន់​សំខាន់ៗ​ក្នុង​ទី​ក្រុង​ Ferguson​ និង​នៅ​កន្លែង​ជុំវិញ​ដែល​សំខាន់ៗ»។

XS
SM
MD
LG