កីឡាកររត់ប្រណាំងមកពីប្រទេសហ្សាម៉ាអ៊ីក (Jamaica) គឺលោក Usain Bolt បានរត់សាប់យកៗ ឆ្ពោះទៅរកមេដាយមាសមួយទៀតពីការប្រកួតកីឡាអូឡាំពិក ដោយឈ្នះការរត់ប្រណាំងចង្ងាយ២០០ម៉ែត្រ។ លោកនិយាយថា ការរត់ប្រណាំងនេះ គឺការរត់ប្រណាំងលើកចុងក្រោយរបស់លោកហើយ នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្នុងវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រនេះ។
លោកចំណាយពេល១៩ក្រៀស៧៨វិនាទី នៅក្នុងការរត់កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Rio។ រយៈពេលនេះ គឺលើសកន្លះវិនាទី ពីកំណត់ត្រាពិភពលោករបស់លោកផ្ទាល់ ប៉ុន្តែនៅតែលឿនជាងកីឡាករ Andre De Grasse មកពីប្រទេសកាណាដា ដែលជាប់លំដាប់លេខ២ដែរ។
ក្រោយការប្រកួត លោក Bolt មានប្រសាសន៍ថា លោកពេញចិត្តនឹងមេដាយមាសនេះ ប៉ុន្តែ លោកថា លោកគួរតែអាចរត់បានលឿនជាងនេះ។
រហូតមកដល់ពេលនេះ លោក Bolt ឈ្នះបានមេដាយអូឡាំពិកចំនួន៣ជាប់ៗគ្នា នៅក្នុងវិញ្ញាសារត់ប្រណាំងចម្ងាយ២០០ម៉ែត្រ និង៨០០រយម៉ែត្រ។
នៅថ្ងៃសុក្រនេះ គឺពីរថ្ងៃ មុនពេលដែលលោកឈានដល់វ័យ៣០ឆ្នាំ លោក Bolt នឹងរត់ជាលើកទីបី ជាប់ៗគ្នា ក្នុងវិញ្ញាសារត់បណ្ដាក់គ្នាចម្ងាយ១០០ម៉ែត្រ បួនដង ជាមួយក្រុមហ្សាម៉ាអ៊ីករបស់លោក៕