ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​ហែល​ទឹក​បុរស​ម្នាក់​នឹង​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក

យុវជន​ឈ្មោះ​ពូ សុវិជ្ជា ​អាយុ​២១ឆ្នាំ​គឺជា​កីឡាករ​​ម្នាក់​​ដែល​បាន​ជាប់​ជា​បេក្ខជន​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង ​Rio ​ប្រទេស​ប្រ៊េស៊ីល​សម្រាប់​កីឡា​ហែលទឹក ​និង​មុជ​ទឹក​ដោយ​សេរី​​ចម្ងាយ​១០០ម៉ែត្រ​ ផ្នែក​បុរស។ (រូបថត​ផ្តល់​ឲ្យ)

យុវជន​ឈ្មោះ​ ពូ សុវិជ្ជា ​អាយុ​២១ឆ្នាំ​ គឺជា​កីឡាករ​​ម្នាក់​ដែល​បាន​ជាប់​ជា​បេក្ខជន​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង ​Rio ​ប្រទេស​ប្រ៊េស៊ីល​​ឆ្នាំនេះ។

នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​លំដាប់​ថ្នាក់​ពិភព​លោក​ឆ្នាំ​២០១៦​នេះ កីឡាករបុរស​ម្នាក់​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​សម្រាប់​កីឡា​ហែលទឹក​ និង​មុជ​ទឹក​ដោយ​សេរីចម្ងាយ​១០០​ម៉ែត្រ​ផ្នែក​បុរស​ នៅ​ថ្ងៃអង្គារ ​ទី៩​ ខែ​សីហា ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ កម្ពុជា​ក៏​មាន​កីឡាការិនី​ម្នាក់​ទៀតដែរ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ពិភពលោក​នេះ។​

យុវជន​ឈ្មោះ​ ពូ សុវិជ្ជា ​អាយុ​២១ឆ្នាំ​ គឺជា​កីឡាករម្នាក់​ដែល​បាន​ជាប់​ជា​បេក្ខជន​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង ​Rio ​ប្រទេស​ប្រ៊េស៊ីលឆ្នាំនេះ។ ​លោក ​ពូ សុវិជ្ជា ​បាន​ប្រាប់ ​VOA ​ថា ​លោក​ពិតជា​មាន​មោទនភាព​ដែល​បាន​ទទួល​ឱកាស​ដ៏​កម្រ​មួយ​នេះ។​

លោក​ថ្លែង​ថា៖​

«‍ការណ៍​ដែល​ខ្ញុំ​បាន​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​កីឡា​អូឡាំពិក​គឺជា​ចំណុច​របត់​ដ៏​ល្អ​បំផុត​សម្រាប់​បទ​ពិសោធន៍​របស់​ខ្ញុំ​ដែល​បាន​ចូលរួម​ប្រកួត​កន្លង​មក។ ​ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ ដែល​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ទៅ​ប្រកួត​នេះ​ ដោយ​តំណាង​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្ញុំ»។​

យុវជន​ឈ្មោះ​ពូ សុវិជ្ជា ​អាយុ​២១ឆ្នាំ​គឺជា​កីឡាករម្នាក់ដែល​បាន​ជាប់​ជា​បេក្ខជន​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង ​Rio ​ប្រទេស​ប្រ៊េស៊ីល​សម្រាប់​កីឡា​ហែលទឹក ​និង​មុជ​ទឹក​ដោយ​សេរីចម្ងាយ​១០០ម៉ែត្រ​ផ្នែក​បុរស។

លោក ​ពូ សុវិជ្ជា ​ដែល​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ​បាន​បញ្ជាក់​ថា ​លោក​កំពុង​តែ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ជាមួយ​នឹង​គ្រូ​បង្វឹក​នៅ​សកល​វិទ្យាល័យ ​Brown មុន​ថ្ងៃ​ប្រកួត​ឈាន​មក​ដល់។ លោក​សង្ឃឹម​ថា ការ​ហ្វឹក​ហាត់​នេះ​នឹង​ជួយ​ឲ្យ​លោក​អាច​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ហែល​ទឹក​នេះ ក៏​ប៉ុន្តែ ​លោក​ថា ​នេះ​គឺជា​ពេល​វេលា​មួយ​ដែល​លោក​នឹង​បាន​ដកស្រង់​បទ​ពិសោធន៍​លើ​សមត្ថភាព​របស់​លោក​បន្ថែម​ទៀត។

លោក​ថ្លែងថា៖​

«‍គោល​បំណង​ធំ​របស់​ខ្ញុំ​គឺ​ទៅ​ប្រកួត​ដោយ​ក្តី​រីករាយ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ខ្ញុំ​អាច​ហែលក្នុង​កំណត់ត្រា​ល្អ ​ជាង​ការ​ប្រកួត​មុនៗ​របស់​ខ្ញុំ។ ​ខណៈ​ពេល​នេះ​ខ្ញុំ​មិន​ច្បាស់​ថា ​ខ្ញុំ​នឹង​អាច​ឈ្នះ​មេដាយ​ពី​ការ​ប្រកួត​នេះ​ទេ ​ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា ​ឲ្យ​តែ​ខ្ញុំ​អាច​ហែល​ក្នុង​កំណត់ត្រា​ល្អ​ជាង​មុន ​ហើយ​រីករាយ​នឹង​បទ​ពិសោធន៍​នេះ​ នោះ​ខ្ញុំ​នឹង​អាច​សម្រេច​គោល​បំណង​របស់​ខ្ញុំ​បាន»។​

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កីឡាករ ​ពូ សុវិជ្ជា ​ធ្លាប់​បាន​ហាត់​ហែល​ទឹក​ជាមួយ​នឹង​កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់ ​ហើយ​ក៏​បាន​ទទួល​ការ​ហ្វឹកហាត់​ពី​គ្រូ​បង្វឹក​កម្ពុជា ​រួម​ទាំង​លោក ​ហែម ថុន​ ដែល​ជា​អតីត​កីឡាករ​ហែល​ទឹក​ជើងចាស់​ម្នាក់​របស់​កម្ពុជា ​ដែល​លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​មុន។​

លោក​ ពូ សុវិជ្ជា​ បាន​បញ្ជាក់​ថា ​ការ​គាំទ្រ ​និង​ការ​បង្ហាត់​បង្រៀន​ដែល​លោក​ទទួល​បាន​ពី​គណៈកម្មការ​ជាតិ​កីឡា​អូឡាំពិក​កម្ពុជា ​និង​ពី​សកល​វិទ្យាល័យ​ Brown​ នៅ​សហ​រដ្ឋ​អាមេរិក​ រួម​ទាំង​ការ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​របស់​លោក​ផង​ បាន​ជួយ​ឲ្យ​លោក​ឈាន​ទៅ​ដល់​ការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​អន្តរជាតិ​នេះ។​

លោក​បន្ត​ថា៖​

«‍អ្នក​គ្រប់គ្នា​ពិតជា​បាន​គាំទ្រ​ខ្ញុំ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ពិត​ជា​មិន​អាច​ដើរ​មក​ដល់​ដំណាក់​ការ​នេះ​បាន​ទេ បើ​សិន​ជា​គ្មាន​ការ​គាំទ្រ​ទាំង​អស់​នេះ ​និង​បើ​សិន​ជា​គ្មាន​ការ​បង្ហាត់​បង្រៀន​ដោយ​គ្រូ​បង្វឹក​គ្រប់​រូប​នោះ»។​

កីឡាករ​ ពូ សុវិជ្ជា ​បាន​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ហែល​ទឹក​ជា​អន្តរ​ជាតិ​ និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​បីលើក​រួច​មក​ហើយ ​ដែល​លើក​ទី១​គឺ​នៅ​ប្រទេស​អេស្បាញ ​កាល​ពី​ឆ្នាំ​២០១៣ ​លើក​ទី២​គឺ​នៅ​ប្រទេស​សិង្ហ​បុរី​ កាលពី​រដូវក្តៅ​ឆ្នាំ​២០១៥​ ហើយ​លើក​ទី៣​គឺនៅ​ប្រទេស​រុស្ស៊ី ​កាលពី​ឆ្នាំ​២០១៥​ដែរ។

កីឡាករ ​ពូ សុវិជ្ជា ​កើត​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​សព្វថ្ងៃ​នេះ​លោក​កំពុង​រៀន​នៅ​មហា​វិទ្យាល័យ ​Brown​ ដែល​ស្ថិត​នៅ​ទីក្រុង ​Providence​ រដ្ឋ​ Rhode Island ​សហរដ្ឋ​អាមេរិក។ ​លោក​មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ ​និង​ម្តាយ​ជា​ជនជាតិ​ថៃ។​ លោក​ សុវិជ្ជា​ បាន​និយាយ​ថា ​លោក​ចូលចិត្ត​ហែល​ទឹក​តាំងពី​អាយុ​៦ឆ្នាំ​មក​ម្ល៉េះ​ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក ​លោក​ក៏​ចាប់​យក​កីឡា​ហែល​ទឹក​នេះ​ជា​អាជីព​ដែល​លោក​ចូលចិត្ត​ជា​ទីបំផុត។​

យុវជន​ឈ្មោះ​ពូ សុវិជ្ជា ​អាយុ​២១ឆ្នាំ​គឺជា​កីឡាករម្នាក់ដែល​បាន​ជាប់​ជា​បេក្ខជន​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង ​Rio ​ប្រទេស​ប្រ៊េស៊ីល​សម្រាប់​កីឡា​ហែលទឹក ​និង​មុជ​ទឹក​ដោយ​សេរីចម្ងាយ​១០០ម៉ែត្រ​ផ្នែក​បុរស។
យុវជន​ឈ្មោះ​ពូ សុវិជ្ជា ​អាយុ​២១ឆ្នាំ​គឺជា​កីឡាករម្នាក់ដែល​បាន​ជាប់​ជា​បេក្ខជន​តំណាង​ឲ្យ​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង ​Rio ​ប្រទេស​ប្រ៊េស៊ីល​សម្រាប់​កីឡា​ហែលទឹក ​និង​មុជ​ទឹក​ដោយ​សេរីចម្ងាយ​១០០ម៉ែត្រ​ផ្នែក​បុរស។

លោក ​ពូ សុវិជ្ជា ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ ​និង​កីឡាការិនី​កម្ពុជា​ដទៃ​ទៀត​ជឿជាក់​លើ​ខ្លួន​ឯង ​និង​មាន​ក្តី​សង្ឃឹម​ចំពោះ​ខ្លួន​ឯង ​ដើម្បី​បន្ត​ដើរ​ទៅ​មុខ​ឲ្យ​ឈាន​ដល់​ការ​ប្រកួត​ក្នុង​លំដាប់​ថ្នាក់​ពិភព​លោក​ តំណាង​ឲ្យ​កម្ពុជា ​ដូច​ជា​រូប​លោក​ដែរ។​

លោក​ថ្លែង​ថា៖​

«‍ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ​ហែល​ទឹក​ខ្មែរ​ផ្សេងៗ​ទៀត​បន្ត​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាព ​ហើយ​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​ប្រធាន​គ្រូ​បង្វឹក​កីឡា​ហែល​ទឹក​របស់​កម្ពុជា ​គឺ​លោក​ គិរី ​និង​គណៈ​កម្មការ​ជាតិ​កីឡា​អូឡាំពិក​ ដែល​បាន​ជ្រើស​រើស​យក​ខ្ញុំ​ធ្វើ​ជា​តំណាង​ម្នាក់​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ហែល​ទឹក ហើយ​នេះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ»។​

ក្រៅ​ពី​កីឡាករ​ ពូ សុវិជ្ជា​ មាន​កីឡាការិនី​ហែល​ទឹក​ម្នាក់​ទៀត​គឺ​កញ្ញា​ ហែម ថុនវិទីនី ​ដែល​នាង​ក៏​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​ការ​ប្រកួត​កីឡា​ហែល​ទឹក​ផ្នែក​នារី​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​នេះ​ផង​ដែរ។ ​ជា​សរុប ​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ចំនួន​៦នាក់​ ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ ​នៅ​ទីក្រុង ​Rio​ ប្រទេស​ប៊្រេស៊ីល​នេះ៕

XS
SM
MD
LG