ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស ​រិះគន់​ជំហរ​របស់​​អាស៊ាន​ស្តី​ពី​ផែនការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា


រូបឯកសារ៖ ក្មេង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ឈរ​នៅ​ជំរំ​ Balukhali ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។
រូបឯកសារ៖ ក្មេង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ឈរ​នៅ​ជំរំ​ Balukhali ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស។

របាយការណ៍​មួយ​ដោយ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ អាស៊ាន​ស្តីពី​ភាព​ប្រុង​ប្រៀប​ខ្លួន​របស់​ប្រទេស​មីយ៉ាន់​ម៉ា​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីង​យ៉ា​ ដែល​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ជិត​ខាង ​បាន​ពណ៌​នា​ថា មាន​ភាពវិជ្ជមានភាគ​ច្រើន​នៃ​ការ​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​មីយ៉ាន់ម៉ា។

ក៏ប៉ុន្តែ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា របាយការណ៍​នោះ​បាន​លាក់​ការ​ពិត​អំពី​ភាព​គ្រោះ​ថ្នាក់​នៅ​ឡើយ​នៅ​ក្នុង​រដ្ឋ ​Rakhine​ ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់​ម៉ា ​ដែល​នៅ​ទី​នោះ ​អង្គការ​សហប្រជាជាតិ​បាន​ចោទ​ប្រកាន់​កង​កម្លាំង​សន្តិសុខ​របស់​មីយ៉ាន់ម៉ា​ពី​ការធ្វើ​យុទ្ធនាការ​ហិង្សា​បោស​សម្អាត​ជន​ជាតិ​ភាគ​តិច​នៅ​ចុង​ឆ្នាំ​ ២០១៧​ដែល​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ចំនួន​៧​សែន​នាក់​ឆ្លង​កាត់​ព្រំ​ដែន។

ពួក​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​កំពុង​ជំរុញ​សមាគម​អាស៊ាន​ឲ្យ​គិត​ឡើង​វិញ​ពី​វិធី​ដោះ​ស្រាយ​របស់​ខ្លួន​ ហើយ​ផ្តោត​លើ​មូលហេតុ​នៃ​ឬសគល់​នៃ​វិបត្តិ​នោះ​នៅ​ឯ​ជំនួប​កំពូល​របស់​មេដឹក​នាំ​ខ្លួន​នៅ​ក្នុង​ទីក្រុង​បាងកក​ នៅ​ចុង​សប្តាហ៍​នេះ។

នៅ​ឯ​សន្និសីទ​កំពូល​មេដឹកនាំ​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ អាស៊ាន​បាន​អំពាវ​នាវ​ឲ្យ​មាន​អង្គភាព​រៀប​ចំ​ចាត់​ចែង​គ្រោះ​មហន្តរាយ​របស់​ខ្លួន គឺ​មជ្ឈមណ្ឌល​ AHA ​ដើម្បី​វាយ​តម្លៃ​ភាព​ប្រុង​ប្រៀប​រៀប​ចំខ្លួន​ជាស្រេច​របស់​មីយ៉ាន់ម៉ា​ដើម្បី​តាំង​ទី​លំ​នៅ​ជន​ភៀស​ខ្លួន​សាជាថ្មី​ ហើយ​និង​ថា តើ​មជ្ឈមណ្ឌល​នោះ ​អាច​ជួយ​យ៉ាង​ដូច​ម្តេច។

​ប្រទេស​បង់ក្លាដែស​ និង​មីយ៉ាន់​ម៉ា ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​ដើម្បី​ចាប់​ផ្តើម​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ភៀស​ខ្លួនដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​រយៈ​ពេល​២​ខែ។ក៏ប៉ុន្តែ​មិន​មាន​ជន​ភៀស​ខ្លួន​ណា​ទទួល​យក​សំណើ​នោះ​ទេ ដោយទទូច​ថា ​មីយ៉ាន់​ម៉ា ត្រូវ​តែធ្វើ​ឲ្យ​ប្រាកដ​ជាមុនអំពី​សុវត្ថិភាព​របស់​ខ្លួន​ និង​សិទ្ធិ​កាន់​កាប់ដីធ្លី ​សេរីភាព​នៃការ​ដើរ​ហើរ​របស់​ពលរដ្ឋ៕

XS
SM
MD
LG