ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សហភាព​អឺរ៉ុប​ថា​ មាន​ការ​«ខ្វែង​គំនិត​គ្នា​ខ្លាំង»​រវាង​រដ្ឋ​សមាជិក​អំពី​​ថវិកា​ជំនួយ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​​


រូបឯកសារ៖ ទង់ជាតិសហភាពអឺរ៉ុបនៅខាងក្រៅទីស្នាក់ការនៅក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ ទង់ជាតិសហភាពអឺរ៉ុបនៅខាងក្រៅទីស្នាក់ការនៅក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

មាន​ការ​«ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង»​រវាង​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប​អំពីថា​តើ​កញ្ចប់​ថវិកា​ជំនួយ​ស្តារ​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ គួរ​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ដល់​រដ្ឋ​សមាជិក​ជា​ប្រាក់ឧបត្ថម្ភ​ឬ​ជា​ប្រាក់​កម្ចី។ នេះ​បើ​តាម​មន្ត្រី​សហភាព​អឺរ៉ុប​មួយ​រូប​ដែលថ្លែង​កាល​ពី​ថ្ងៃ​ពុធ។

មេដឹកនាំ​ថ្នាក់​ជាតិ​របស់​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នាតាម​ប្រព័ន្ធ​ videoconference នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ពិភាក្សា​ការ​ខ្វែង​គំនិត​គ្នា​អពី​របៀប​ជំរុញ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកលកូវីដ១៩។

ពួក​គេ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ផ្តល់​ការ​យល់​ព្រម​ជា​បណ្តោះ​អាសន្ន​ដើម្បី​ប្រើ​កញ្ចប់ថវិកាយូរ​អង្វែងបន្ទាប់​របស់​សហភាព​អឺរ៉ុប ដើម្បី​បង្កើត​មូលនិធិ​ស្តារ​ឡើង​វិញ ប៉ុន្តែ​ក៏​មាន​សេចក្តី​លម្អិត​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​សម្រេច​គ្នា ដែល​មាន​ន័យ​ថា​ គេ​មិន​រំពឹង​ថា​នឹង​ឈាន​ដល់​ការ​សម្រេចកិច្ចព្រមព្រៀង​ចុង​ក្រោយ​ទេ។​

មន្ត្រី​សភាព​អឺរ៉ុប​មួយ​រូប​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា រដ្ឋ​សមាជិក​ខ្លះ​ត្រូវ​ការ​ប្រាក់​ឧបត្ថម្ភ​ហើយ​រដ្ឋ​ខ្លះ​ទៀត​ត្រូវ​ការ​ប្រាក់​កម្ចី៕

XS
SM
MD
LG