ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​នៅ​អូស្ត្រាលី​រក​ឃើញ​ថា​អត្រា​ឆ្លង​កូវីដ១៩​ក្នុង​ចំណោម​សិស្សានុស្សិស្ស​​មាន​ចំនួន​តិច


នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ឆ្នេរ Coogee ដែល​គ្មាន​មនុស្ស​នៅ​ក្នុង​ក្រុង​ស៊ីដនី កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ឆ្នេរ Coogee ដែល​គ្មាន​មនុស្ស​នៅ​ក្នុង​ក្រុង​ស៊ីដនី កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ New South Wales របស់​ប្រទេស​អូស្ត្រាលី​ ដោយ​មជ្ឈមណ្ឌល​ជាតិសម្រាប់​ការ​ឃ្លាំមើល ​និង​ស្រាវជ្រាវ​ខាង​ការ​ចាក់​ថ្នាំ​ការពារ បាន​រក​ឃើញ​ថា អត្រា​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ចំណោម​សិស្សានុស្សិស្ស​មាន​ចំនួន​ទាប ដោយ​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​អះអាង​យ​ថា លទ្ធផល​ស្រាវជ្រាវ​នេះ​អាច​ជា​ការ​ធានា​ខ្លាំង​មួយ​ចំពោះ​សុវត្ថិភាព​នៃ​ការ​បើក​សាលារៀន​ឡើង​វិញ។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ អ្នកស្រី Kristine Macartney ដោយ​បន្ថែម​ថា លទ្ធផល​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ គឺ​រក​ឃើញ​ដូច​គ្នា​ទៅ​នឹង​បទពិសោធន៍ជាមួយ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដែរ រួម​ទាំង​នៅ​ប្រទេស​ចិន អ៊ីស្លង់ និង​ហូឡង់។

ប្រទេស​អូស្ត្រាលី​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​ជោគជ័យ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​កូវីដ១៩ ដោយ​មាន​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ត្រឹម​៨៣​ករណី​ និង​ចំនួន​អ្នក​ឆ្លងវីរុស​កូរ៉ុណា​ប្រភេទ​ថ្មី​ចំនួន​ជាង​៦.៧០០​នាក់​មក​ត្រឹម​ពេល​នេះ។ នេះ​គឺ​ដោយ​សារ​អូស្ត្រាលី​បាន​ចាត់​វិធានការ​បិទ​ព្រំដែន រិត​ត្បឹត​ការ​ធ្វើ​ដំណើរ​ និង​ចេញ​បទបញ្ជា​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ។ អត្រា​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​ពី​២៥%កាល​ពី​ខែ​មីនា​មក​ត្រឹម​១%​នៅ​ពេល​នេះ។​

ក្នុង​ថ្ងៃ​ចន្ទ​នេះ អូស្ត្រាលី​បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​៥​ករណី​នៅ​ទូទាំង​ប្រទេស។ រដ្ឋ New South Wales ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាង​គេ​របស់​អូស្ត្រាលី​រាយការណ៍​ពី​ករណី​ថ្មី​ត្រឹម​២​ករណី​ប៉ុណ្ណោះ​ ហើយ​ដែល​មិន​ជាប់ទាក់ទង​នឹង​ការ​ឆ្លង​ជា​សហគមន៍​ទេ៕

XS
SM
MD
LG