ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកស្រាវជ្រាវ​ថា​ អ្នកជំងឺ​ម្នាក់​លែង​មាន​មេរោគអេដស៍ ​បន្ទាប់​ពី​ទទួល​ការព្យាបាល​ដោយ​ផ្សាំ​កោសិកា


រូបឯកសារ៖ អ្នកស្រាវជ្រាវកំពុងធ្វើការជាមួយនឹងការផ្សាំ
កោសិកា។
រូបឯកសារ៖ អ្នកស្រាវជ្រាវកំពុងធ្វើការជាមួយនឹងការផ្សាំ កោសិកា។

ចំណុច​សំខាន់​នៃ​ការព្យាបាល​តាម​រយៈការផ្សាំ​កោសិកា​នេះ​គឺ​ត្រូវ​យក​កោសិកាពី​ផ្តល់​ឲ្យ​ម្នាក់​ដែល​មាន​ហ្សែន​ប្រឆាំង​នឹង​មេរោគអេដស៍​ពី​ធម្មជាតិ។

ក្រុមអ្នកស្រាវជ្រាវ​បាន​ធ្វើ​បទបង្ហាញ​នៅក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃអង្គារ​ អំពី​ករណី​ទីពីរ​ដែល​អ្នកជំងឺ​អេដស៍​ម្នាក់​គ្មាន​សញ្ញា​ផ្ទុក​មេរោគអេដស៍​ បន្ទាប់​ពីទទួល​បាន​ការព្យាបាល​ដោយ​យក​កោសិកា​របស់​អ្នកជំងឺអេដស៍​ទៅ​ផ្សាំ និង​ប្រើប្រាស់​ថ្នាំ​ដើម្បី​ការពារ​ឲ្យ​មេរោគអេដស៍​ប្រមូលផ្តុំ​នៅ​មួយ​កន្លែង។

តាមរយៈការ​សិក្សា​ស្រាវជ្រាវ​មួយ​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Ravindra Gupta នៃ​សាកលវិទ្យាល័យ London ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី Nature​ កាលពី​ថ្ងៃចន្ទ​បាន​បង្ហាញ​ថា​ អ្នកជំងឺអេដស៍​ម្នាក់​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​ លែង​មាន​មេរោគ​អេដស៍​ បន្ទាប់​ពី​ទទួល​ការព្យាបាល​នេះ។

អ្នកជំងឺនោះ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា ​មាន​ផ្ទុក​មេរោគអេដស៍​កាល​ពី​ឆ្នាំ២០០៣ និង​បាន​ចាប់ផ្តើម​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​នៅ​ឆ្នាំ២០១២។ ក្រោយ​មក​អ្នកជំងឺ​នោះ​បាន​ចាប់ផ្តើម​ធ្វើ​ការព្យាបាល​ដោយ​ការ​ផ្សាំ​កោសិកា​នៅ​ឆ្នាំ២០១៦​ ហើយ​បន្ទាប់​មក​បាន​ឈប់​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ។

ក្រុមអ្នកស្រាវជ្រាវ​បាន​លើក​ឡើងថា​ មេរោគ​បាន​ប្រមូល​ផ្តុំ​គ្នា ​ហើយ​មួយ​រយៈ​ក្រោយមក ពួក​គេ​ធ្វើ​ការ​តាមដាន​មេរោគអេដស៍​នៅ​ក្នុង​កោសិកា​របស់​អ្នកជំងឺ​នោះ ​និង​រកឃើញ​ថា​ អ្នក​ជំងឺ​នោះ​គ្មានផ្ទុក​មេរោគអេដស៍​ទៀតទេ។

ចំណុច​សំខាន់​នៃ​ការព្យាបាល​តាម​រយៈការផ្សាំ​កោសិកា​នេះ ​គឺ​ត្រូវ​យក​កោសិកាពីរ​ផ្តល់​ឲ្យ​ម្នាក់​ដែល​មាន​ហ្សែន​ប្រឆាំង​នឹង​មេរោគអេដស៍​ពី​ធម្មជាតិ៕

XS
SM
MD
LG