ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជន​សាធារណរដ្ឋ​ឈ្នះ​ការ​ប្រកួត​ប្រជែង​សភា​ក្នុង​រដ្ឋ Georgia


លោក​ស្រី Karen Handel ដែល​ជា​បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​អបអរ​ជ័យ​ជម្នះ​ជាមួយ​នឹង​ស្វាមី​របស់​លោកស្រី នៅ​ពេល​លោក​ស្រី​ប្រកាស​ពី​ជ័យជម្នះ​របស់​ខ្លួន កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​អង្គារ លោកស្រី karen Handel ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ពិសេស​មួយ​នៅ​ក្នុង​រដ្ឋ Georgia នា​ផ្នែក​ខាង​ត្បូង​ស.រ.អា.​ដោយ​អនុញ្ញាត​ឱ្យ​គណបក្ស​លោកស្រី​កាន់កាប់​អាសនៈ​ដែល​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ហើយ​បាន​បដិសេធ​ឱកាស​មួយ​មិន​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាងរាស្ត្រ​អាមេរិកាំង។

ការ​ប្រកួត​ប្រជែង​រវាង​លោកស្រី​ Handel និង​លោក​ Jon Ossoff ដែល​ជា​គូប្រជែង​របស់​លោកស្រីខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ធំមួយ​សម្រាប់​គណបក្ស​ទាង​ពីរ​នេះ​ បណ្តាល​ឱ្យ​មាន​ចំណាយ​៥០លាន​ដុល្លារ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​អ្វី​ដែល​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​កៅអី​ក្នុង​សភា​អស់​សោហ៊ុយ​ច្រើន​បំផុតនៅ​ក្នុង​ប្រវត្តិសាស្ត្រ​ស.រ.អា.។

លោកស្រី​ Handel បាន​ឈ្នះ​ឆ្នោត​ទទួល​សន្លឹក​ឆ្នោត​គាំទ្រប្រមាណ៥៣​ភាគរយ​ហើយ​លោក Ossoff មាន​សន្លឹកឆ្នោត​ទ្រទ្រង់​៤៧ភាគរយ។

ការ​ប្រកួត​ប្រជែង​នេះ​មាន​ភាពតឹង​តែង​ជាង​ការ​បោះឆ្នោត​កាល​ពី​ខែវិច្ឆិកាមុន​ដែល​អាសនៈ​ដដែល​នេះ​បាន​ត្រូវ​ដាក់​ឱ្យ​មាន​ការ​បោះឆ្នោត​ហើយ​លោក Tom Price ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ទទួល​ជ័យជម្នះ​២៣ភាគរយ។​ លោក Price បាន​ចុះ​ចេញ​ពី​តំណែង​សមាជិក​សភា​តំណាងរាស្ត្រ​អាមេរិកាំង​នៅ​ពេល​ប្រធានាធិបតី​ Donald Trump បាន​ជ្រើសរើស​លោក​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​សេវាកម្ម​មនុស្ស៕

XS
SM
MD
LG