ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋចោទ​ប្រកាន់​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​​


អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​១៣ កក្កដា ២០១៨។
អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​១៣ កក្កដា ២០១៨។

កាលពី​ថ្ងៃ​ពុធ​ សមាជិក​មួយ​ក្រុម​នៃគណបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បានចាប់​ផ្តើម​កិច្ច​ខិតខំប្រឹងប្រែង​មួយ​ដើម្បី​ចោទប្រកាន់​លោក Rod Rosenstein អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ពី​បទ​មានកិរិយាមិន​ត្រឹមត្រូវនិងមិន​បាន​ចែកចាយ​ឱ្យបានគ្រប់គ្រាន់នូវ​ព័ត៌មាន​ទាក់ទិន​នឹង​ការ​ស៊ើបអង្កេតរបស់​លោក​ស្មាក្តី​ពិសេស​អំពី​ឥទ្ធិពល​រុស្សី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាលពីឆ្នាំ២០១៦។

លោក Rosenstein បានមើល​ការ​ខុសត្រូវ​លើ​ការស៊ើបអង្កេតនេះពី​ព្រោះ​ចៅហ្វាយនាយ​លោក​នៅ​ក្នុង​ក្រសួង​យុត្តិធ៌ម​គឺ​លោករដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​Jeff Sessions បានដក​ខ្លួន​ថយ​ចេញ​ពី​ការស៊ើបអង្កេតនេះ។​លោក Rosenstein បាន​តែង​តាំង​លោក Robert Mueller អតីតនាយក​ FBI ឱ្យ​កាន់តំណែង​ជា​ស្មាក្តី​ពិសេស​ហើយរហូត​មក​ដល់ថ្ងៃ​នេះ​ក្រុម​របស់​លោក Mueller បានចោទប្រកាន់មនុស្ស៣២នាក់​ហើយដោយ​មានជនមួយ​ចំនួន​ដែល​បានធ្វើការ​ក្នុង​ក្រុម​អ្នកឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump ផងដែរ។​

លោក Trump និង​ពួក​សម្ព័ន្ធមិត្ត​របស់​លោក​បានរិះគន់​ច្រើន​ដង​ដល់​ការស៊ើប​អង្កេតនេះ​ថា​ជា«ការ​តាម​ធ្វើទុក្ខបុកម្នេញ» ហើយ​លោកTrump បានបដិសេធ​ថា​ពួក​អ្នកឃោសនា​បោះឆ្នោត​ឱ្យ​លោក​មិនបាន​ឃុបឃិត​ជាមួយ​ប្រទេស​រុស្សី​ដើម្បី​ជួយ​លោក​ឱ្យ​បានជាប់ឆ្នោត​នៅក្នុងការបោះឆ្នោតកាល​ពី​ឆ្នាំ២០១៦ទេ។ ស្ត្រី​អ្នកនាំ​ពាក្យនៃក្រសួងយុត្តិធ៌មបាន​និយាយ​ប្រាប់​ VOA ​ថា​ក្រសួង​អ្នកស្រី​គ្មានអត្ថាធិប្បាយ​អំពី​អត្ថបទ​នៃការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​Rosensteinទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG