ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ពិភាក្សា​ទំនាក់​ទំនង​រវាង​ស.រ.អា​និង​រុស្ស៊ី​ក្នុងការ​ផ្តល់​សក្ខីកម្ម​នៅ​គណៈកម្មាធិការ​ព្រឹទ្ធសភា


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Mike Pompeo ត្រូវ​គេ​រំពឹង​នឹង​ពិភាក្សា​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី ​រួម​មាន​ជំនួប​របស់​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ​កាល​ពី​សប្តាហ៍​មុន​ជាមួយ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin នៅ​ពេល​ដែល​លោក​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ​នៅ​មុខ​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា។

​មុន​ពេល​សម័យ​ប្រជុំ ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Mike Pompeo ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ការពារ​ការ​ចរចា​នៅ​ក្នុង​ទីក្រុង​ Helsinki​ ថា​ជា​ការ​សំ​ខាន់​ដែល​អាច​ទុក​ចិត្ត​បាន​ហើយ​បាន​និយាយ​ទៀត​ថា ​លោក​គិត​ថា ​ពិភពលោក​នឹង​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​ការ​ចរចា​នេះ។

​នៅ​ក្នុង​សន្និសីទ​កំពូល ​ប្រធានាធិបតី​ត្រាំ​បាន​គាំទ្រ​ការ​បដិសេធ​របស់​ប្រធានាធិតី​រុស្ស៊ី Putin ថា រុស្ស៊ី​មិន​បាន​ជ្រៀតជ្រែក​នៅ​ក្នុងការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៦​ទេ​ហើយ​បាន​ប្រៀប​ធៀប​សេចក្តី​ថ្លែងការណ៍​របស់​លោក Putin ជា​មួយ​ការ​រកឃើញ​របស់​ទីភ្នាក់​ងារ​ស៊ើបការណ៍​របស់​សហរដ្ឋ​អាមេរិក​ថា រុស្ស៊ី​បាន​ជ្រៀតជ្រែក។ លោក Putin បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ​លោក​ចង់​ឲ្យ​លោក​ត្រាំ​ឈ្នះ។

​អត្ថាធិប្បាយ​របស់​ប្រធានា​ធិបតី​ត្រាំ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ​ហើយ​បន្ទាប់​ពី​វិលត្រឡប់​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​វិញ លោក​ត្រាំ​បាន​និយាយ​ថា ​លោក​គាំទ្រ​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​របស់​លោក​ហើយ​និង​ការ​សន្និដ្ឋាន​របស់​ពួកគេ​ហើយ​លោក​បាន​ថ្លែង​ថា យុទ្ធនាការឃោសនា​បោះ​ឆ្នោត​របស់​លោក​មិន​បាន​ឃុប​ឃិត​ជាមួយ​ប្រទេស​រុស្ស៊ី​ទេ៕

XS
SM
MD
LG