ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីរាយការណ៍ថា មេដឹកនាំ​កូរ៉េខាង​ជើង​ប្រាប់​ប្រធានា​ធិបតី​ចិន​ថា ​លោក​បាន​តាំង​ចិត្ត​ដល់​ជំនួប​កំពូល​ទី២​ជាមួយ​អាមេរិក


រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីចិនស៊ី ជីនពីងនៅក្នុងកញ្ចក់ទូរទស្សន៍។
រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីចិនស៊ី ជីនពីងនៅក្នុងកញ្ចក់ទូរទស្សន៍។

​ប្រធានា​ធិបតី​ចិនលោកស៊ី ​ជីងពីង​ត្រូវបាន​គេ​រាយការណ៍​ថា ​បាន​បញ្ជាក់​ប្រាប់​លោក​គីម​​ពីការ​គាំទ្រ​របស់​ចិន​ហើយ​បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា ​ភាគី​ទាំង​២ ​នឹង​​​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​បាន​ទទួល​ជោគជ័យ។

មេដឹកនាំ​កូរ៉េខាង​ជើងគីម ​ជុង​អ៊ុនមានការ​ព្រួយ​កង្វល់​អំពី​ភាព​ជាប់​គាំង​នៃ​ការ​ចរចា​អំពីការ​លុបបំបាត់​អាវុធ​នុយក្លែអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក ​ក៏ប៉ុន្តែ លោក​បានប្រាប់​ប្រធានា​ធិបតី​ចិន ស៊ី ​ជីនពីង​ ថា ​លោក​តាំ​ងចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ជាមួយ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន។ ​នេះ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សេចក្តី​រាយការណ៍ពីការ​ពិភាក្សា​រវាង​មេដឹកនាំ​កូរ៉េខាង​ជើងគីម ​ជុង​អ៊ុន​ដែល​បាន​ចំណាយ​រយៈ​ពេល​២​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​និង​ប្រធានា​ធិបតី​ស៊ី ​បាន​ត្រូវ​រាយការណ៍​ទើបតែ​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​រទេះ​ភ្លើង​របស់​លោក​គីម​បាន​ចាក​ចេញ​ទៅ​កាន់​ព្រំ​ដែន​ភាគឦសាន្ត​ដែល​នៅ​ទី​នោះ​រទេះ​ភ្លើង​នោះ​បាន​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើងនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ដំណើរទស្សនកិច្ច​នេះ​គឺជា​លើក​ទី៤​របស់​លោក​គីម​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​ខាង​ការ​ទូត​និង​សេដ្ឋ​កិច្ចដ៏​សំខាន់​មួយ​របស់​កូរ៉េខាង​ជើង​ចាប់​តាំង​ពី​ឆ្នាំ​ទៅ​មក ​ហើយ​បាន​បង្កើន​ការ​និយាយ​ស្មាន​ៗ​ថា ​លោកគីម​មានការ​សម្រប​សម្រួល​ជាមួយ​ចិន​មុន​ពេល​លទ្ធភាព​នៃ​ជំនួប​កំពូលលើក​ទី២​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ​ត្រាំ​ដែល​បាន​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​កាល​ពីដើម​ខែ​ធ្នូ​ថា ​ជំនួប​កំពូល​លើក​ទី២​ជាមួយ​មេដឹក​នាំ​កូរ៉េខាង​ជើងគីម ​ជុង​អ៊ុន​ទំនង​នឹងធ្វើ​ឡើង​នៅ​ខែមករាឬ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ។

​ប្រធានា​ធិបតី​ចិនលោក ស៊ី ​ជីងពីង​ត្រូវបាន​គេ​រាយការណ៍​ថា ​បាន​បញ្ជាក់​ប្រាប់​លោក​គីមពីការ​គាំទ្រ​របស់​ចិន​ហើយ​បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា ​ភាគី​ទាំង​២ ​នឹង​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​បាន​ទទួល​ជោគជ័យ។

ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ លោក Moon Jae-inក៏​មាន​ក្តី​សង្ឃឹមបន្ទាប់​ពី​ទស្សន​កិច្ច​របស់​លោក​គីម​នេះដែរ។ លោកMoon បាន​និយាយ​ថា «​ខ្ញុំ​គិតថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​គីមជុង​អ៊ុន​ទៅកាន់​ប្រទេស​ចិន ​នឹង​មាន​ផល​វិជ្ជមាន​ខ្លាំង​បំផុត​ស្តីពី​ជំនួប​កំពូល​លើក​ទី​២​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង»៕

XS
SM
MD
LG