ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េខាង​ជើង​ចាក​ចេញ​​ពីទីក្រុង​ប៉េកាំង ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី


រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន 
រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន 

រទេះភ្លើងពិសេស​របស់​លោក​គីម ​បាន​ចាក​ចេញ​ពីទីក្រុង​ប៉េកាំង​នៅ​​រសៀល​ថ្ងៃ​ពុធ​នេះ​ហើយ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រំ​ដែន​ភាគឦសាន្ត ​ដែល​នៅ​ទីនោះ ​រទេះ​ភ្លើង​នោះ ​នឹង​ចូល​ប្រទេស​កូរ៉េខាង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

មេដឹកនាំ​កូរ៉េ​ខាង​ជើងលោក គីម ជុងអ៊ុន ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​វិញ​ បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល២​ថ្ងៃ​ទៅកាន់​ប្រទេស​ចិននិងធ្វើ​ការ​ចរចា​ជាមួយ​ប្រធានា​ធិបតី​ចិនស៊ី ​ជីនពីង​។

រទេះភ្លើងពិសេស​របស់​លោក​គីម ​បាន​ចាក​ចេញ​ពីទីក្រុង​ប៉េកាំង​នៅរសៀល​ថ្ងៃ​ពុធ​នេះ​ហើយ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ព្រំ​ដែន​ភាគឦសាន្ត ​ដែល​នៅ​ទីនោះ ​រទេះ​ភ្លើង​នោះ ​នឹង​ចូល​ប្រទេស​កូរ៉េខាង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

ដំណើ​ទស្ស​នកិច្ច​នេះគឺជា​លើក​ទី៤​របស់​លោក​គីម​ទៅ​កាន់​សម្ព័ន្ធមិត្ត​ខាង​សេដ្ឋ​កិច្ច​និង​ការទូត​ដ៏​ចំបង​របស់​កូរ៉េខាង​ជើង​ចាប់​តាំង​ពី​ឆ្នាំ​ទៅមក ​ហើយ​បាន​បង្កើន​ការ​និយាយ​ស្មាន​ៗ​ថា ​លោកគីម ​មានការ​សម្រប​សម្រួល​ជាមួយ​ចិនមុនពេល​លទ្ធ​ភាព​នៃ​ជំនួប​កំពូល​លើកទី២​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ។

ទីភ្នាក់​ងារ​ព័ត៌មានYonhap របស់​កូរ៉េ​ខាង​ត្បូងប្រាប់​ឲ្យ​ដឹង​ថា លោក​គីម ​បាន​ចំ​ណាយ​ថ្ងៃ​ចុងក្រោយ​របស់​លោក​នៅទីក្រុង​ប៉េកាំង​ដោយ​ទៅ​ទស្សនា​រោងចក្រ​ផលិតឱសថ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខាង​ក្រៅ​ទីក្រុង​ប៉េកាំង ​បន្ទាប់​មក ​ទទួល​ទាន​អា ហារ​ថ្ងៃ​ត្រង់​ជាមួយ​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីងពីង ​មុនពេល​ចាក​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ។

លោក​គីម​និង​ប្រធានា​ធិបតី​ស៊ី​បាន​ធ្វើ​ការ​ចរចា​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជា​ថ្ងៃ​កំណើត​របស់​គីម ​ជុងអ៊ុន ​ភ្លាម​ៗ​បន្ទាប់​ពីមេដឹកនាំ​កូរ៉េខាង​ជើង​រូបនេះ​បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង។ក្រោយមក ​លោក​បាន​ចូល​រួម​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយ​ប្រធានា​ធិបតី​ចិន ស៊ី ​ជីនពីង​និង​ភរិយា​របស់​លោក​នៅឯមហា​សាល​របស់​ប្រ ជាជន។​លោកគីម​បាន​ត្រូវ​អមដំណើរ​ដោយ​លោកស្រីRi Sol Juភរិយារបស់​លោក។គ្មាន​ភាគី​ណាមួយ​ផ្តល់សេចក្តី​លម្អិត​ស្តីពីការ​ពិភាក្សា​ ​ហើយ​ក៏​មិនបាន​ផ្តល់​គម្រោង​របស់​គីម​ក្នុង​អំឡុង​នៃ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នោះ​ដែរ។

លោកគីម​ និង​ប្រធានា​ធិបតី​ត្រាំ ​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ស្រពិចស្រពិល​មួយ​ក្នុង​អំឡុង​នៃជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​ទៅ​ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បោះ​បង់​ចោល​កម្មវិធី​នុយក្លែអ៊ែ​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG